Mr Queen ត្រូវបាន​នារី​ម្នាក់​ចេញមុខ​បកអាក្រាត​

Videos


លោក ហួត វឌ្ឍនា ហៅ Mr Queen ដែលទស្សនិកជនបានស្គាល់ច្បាស់តាមរយៈការបង្ហាញសម្ថភាពចម្រុះដូចជាភេទទី ៣ នោះ ពេលនេះត្រូវបាននារីម្នាក់ចេញមុខបកអាក្រាតថា លោកបានជំពាក់លុយនាង បោកប្រាស់មិនសង ប្រាក់នាងវិញ តាមពេលវេលា ដែលលោកបានសន្យា ។

Mr Queen ត្រូវបាន​នារី​ម្នាក់​ចេញមុខ​បកអាក្រាត​

ក្នុងគណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះថា Soun Sokunthea បានសរសេរបកអាក្រាតពី Mr Queen ឱ្យដឹងថា «MrQueen Cambodia ការសន្យារបស់អ្នកបានធ្វើឱ្យមនុស្សជាច្រើនដែលចាំការសន្យារបស់អ្នក ដែលថាសងលុយរៀនដើរម៉ូដឱ្យវិញ បានធ្វើអោយមនុស្សមិនតិចនាក់ទេ ដែលរង់ចាំទាំងការខកបំណង រួមទាំងខ្ញុំផងដែរ លុយ 100$ បង់រៀនម៉ូដែល តាំងពីចុះឈ្មោះមករៀនបាន 4 ថ្ងៃគត់ ហើយលោកក៏កំពូលរវល់ ការងារខាងក្រៅរបស់អ្នក ដោយទុកសិស្សគ្រប់គ្នាចោល ហើយឥលូវអ្នកក៏បានឈប់បង្រៀនបានសម្រេច សន្យាជាមួយខ្ញុំឱ្យលុយថ្លៃរៀនវិញ តាំងពីថ្ងៃចូលឆ្នាំខ្មែរ ហើយសុំពន្យាពេលរហូតមកដល់ថ្ងៃនឹងហើយក៏មិនឱ្យទៀត ចឹងចាំខ្ញុំជួយឱ្យលោកបានល្បីណាលុយ 80$ វាមិនច្រើនទេ តែចង់អោយមិត្តភក្តិ មួយចំនួនបានស្គាល់ធាតុពិតពីមនុស្សដូចលោក (បញ្ជាក់លុយចុះឈ្មោះ 100$ ទៅរៀនបាន4ថ្ងៃកាត់អស់ 20$) » ។

Mr Queen ត្រូវបាន​នារី​ម្នាក់​ចេញមុខ​បកអាក្រាត​

ទោះបីជាយ៉ាងណា យើងមិនទាន់ដឹងឱ្យប្រាកដថា ការចេញមុខបកអាក្រាតរបស់ម្ចាស់គណនីខាងលើពិតជា មានរឿងបែបនេះកើតឡើងពិតប្រាកដមែនឬយ៉ាងណានោះទេ ព្រោះនេះជាការអះអាងតែម្ខាងមិនទាន់មាន មូលដ្ឋានច្បាស់លាស់នៅឡើយ ។ ខណៈនេះ «ប្រជាប្រិយ» មិនអាចទំនាក់ទំនង Mr Queen ដើម្បីសុំការបំភ្លឺបាននៅឡើយ សង្ឃឹមថា លោកនឹងចេញមុខបកស្រាយឱ្យលំអិតពីរឿងនេះ ដើម្បីឱ្យទស្សនិកជនបាត់ការសង្ស័យ ៕ ភូមិន្ទ

Mr Queen ត្រូវបាន​នារី​ម្នាក់​ចេញមុខ​បកអាក្រាត​
Mr Queen ត្រូវបាន​នារី​ម្នាក់​ចេញមុខ​បកអាក្រាត​
Mr Queen ត្រូវបាន​នារី​ម្នាក់​ចេញមុខ​បកអាក្រាត​
Mr Queen ត្រូវបាន​នារី​ម្នាក់​ចេញមុខ​បកអាក្រាត​
Mr Queen ត្រូវបាន​នារី​ម្នាក់​ចេញមុខ​បកអាក្រាត​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត