ប្លែកមែន ! កម្ម​វិធីប្រកួតជីកផ្នូរ ដាក់​សាក​សព ដែលមនុស្ស​កម្រនឹងបាន​ឃើញ នៅ​ប្រទេសហុង​គ្រី

(ហុងគ្រី)៖ អ្នកជីកផ្នូរជាច្រើននាក់ បានប្រមូលផ្តុំគ្នានៅទីក្រុង Debrecen ប្រទេស ហុងគ្រី ដើម្បីប្រកួតប្រជែងជីកផ្នូរ ថ្នាក់ជាតិជាលើកដំបូង ដែលនេះជាកម្មវិធីមួយ គាំទ្រមនុស្សឲ្យមានការងារធ្វើ។

អ្នកចូលរួមប្រកួត មាន១៨ក្រុម ក្នុងមួយក្រុមមានគ្នាពីរនាក់ គឺពួកគេត្រូវជីកផ្នូរមួយទំហំ០.៨ម៉ែត្រ បណ្តោយ ២ម៉ែត្រ និងជម្រៅ ១.៦ ម៉ែត្រ ដោយប្រើឧបករណ៍ដូចជា ប៉ែល ចប រនាស់ និងពូថៅជាដើម។

អ្នកប្រកួតម្នាក់ៗ អាចមានវិធីជីកផ្នូរយ៉ាងណា តាមរបៀបរបស់ខ្លួន និងត្រូវឲ្យលឿនផងដែរ ហើយលក្ខខណ្ឌ គឺអនុញ្ញាតឲ្យតែសមាជិកមួយក្រុមទេ ដែលអាចធ្វើការនៅកន្លែងផ្នូរសព។ អ្នករៀបចំកម្មវិធីប្រកួតនេះ គឺលោក Iren Kari បានលើកឡើងថា កម្មវិធីនេះបង្កើនការគោរព និងទទួលស្គាល់ការងាររបស់ អ្នកជីកផ្នូរថា ជាការងារសុចរិតល្អ ហើយក្នុងកម្មវិធីនេះដែរ ក្រុមដែលជីកផ្នូរបានលឿនជាងគេ គឺពួកគេចំណាយពេលត្រឹមតែ ជាងកន្លះម៉ោងប៉ុណ្ណោះ ហើយក្រុមដែលឈ្នះមានឱកាសចូលរួម ប្រកួតក្នុងតំបន់នៅ Slovakia ក្នុងខែវិច្ឆិកា ខាងមុខនេះ។

Laszlo Toth ជាអ្នកជីកផ្នូរម្នាក់និយាយថា គាត់រីករាយនឹងការងារបែបនេះ ទោះបីជាមនុស្សខ្លះគិតថា វាអាចធ្វើឲ្យ ប៉ះពាល់សតិអារម្មណ៍ក្តី តែវាជាការងារល្អ ជាមួយនឹងដៃគូធ្វើការល្អ ព្រមទាំងបរិស្ថានល្អផងដែរ៕

ប្លែកមែន ! កម្ម​វិធីប្រកួតជីកផ្នូរ ដាក់​សាក​សព ដែលមនុស្ស​កម្រនឹងបាន​ឃើញ នៅ​ប្រទេសហុង​គ្រី ប្លែកមែន ! កម្ម​វិធីប្រកួតជីកផ្នូរ ដាក់​សាក​សព ដែលមនុស្ស​កម្រនឹងបាន​ឃើញ នៅ​ប្រទេសហុង​គ្រី ប្លែកមែន ! កម្ម​វិធីប្រកួតជីកផ្នូរ ដាក់​សាក​សព ដែលមនុស្ស​កម្រនឹងបាន​ឃើញ នៅ​ប្រទេសហុង​គ្រី ប្លែកមែន ! កម្ម​វិធីប្រកួតជីកផ្នូរ ដាក់​សាក​សព ដែលមនុស្ស​កម្រនឹងបាន​ឃើញ នៅ​ប្រទេសហុង​គ្រី

ប្រភព៖ khmertalking

  • ប្លែកមែន ! កម្ម​វិធីប្រកួតជីកផ្នូរ ដាក់​សាក​សព ដែលមនុស្ស​កម្រនឹងបាន​ឃើញ នៅ​ប្រទេសហុង​គ្រី已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/07  Category:ជីវិតនិងសង្គម
Tags: