កោះទាំង ១០ ដែលដាច់ស្រយាលបំផុត នៅលើពិភពលោក

ពិភពលោកដ៏ធំមួយនេះ សំបូរទៅដោយទីកន្លែងដែលប្រណីតៗ និងមានភាពស៊ីវិល័យយ៉ាងច្រើនតាមបណ្តាប្រទេសនានា។ យ៉ាងណាមិញ ក៏នៅមានកន្លែងដែលយើងធ្លាប់តែលឺ តែមិនដែលធ្លាប់ទៅដល់ផងដែរ។ ជាក់ស្តែងដូចជាខាងក្រោមនេះគឺជាកោះដែលដាច់ស្រយាលជាងគេបំផុត នៅលើពិភពលោក ដែលនឹងក្លាយជាចំនេះដឹងថ្មីរបស់អ្នកអាន ៖

១. Bear Island/Bjørnøya

Bear Island មានទីតាំងឆ្ងាយជាងគេបំផុត ពី​ភាគខាងត្បូងនៃប្រជុំកោះ Svalbard ប្រទេស Norway។ កំពូលខ្ពស់បំផុតរបស់កោះនេះ ត្រូវបានគេហៅថា Miseryfjellet។ កោះនេះមានទំហំ ១៧៨ គីឡូម៉ែត្រការ៉េ លាតសន្ធឹងលើសមុទ្រ Barents។ កោះ Bear ត្រូវបានរកឃើញដោយអ្នករុករក ជនជាតិហូឡង់​  លោក Willem Barents និងលោក Jacob Van Heemskerk នៅថ្ងៃទី ១០ ខែមិថុនា ១៥៩៦។  កោះនេះត្រូវបានគេ ដាក់ឈ្មោះដូច្នេះ ដោយសារតែគេប្រទះឃើញខ្លាឃ្មុំតំបន់ប៉ូល ហែលទឹកនៅក្បែរនោះ។ ទោះបីជា កោះនេះឆ្ងាយក៏ពិតមែន ក៏ប៉ុន្មានសតវត្សមុន គេសង្កេតឃើញមានសកម្មភាពពាណិជ្ជកម្ម ដូចជា ការរុករករ៉ែ ធ្យូងថ្ម  ការនេសាទត្រី  និងការនេសាទត្រីបាឡែន ជាដើម។ តែទោះជាយ៉ាងណា ការតាំងទីលំនៅមិនត្រូវអូសបន្លាយពេលច្រើនជាងពីរបីឆ្នាំទេ ហើយឥឡូវនេះគឺមានតែបុគ្គលិក ដែលធ្វើការនៅស្ថានីយឧតុនិយម របស់កោះ Herwighamna ប៉ុណ្ណោះ។

២. St Kilda

នេះគឺជាប្រជុំកោះ ដែលដាច់ឆ្ងាយបំផុតពីប្រជុំកោះផ្សេងៗរបស់អង់គ្លេស, ឆ្ងាយពីភាគខាងលិចនៃរដ្ឋ Harris ៦០ គម, និងឆ្ងាយពីដីគោករបស់ ប្រទេស Scotland ១៦០ គម។ កោះនេះមានទំហំ ៨៥៤.៦ ហិចតា។ កោះនេះត្រូវបានគេហាមឃាត់មិនអោយរស់នៅ ចាប់តាំងពីវាត្រូវបានបោះបង់ចោលដោយ អ្នករស់នៅកោះនោះ ៣៦ នាក់នៅឆ្នាំ ១៩៣០ ដែលមានជំងឺ និងកង្វះខាតអាហារ ដែលបន្សល់ទុកនៅតែខ្ទមទទេគួរអោយព្រឺក្បាលនៅតាមដងផ្លូវ។ 

៣. Tristan da Cunha

កោះនេះដឹកនាំដោយក្សត្រ Elizabeth II នៃប្រទេសអង់គ្លេស។ រដ្ឋធានីរបស់ Tristan da Cunha បានគេហៅថា ទីក្រុង Edinburgh នៃសមុទ្រទាំងប្រាំពីរ។ វាមានទំហំសរុបស្មើនឹង ២០៧ គីឡូម៉ែត្រការ៉េ ដែល ៩៨ គីឡូម៉ែត្រការ៉េជាផ្ទៃដីរបស់រាជធានី។ កោះនេះមាន ប្រជាជនចំនួន ២៦៦ នាក់ គិតត្រឹមខែឧសភា ឆ្នាំ ២០១៦ នេះ។ ច្បាប់ចរាចរណ៍របស់កោះនេះគឺ បើកបរប្រកាន់ឆ្វេង និងមានលេខកូដប្រទេស +២៩០ និង +៤៤ ២០។ 

៤. Easter Island

Easter Island, ឬ Rapa Nui, មិនមែនជាកន្លែងមួយ ដែលអ្នកគួរទៅលេងទេ លុះត្រាតែអ្នកពិតជាចង់ទៅទីនោះយ៉ាងពិតប្រាកដ  ព្រោះវាជាកោះមួយដែលដាច់ស្រយាលបំផុត នៅលើពិភពលោក  មានចម្ងាយ ៣,៦០០ គីឡូម៉ែត្រពីដីគោករបស់ប្រទេស Chile ដែលកោះនេះ មានផ្ទៃដីជាង ១៦៣ គីឡូម៉ែត្រការ៉េ។ កោះ Easter មានភាពល្បីល្បាញ​  ដោយសាររូបចម្លាក់ចំនួន ៨៨៧ ដែលសេសសល់ ត្រូវគេហៅថា “moai”។ រូបចម្លាក់ទាំងអស់នេះបានបង្កើតឡើង ដោយមនុស្សជំនាន់ដើមរបស់ Rapa Nui ហើយរូបនីមួយៗមានទម្ងន់ប្រហែល ១៤ តោនឯណោះ។ នៅឆ្នាំ ១៩៩៥ អង្គការយូណេស្កូ បានដាក់កោះ Easter  ចូលជាបេតិកភណ្ឌពិភពលោក ដោយត្រូវបានការពារដោយក្រុម ឧទ្យានជាតិ Rapa Nui។ នៅឆ្នាំ ២០១៤ កោះនេះមានប្រជាជនសរុប ៦,១៤៨ នាក់។ ពួកគេមានលេខកូដប្រទេស +៥៦  ប្រើរូបិយប័ណ្ណ ប៉េសូ (Peso)   និយាយភាសាអេស្ប៉ាញ   និងភាសាដើម Rapa Nui។ 

៥. South Keeling/Cocos Islands

ទឹកដីនៃកោះ Cocos (Keeling)នេះ  អាចហៅផងដែរថា កោះ Cocos និងកោះ Keeling, គឺជាទឹកដីកោះនៃ ប្រទេសអូស្រ្តាលី ដែលមានទីតាំងស្ថិតនៅក្នុងមហាសមុទ្រឥណ្ឌា, ភាគនិរតីនៃ កោះ Christmas, ហើយនៅពាក់កណ្តាល រវាងប្រទេសអូស្រ្តាលី និងប្រទេសស្រីលង្កា។ កោះនេះមានចម្ងាយជាង ១,០០០ គីឡូម៉ែត្រពី ជ្វា និងជាង ២,០០០ គីឡូម៉ែត្រពីប្រទេសអូស្រ្តាលី មានទំហំ ១៤ គីឡូម៉ែត្រការ៉េ។ កោះនេះមានប្រជាជនសរុបមិនលើសពី ៦០០ នាក់នោះទេ។ ពួកគេចាយរូបិយប័ណ្ណ ដុល្លារអូស្ត្រាលី (AUD) និងនិយាយភាសាអង់គ្លេស និងភាសាម៉ាឡេស៊ី ដែលជាភាសាដើម។ 

៦. Pitcairn Islands

កោះ Pitcairn ជាកោះដាច់ស្រយាលតូចមួយ នៅតំបន់ប៉ាស៊ីហ្វិក ភាគខាងត្បូង មានទំហំ ៤៧ គីឡូម៉ែត្រការ៉េ។ កោះនេះស្ថិតក្រោមការដឹកនាំ របស់ក្សត្រ Elizabeth II នៃប្រទេសអង់គ្លេស មានរាជធានីឈ្មោះ Adamstown។ នៅឆ្នាំ ២០១៣ មានមនុស្ស ៥៦ នាក់រស់នៅ។ ពួកគេចាយរូបិយប័ណ្ណ ដុល្លារញូហ្សេឡេន (NZD)។ 

៧. Macquarie Island

ប្រសិនបើអ្នកចូលចិត្តសត្វ ផេនឃ្វីន (penguins) អ្នកនឹងស្រលាញ់កោះ Macquarie នេះជាមិនខាន។ ប៉ុន្តែអ្នកនឹងត្រូវធ្វើដំណើរ ១,០៧០ គីឡូម៉ែត្រពី New Zealand ដើម្បីទៅដល់ទីនោះ។ កោះនេះមានទំហំ ១២៨ គីឡូម៉ែត្រការ៉េ, ស្ថិតនៅក្នុងភាគនិរតី នៃមហាសមុទ្រប៉ាស៊ីហ្វិក និងនៅចំ ចំនុចកណ្តាលរវាង ប្រទេស New Zealand និងអង់តាក់ទិច, ដោយត្រូវបានគ្រប់គ្រង ដោយរដ្ឋាភិបាលនៃ Tasmania ប្រទេសអូស្រ្តាលី និងត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោក នៅក្នុងឆ្នាំ ១៩៩៧។ កោះនេះមិនមានមនុស្សច្រើនជាង ៤០ នាក់រស់នៅទេ។ 

៨. Floreana Island

កោះ Floreana គឺជាកោះមួយដែលដាច់ស្រយាលពីគេ ក្នុងចំណោមប្រជុំកោះ Galapagos នៅខាងកើតមហាសមុទ្រ ប៉ាស៊ីហ្វិក។ កោះនេះមានផ្ទៃដី ១៧៣ គីឡូម៉ែត្រការ៉េ។ វាបានកើតឡើង ដោយសារការផ្ទុះភ្នំភ្លើង។ ចំណុចខ្ពស់បំផុតរបស់កោះនេះគឺ Cerro Pajas នៅកម្ពស់ ៦៤០ ម៉ែត្រ។ កោះ Floreana មានមនុស្សរស់នៅប្រហែល ១០០ នាក់ ជាមួយនឹងអូតែលមួយ និងទូរស័ព្ទមួយប៉ុណ្ណោះ។ 

៩. Takuu

Takuu ដែលត្រូវបានគេស្គាល់តាមឈ្មោះផ្សេងផងដែរគឺ Takuu Mortlock ឬកោះ Marqueen, វាជាកោះតូច រាងដូចចិញ្ចៀន ដាច់ឆ្ងាយពីឆ្នេរសមុទ្រ ភាគខាងកើតនៃ Bougainville នៅ ប្រទេសប៉ាពួញូហ្គីណេ (Papua New Guinea)។ Takuu លាតសន្ធឹងប្រហែល ២៥០ គីឡូម៉ែត្រទៅ ភាគឦសាននៃ Kieta រដ្ឋធានីនៃ Bougainville។ ការសិក្សាមួយក្នុងឆ្នាំ ២០០៥ បាននិយាយថា កោះនេះនឹងមិនអាចទ្រទ្រង់ជីវិត មនុស្សបានច្រើនយូរជាងនេះទេ ដោយសារតែការកើនឡើង នៃកម្រិតទឹកសមុទ្រ, មានន័យថា វប្បធម៌របស់ Takuu អាចនឹងស្លាប់បាត់បង់អស់។ 

១០. Niue

Niue ជាកោះ និងជាប្រទេសមួយស្ថិតនៅមហាសមុទ្រ ប៉ាស៊ីហ្វិកខាងត្បូង មានចម្ងាយ ២,៤០០ គីឡូម៉ែត្រ ពីភាគឦសាននៃប្រទេស New Zealand។ ផ្ទៃដី របស់វាគឺ ២៦០ គីឡូម៉ែត្រការ៉េ និងចំនួនប្រជាជនប្រមាណជា ១,១៩០ នាក់។ ចាប់តាំងពីឆ្នាំ ២០០៣ កោះនេះបានផ្ដល់នូវ ប្រព័ន្ធ Wi-Fi ពាសពេញប្រទេសដោយឥតគិតថ្លៃ ហើយនៅក្នុង ឆ្នាំ ២០០១ ក៏បានណែនាំនូវកាក់រូប Pokémon ស្របច្បាប់សម្រាប់ប្រើប្រាស់ទៀតផង៕ 

ប្រភព៖  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត