ស្វែងយល់​ពី​គន្លឹះ​ទំនាក់ទំនង ដោះស្រាយ​វិបត្តិ និង សរសេរ​សេចក្តីប្រកាស​ព័ត៌មាន​

ស្វែងយល់​ពី​គន្លឹះ​ទំនាក់ទំនង ដោះស្រាយ​វិបត្តិ និង សរសេរ​សេចក្តីប្រកាស​ព័ត៌មាន​

 

ក្លឹប​អ្នកកាសែត​កម្ពុជា​នឹង​អញ្ជើញ​អ្នកជំនាញ​បរទេស​និង​មេដឹកនាំ​សារព័ត៌មាន​សំខាន់ៗ​នៅ​កម្ពុជា​ដើម្បី​ធ្វើ​ការបណ្តុះបណ្តាល​មួយ​ដែល​នឹង​ធ្វើអោយ​អ្នកចូលរួម​យល់​ដឹង​ច្បាស់​អំពី​វិធីសាស្ត្រ​នៃ​ការទំនាក់ទំនង របៀប​ដោះស្រាយ​ជាមួយ​សារព័ត៌មាន​ពេល​មាន​វិបត្តិ និង គន្លឹះ​នៅ​ក្នុង​ការ​សេរ​សេរ​សេចក្តីប្រកាស​ព័ត៌មាន​ដែល​មាន​ភាព​ទាក់ទាញ​ព្រមទាំង​របៀប​ប្រើប្រាស់​ហ្វេ​សប៊ុក​ដើម្បី​ឃោសនា​យ៉ាង​មាន​ប្រសិទ្ឋភាព​។​

 

ស្វែងយល់​ពី​គន្លឹះ​ទំនាក់ទំនង ដោះស្រាយ​វិបត្តិ និង សរសេរ​សេចក្តីប្រកាស​ព័ត៌មាន​

 

​លោក ងួន សេ​រ័ត្ន​នាយក​ប្រតិបត្តិ​ក្លឹប​អ្នកកាសែ​តម្ពុ​ជា​បាន​និយាយ​ថា​ជំនាញ​ទាំង​បួន​ខាងលើ​នេះ​នឹង​ត្រូវ​លើកយក​មក​ពិភាក្សា​លម្អិត​នៅក្នុង​វគ្គ​បណ្តុះបណ្តាល​រយ​:​ពេល​មួយ​ថ្ងៃ​ពេញ​នា​ថ្ងៃទី​២៥​ខែ​មិថុនា​ខាង​មុខ​នេះ​នៅ​សណ្ឋាគារ​ភ្នំពេញ​។ វាគ្មិន​សំខាន់ៗ​នៅ​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​រួមមាន​លោក ALASTAIR CARTHEW ជនជាតិ ញូ​វ​ស៊ីលែន ដែលមាន បទពិសោធន៍ ប្រមាណ​ជា​៤០​ឆ្នាំ ខាង​ផ្នែក ទំនាក់ទំនង​សាធារណ​:​និង​មេដឹកនាំ សារព័ត៌ មាន នៅ​កម្ពុជា​ដូចជា​លោក ប៉ែន បូ​ណា ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា​និង ជា និពន្ឋ​នាយក ទូរទស្សន៍​PNN លោក ពុយ គា អគ្គលេខាធិការ​ក្លិប​អ្នកកាសែត​កម្ពុជា និង​ជា អ្នកឆ្លើយឆ្លង ព័ត៌មាន​ក្យូ​ដូ​ជប៉ុន​ព្រមទាំង​អ្នកជំនាញ​មួយចំនួនទៀត​ដើម្បី​ធ្វើ​បទ​បង្ហាញ​នៅ ក្នុង ការបណ្តុះ បណ្តាល​នេះ​។​

 

​វាគ្មិន​ទាំងនេះ​នឹង​រួមគ្នា​ធ្វើ​បទ​បង្ហាញ​ស្តីពី​គន្លឹះ​សំខាន់ៗ​នៅក្នុង​ការធ្វើ​ទំនាក់ទំនង​អោយមាន​ប្រសិទ្ឋភាព វិធី​ប្រើប្រាស់​ហ្វេ​សប៊ុក​អោយមាន​ប្រសិទ្ឋភាព វិធី​ដោះស្រាយ​បញ្ហា​ជាមួយ​សារព័ត៌មាន​ពេល​មាន​វិបត្តិ​និង​វិធី​សរសេរ​សេចក្តីប្រកាស​ព័ត៌មាន​អោយបាន​ត្រឹមត្រូវ​និង​មាន​ភាព​ទាក់ទាញ​។​

 

​លោក ងួន សេ​រ័ត្ន​និយាយ​ថា​ដោយ​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នេះ គេ​នឹង​យល់ច្បាស់​ពី​វិធីសាស្ត្រ​នៅ​ក្នុង​ការទំនាក់ទំនង​ពិេស​ស​របៀប​ទំនាក់ទំនង​ជា​មួយ​សារព័ត៌មាន​នៅ​កម្ពុជា​។ ដូច្នេះ​វគ្គ​សិក្សា​នេះ​មាន​សារសំខាន់​ណាស់​សម្រាប់​មន្ត្រី​ទំនាក់ទំនង​ឬក៏​អ្នក​ដែល​ចង់​ក្លាយខ្លួន​ជា​មន្ត្រី​ទំនាក់ទំនង​របស់​ស្ថាប័នរដ្ឋ អង្គការក្រៅរដ្ឋាភិបាល​និង​ក្រុមហ៊ុន​។​

 

​វគ្គ​សិក្សា​នេះ​មាន​តម្លៃ​១០០​ដុល្លា​ក្នុង​ម្នាក់​ដោយ​រួម​បញ្ចូល​ទាំង​អាហារ​ថ្ងៃត្រង់​ផងដែរ​។ អ្នក​ចុះ​ឈ្មោះ ចាប់ពី​ថ្ងៃ​នេះ​ដល់​ថ្ងៃទី​១៥​ខែ​មិថុនា​នឹង​ទទួល​បាន​ការ​បញ្ចុះតម្លៃ​ចំនួន​១០​ដុល្លា​។​

 

​អាស្រ័យ​ដូច្នេះ លោក​និង​លោកស្រី​ដែល​ចាប់អារម្មណ៍​នឹង​វគ្គ​បណ្តុះបណ្តាល​ដ៏​មាន​សារសំខាន់​នេះ​សូម​ចុះ​ឈ្មោះ​តាម​ទូរស័ព្ទ​លេខ ០១១ ៥១៧៤៥៩ ឬ តាម​ទូរស័ព្ទ​លេខ ០១២ ២៦៧ ២៧៧៕