៥​ចំណុច​​ជួយ​​ឲ្យ​អ្នក​ចេះ​​គ្រប់​គ្រង​កំហឹង​ខ្លួន​ឯង​​​​​បាន​ល្អ​

អារម្មណ៍​ខឹង​មួម៉ៅ​តែង​កើត​មាន​​នា​ពេល​ណា​មួយ​ដែល​​មាន​ទង្វើ​​​ ឬ​សកម្មភាព​មិន​​ល្អ​ណា​មួយ​​ប៉ះ​ពាល់​ដល់​រាង​កាយ ឬ​​ផ្លូវ​ចិត្ត​របស់​អ្នក។ ស្ថានភាព​នោះ​ពេល​ខ្លះ​អាច​បង្ក​ឲ្យ​មាន​​កើត​មានទំនាស់ក្នុងខ្លួន ឬ​បង្កជា​អំពើ​​ហិង្សា​​កើត​ឡើង តែ​យ៉ាង​ណា​​ក្ដី​អ្នក​អាច​គ្រប់​គ្រង​អារម្មណ៍​​​​នោះ​បាន។ តាម​រយៈ​វិបសាយ Life Hacker បាន​បង្ហាញ​ពី​គន្លឹះ​​មួយ​ចំនួន​ដូច​ខាង​​ក្រោម៖ ​

 

 ៥​ចំណុច​​ជួយ​​ឲ្យ​អ្នក​ចេះ​​គ្រប់​គ្រង​កំហឹង​ខ្លួន​ឯង​​​​​បាន​ល្អ​

១. ទទួល​ស្គាល់​​ថា​អ្នក​មាន​អារម្មណ៍​មិន​ល្អ

មាន​អារម្មណ៍​មួម៉ៅ កុំ​​​លាក់​បាំង​​អី ប្រាប់​ខ្លួន​អ្នក​ថា​ ពិត​ជា​ខឹង​នឹង​​ទង្វើ​​​​​មិន​ល្អ​​នោះ​មក​លើ​អ្នក​​​មែន​។ ការ​ទទួល​ស្គាល់​​ការ​ពិត​បែប​នោះ​នាំ​ឲ្យ​អ្នក​អាច​រក​ដំណោះ​ស្រាយ​ល្អ​មួយ​​​​ធ្វើ​ឲ្យ​អារម្មណ៍​ខឹង​បាន​រសាយ​​។​​​​​​​​​

 

២. រំសាយ​អារម្មណ៍​ខឹង​តាម​រយៈ…

ការ​រត់​​​ហាត់​ប្រាណ វាយ​បាវ​សាក់​ រាំ​ លោត ឬ​​​​ធ្វើ​សកម្មភាព​​​អ្វី​ដែល​មាន​ប្រយោជន៍​​ដូច​ជា​ធ្វើ​​ការងារ​​ផ្ទះ​ជា​ដើម។ ត្រូវ​ប្រាកដ​ថា​អ្នក​មិន​​​ប្រើ​អំពើ​ហិង្សា​​​​ឲ្យ​នរណា​ម្នាក់​ឈឺ​ចាប់ ឬ​​បោក​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ផ្សេង​ៗ​​ដើម្បី​​បន្ថយ​កំហឹង។ អ្នក​អាច​ទៅ​កន្លែង​ស្ងាត់ ​រួច​ស្រែក​​ឲ្យ​​ខ្លាំង​​អស់​ពី​ចិត្ត នឹង​​ជួយ​ឲ្យ​អារម្មណ៍​អ្នក​​រសាយ​​​​ស្បើយ​​ពី​ភាព​តាន​តឹង​ផង​ដែរ។

 

៥​ចំណុច​​ជួយ​​ឲ្យ​អ្នក​ចេះ​​គ្រប់​គ្រង​កំហឹង​ខ្លួន​ឯង​​​​​បាន​ល្អ​

 

៣. សរសេរ​​​​រៀប​រាប់​អារម្មណ៍​ខឹង​​លើ​ក្រដាស

បើ​អ្នក​​មាន​កំហឹង​​និង​មិន​អាច​ចែក​រំលែក​រឿង​នោះ​ប្រាប់​អ្នក​ដទៃ​បាន ​អាច​​សរសេរ​ពី​អារម្មណ៍​​​​នោះ​​លើ​ក្រដាស​ឬ​សៀវភៅ​មួយ​ក្បាល។ ធ្វើ​របៀប​នេះ​ អ្នក​​អាច​គ្រប់​គ្រង​អារម្មណ៍​ខឹង​​បាន ​ដោយ​​អ្នក​​នឹង​យល់​ពី​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​កើត​ទុក្ខ​ និង​​​​អាច​លេច​ចេញ​​ពី​គំនិត​​ដើម្បី​​ដំណោះ​ស្រាយ​បញ្ហា​​នោះ​បែប​ណា​ផង​ដែរ។

 

៥​ចំណុច​​ជួយ​​ឲ្យ​អ្នក​ចេះ​​គ្រប់​គ្រង​កំហឹង​ខ្លួន​ឯង​​​​​បាន​ល្អ​

 

៤. ចែក​រំលែក​រឿង​នោះ​ប្រាប់​​មនុស្ស​ដែល​អ្នក​ទុក​ចិត្ត​

អ្នក​រួម​ការងារ សាច់​ញាតិ​ មិត្តភ័ក្ដិ​​ អាច​ជួយ​រំលែក​​ទុក្ខ​​​​​សោក​​នៃ​អារម្មណ៍​ខឹង​របស់​អ្នក​បាន។ ប៉ុន្តែ​​​អ្នក​គួរ​ដឹង​​​ដែរ​ថា​ពេល​ខ្លះ​ ​មនុស្ស​ណា​​អាច​អុជ​អាល​​កំហឹង​​អ្នក​​កាន់​តែ​ខ្លាំង ឬ​យក​រឿង​របស់​អ្នក​​ទៅ​​ជា​​ការ​លេង​សើច​​​។ ជា​ការ​ល្អ​ អ្នក​អាច​​និយាយ​ប្រាប់​ ឪពុក​ម្ដាយ ​​បង​​​ប្អូន​​ ឬ​មនុស្ស​ដែល​អ្នក​​ជឿ​ជាក់​។

 

៥. ​លំហែ​អារម្មណ៍

​​​​​​ពេល​​​​មាន​អារម្មណ៍​ខឹង​ខ្លាំង​ អ្នក​អាច​​​សម្រួល​​​ចិត្ត​​ ដក​ដង្ហើម​​ឲ្យ​វែង​ៗ និង​ប្រាប់​ខ្លួន​​​ឯង​ថា​​​​អ្វី​ៗ​​នឹង​ល្អ​​ប្រសើរ​ឡើង​វិញ។ អ្នក​អាច​​រើស​បទ​ចម្រៀង​ស្ដាប់​​លំហែ​អារម្មណ៍ លេងហ្គីតា ទស្សនា​វីដេអូ​អប់រំ​​​​ខ្លី​ៗ​​ណា​មួយ​ដែល​លើក​ទឹក​ចិត្ត​ ឬ​​ធ្វើអ្វីមួយជាការកម្សាន្តរបស់អ្នក៕

 

៥​ចំណុច​​ជួយ​​ឲ្យ​អ្នក​ចេះ​​គ្រប់​គ្រង​កំហឹង​ខ្លួន​ឯង​​​​​បាន​ល្អ​

 

ចុចអាន៖  វិធី​ជួយ​សង្គ្រោះ​​​អ្នក​លង់​ទឹក​​​​​​​ភ្លាមៗ​

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ lifehacker

​​​​​​