Chen Po-Liang ពេល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​​តៃ​វ៉ាន់​បាន​ផ្តាំ​ផ្ញើរ​ទៅ​កាន់​មិត្ត​រួម​ក្រុម​ថា​…

កីឡាកររបស់ចិនតៃប៉ិគឺ Chen Po-Liang ដែលបានធ្វើឲ្យប្រជាជនកម្ពុជាជាច្រើនស្គាល់គេក្រោយការធ្វើទង្វើមិនសមទំនងកាលពីប្រកួតជើងទី១នៅទឹកដីតៃវ៉ាន់ ខណៈអ្នកគាំទ្រកម្ពុជាសុទ្ធតែទន្ទឹងរង់ចាំមើលការបង្ហាញខ្លួនរបស់គេនៅលើទីលានទឹកដីកម្ពុជាតើកីឡាកររូបនេះនៅតែមានអាកប្បកិរិយាមិនល្អទៀតដែរឬទេ ។

តែយ៉ាងណាជាអកុសលសម្រាប់កីឡាករ Chen Po-Liang ដោយអំឡុងពេលហ្វឹកហាត់ត្រៀមប្រកួតនៅទឹកដីកម្ពុជាកីឡាកររូបនេះបែរជារងរបួសដៃខាងឆ្វេងដែលធ្វើឲ្យរូបគេត្រូវត្រលប់ទៅព្យាបាលនៅតៃវ៉ាន់វិញ ។ ហើយកាលពីប៉ុន្មានម៉ោងមុននេះ Chen Po-Liang បានបង្ហោះរូបភាពរបស់គេនៅក្នុងមន្ទីរពេទ្យ ហើយគេបានបន្ថែមពាក្យពេចន៍មួយចំនួនមកកាន់មិត្តរួមក្រុមគេផងដែរ ។

1 of 4

ដោយ Chen Po-Liang បានសរសេរថា « ខ្ញុំបានត្រលប់មកកាន់មន្ទីរពេទ្យនៅតៃវ៉ាន់វិញ ខ្ញុំសូមទោសដែលធ្វើឲ្យគ្រប់គ្នាបារម្ភពីខ្ញុំ ។ ខ្ញុំពិតជាសោកស្ដាយព្រោះអំឡុងពេលដែលខ្ញុំហ្វឹកហាត់នៅទីក្រុងភ្នំពេញប្រទេសកម្ពុជា ខ្ញុំបានរងបួសដៃខាងឆ្វេងហើយត្រូវបង្ខំចិត្តត្រលប់មកតៃវ៉ាន់វិញដើម្បីព្យាបាល » ។

Chen Po-Liang បន្តថា « ខ្ញុំសង្ឃឹមសមាជិកក្រុមចិនតៃប៉ិទាំងអស់មានសេចក្ដីក្លាហានជឿជាក់លើខ្លួនឯង ជឿជាក់លើគ្រូបង្វឹក ឈ្នះ៦/៧ប្រកួត ខ្ញុំនឹងធ្វើជាអ្នកគាំទ្រអ្នកទាំងអស់គ្នា , Come on! TAIWAN GOAL!!!!!!⚽️⚽️⚽️ » ។

គេជូនពរក្រុមគេ ចុះអ្នកគាំទ្រកម្ពុជាមានអ្វីចង់ជូនពរកីឡាករកម្ពុជាយើងអត់ Comment ទាំងអស់គ្នា ?

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ


ឈ្នះរង្វាន់សន្ធឹកសន្ធាប់ $120,000 សំរាប់រដូវកាល EURO 2016 ផ្តល់ដោយ 188ASIA។


  • Chen Po-Liang ពេល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​​តៃ​វ៉ាន់​បាន​ផ្តាំ​ផ្ញើរ​ទៅ​កាន់​មិត្ត​រួម​ក្រុម​ថា​…已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/07  Category:កីឡា
Tags: