រន្ធត់ចិត្ត! ទារកភ្លោះ កើតមកជាប់ចង្កេះគ្នា មានតែជើង២ និងប្រដាប់ភេទមួយ

ឥណ្ឌា ៖ កាលពីពេលកន្លងទៅថ្មីៗនេះ ស្រ្តីជនជាតិឥណ្ឌាម្នាក់ បានផ្តល់កំណើតបានទារកភ្លោះពីរនាក់ ប៉ុន្តែជាអកុសលទារកនោះ កើតមានសភាពខុសប្លែកពីទារកភ្លោះដទៃទៀត ជាហេតុធ្វើឲ្យស្រ្តីជាម្តាយរូបនោះ ខូចចិត្តជាខ្លាំង។

បើតាមប្រភពសារព័ត៌មានបានឲ្យដឹងថា ស្រ្តីជាម្តាយម្នាក់ឈ្មោះ Shivrajo Devi វ័យ២៤ឆ្នាំ បានសម្រាលទារកភ្លោះប្រុសស្រីពីរនាក់ នៅឯគ្លីនិកសម្ភពឯកជនមួយកន្លែង ស្ថិតក្នុងទីក្រុង Buxar នៃរដ្ឋ Bihar ប្រទេសឥណ្ឌា។ តែអ្វីដែលជារឿងនឹកមិនស្មានដល់នោះគឺ ទារកភ្លោះទាំងពីរនេះ មានជើងតែមួយគូប៉ុណ្ណោះរួមគ្នា ខណៈដែលមានដៃ ២គូផ្សេងគ្នា។ ក្រោយពីចាប់កំណើត ទារកភ្លោះនេះ មានស្ថានភាពយ៉ាប់យ៉ឺន ដែលតម្រូវបញ្ជូន ទៅកាន់មន្ទីរពេទ្យកុមារ Sadar នៅក្នុងទីក្រុង ដើម្បីធ្វើការពិនិត្យព្យាបាលឲ្យបានល្អិតល្អន់ និងមានការថែទាំយកចិត្តទុកដាក់ ពីសំណាក់ក្រុមគ្រូពេទ្យផងដែរ ដែលនាពេលនេះ ពួកគេមានស្ថានភាពនឹងនរហើយ។ តែទោះជាយ៉ាងណា ឪពុកម្ដាយរបស់ពួកគេ ត្រូវតែបញ្ជូនពួកគេទៅកាន់ មន្ទីរពេទ្យធំក្នុងទីក្រុង Delhi វិញ ដើម្បីទទួល បានការព្យាបានច្រើនជាងនេះ។

បើតាមប្រសាសន៍របស់ លោកវេជ្ជបណ្ឌិត Raj Kumar Gupta នៅឯមន្ទីរពេទ្យកុមារ Sadar បានឲ្យដឹងថា «ទារកទាំងពីរនាក់នេះ មានចង្កេះជាប់គ្នា និងមានសិរីរាង្គបន្តពូជមួយតែប៉ុណ្ណោះ ដែលគេអាចមើលឃើញយ៉ាងច្បាស់ថា ជាសរីរាង្គបន្តពូជភេទញី។ ប៉ុន្តែទោះបីជាប្រដាប់ភេទរបស់ទារកបង្ហាញឡើង មានតែមួយមែនពិត យ៉ាងណាក៏ពួកយើងអាចធ្វើការវិភាគ និងសង្ស័យទៅលើផ្ទៃមុខ របស់ទារកម្នាក់ទៀតបានថា គឺជាប្រុសបានដែរ ហើយនេះគឺជាករណីកម្រមួយ ដែលជាធម្មតា ទារកភ្លោះកើតមកគឺមានភេទដូចគ្នា» ។

ដោយឡែក សម្រាប់ឪពុកម្តាយរបស់ទារកដ៏អភ័ព្វនេះវិញ បានឲ្យដឹងថា ពួកគេទាំងពីរនាក់ប្តីប្រពន្ធសម្រេចចិត្ត នឹងយកកូនរបស់ពួកគេទាំងពីរ ត្រលប់ទៅផ្ទះវិញ ព្រោះថាពុំមានលទ្ធភាព គ្រប់គ្រាន់ក្នុងការចំណាយ ទៅលើការធ្វើដំណើរទៅមក ក៏ដូចជាការចំណាយខ្ពស់ ទៅលើថ្លៃព្យាបាលរបស់ពេទ្យផងដែរ។

បើតាមសម្តីស្រ្តីជាម្តាយ បានរៀបរាប់ប្រាប់ថា «ខ្ញុំស្ទើរតែមិនជឿទាល់តែសោះ ថាកូនជាទីស្រលាញ់របស់ខ្ញុំកើតមក មានសភាពយ៉ាងដូច្នេះឡើយ។ ខ្ញុំពិតជាខូចចិត្ត ហើយសង្ឃឹមថា ក្រុមគ្រូពេទ្យនឹងអាចជួយសង្គ្រោះជីវិតរបស់ កូនទាំងពីររបស់ខ្ញុំ ប៉ុន្តែក្រុមគ្រូវពេទ្យបែរជាទុកពួកគេចោលទៅ ហាក់បីដូចជាព្រងើយកន្តើយ ខ្ញុំមិនដឹងថានឹងមានរឿងអ្វីកើតឡើង ចំពោះពួកគេទាំងពីរនៅថ្ងៃមុខឡើយ» ។

យ៉ាងណាមិញ បើតាមសម្តីរបស់បុរសជាស្វាមីរបស់នាង Shivrajo គឺលោក Chhota Singh វ័យ៣០ឆ្នាំ ជាកម្មកររោងចក្រ ដែលរកចំណូលបាន ៦០ផោន (ប្រហែលជា ៨៧ដុល្លារអាមេរិក) ក្នុងមួយខែ បានលើកឡើងថា គាត់ពិតជារន្ធត់ចិត្តខ្លាំងណាស់ដែល ខាងមន្ទីរពេទ្យព្រងើយកន្តើយ មិនយកចិត្តទុកដាក់។

រូបគាត់បន្តទៀតថា «ប្រាកដណាស់ខ្ញុំតែងតែឲ្យប្រពន្ធទៅ ពិនិត្យផ្ទៃពោះជាទៀងទាត់ ក្នុងអំឡុងពេលមានផ្ទៃពោះ។ ពួកយើងពិតជារំភើបចិត្តខ្លាំងមែនទែន ពេលដែលលឺថាជាកូនភ្លោះ តែអ្វីៗមិនដូចជាការគិត ដោយពួកយើងបែរជាទទួលបាន កូនភ្លោះដូចខាងលើទៅវិញ។ ជាមួយគ្នានេះ គ្រូពេទ្យបានណែនាំឲ្យពួកយើង បញ្ជូនកូនទាំងពីរនាក់នេះ ទៅកាន់មន្ទីរពេទ្យធំ និងជឿនលឿនជាងនេះនៅទីក្រុង Delhi ហើយនិយាយទៀតថា ពួកយើងគួរតែខ្ចីលុយពីអ្នកដទៃ ដើម្បីយកពួកគេទៅទីនោះ។ តែខ្ញុំនិយាយថា មិនចាំបាច់មានការ ព្យាបាលអ្វីនោះទេ» ។

គួរបញ្ជាក់ដែរថា បច្ចុប្បន្នមិនទាន់ដឹងប្រាកដថា ស្ថានភាពរបស់ទារកទាំងពីរយ៉ាងណានោះទេ តែបើតាមប្រសាសន៍ខ្លះរបស់លោកវេជ្ជបណ្ឌិត Raj Kumar Gupta ទារកទាំងពីរនឹងមានសុខភាព ប្រសើរឡើងវិញ គ្រាន់តែថាវាពិតជាស្ថានភាពដ៏លំបាកមួយ នៅពេលដែលពួកគេធំពេញវ័យតែប៉ុណ្ណោះ ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

រន្ធត់ចិត្ត! ទារកភ្លោះ កើតមកជាប់ចង្កេះគ្នា មានតែជើង២ និងប្រដាប់ភេទមួយ

រន្ធត់ចិត្ត! ទារកភ្លោះ កើតមកជាប់ចង្កេះគ្នា មានតែជើង២ និងប្រដាប់ភេទមួយ

រន្ធត់ចិត្ត! ទារកភ្លោះ កើតមកជាប់ចង្កេះគ្នា មានតែជើង២ និងប្រដាប់ភេទមួយ

រន្ធត់ចិត្ត! ទារកភ្លោះ កើតមកជាប់ចង្កេះគ្នា មានតែជើង២ និងប្រដាប់ភេទមួយ