សៀវឡុងនី បង្ហើប​​រឿង​ភ្ញាក់ផ្អើល​ក្នុង​មង្គលការ​ខ្លួន​ទាំង​ពីរ​លើក​នៅ​ខែ​ក្រោយ​

សប្ដាហ៍​កន្លង​ទៅ សារព័ត៌មាន​តៃវ៉ាន់​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា តារា​សម្ដែង​ស្រី Michelle Chen នឹង​រៀប​មង្គលការ​ជាមួយ​មិត្ត​ប្រុស​រយៈ​ពេល​មួយ​ឆ្នាំ​របស់​នាង គឺ​តារា​សម្ដែង​ចិន Chen Xiao ក្នុង​ខែ​កក្កដា​ខាង​មុខ។ គូ​ស្នេហ៍​ទាំង​ពីរ​មាន​គម្រោង​ប្រារព្ធ​ពិធី​មង្គលការ​នេះ​ពីរ​លើក គឺ​លើក​ទី​មួយ​នៅ​ទីក្រុង​ប៉េកាំង នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា និង​លើក​ទី​ពីរ​នឹង​ប្រារព្ធ​បែប​ប្រពៃណី​នៅ​ទីក្រុង​តៃប៉ិ នៅ​ថ្ងៃ​ទី​២១។

 

សៀវឡុងនី បង្ហើប​​រឿង​ភ្ញាក់ផ្អើល​ក្នុង​មង្គលការ​ខ្លួន​ទាំង​ពីរ​លើក​នៅ​ខែ​ក្រោយ​

 

ចូល​រួម​កម្មវិធី​មួយ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ Michelle ត្រូវ​បាន​អ្នក​កាសែត​សួរ​​បញ្ជាក់​ថា​តើ​ពាក្យ​ចចាមអារ៉ាម​អំពី​ការ​រៀប​ការ​នោះ​គឺ​ជា​ការ​ពិត​ឬ​យ៉ាង​ណា។ តួ​ឯក​ស្រី​សៀវឡុងនី​បាន​និយាយ​ទាំង​សើច​ថា៖ “ថា​ម៉េច? រឿង​ហ្នឹង​អ្នក​ព័ត៌មាន​ជា​អ្នក​និយាយ ខ្ញុំ​មិន​បាន​និយាយ​អី​ទេ”។ ទោះ​យ៉ាង​ណា​អ្នក​គ្រប់គ្រង​របស់​តារា​ស្រី​រូប​នេះ ដែល​ឈរ​នៅ​ក្បែរ​គ្នា​ដែរ​នៅ​ពេល​នោះ បាន​បញ្ជាក់​ថា៖ “ការ​ពិត​ គឺ​ពួក​គេ​នឹង​រៀបការ​ក្នុង​កំឡុង​ពេល​នោះ​មែន គ្រាន់​តែ​មិន​ទាន់​​បញ្ជាក់​បាន​ថា​នឹង​ធ្វើ​នៅ​កន្លែង​ណា​ខ្លះ”។

 

ចំពោះ​មូលហេតុ​ដែល​ត្រូវ​រៀប​ចំ​ពិធី​ពីរ​ដង​នេះ ត្រូវ​បាន​​ Michelle បក​ស្រាយ​ថាពួក​គេ​​ចង់​ Surprise គ្នា​ទៅ​វិញ​ទៅ​មក។ Michelle នឹង​ជា​អ្នក​រៀប​ចំ​មង្គលការ​នៅ​ទីក្រុង​តៃប៉ិ ដែល​ជា​ផ្ទះ​របស់​នាង ហើយ Chen Xiao នឹង​រ៉ាប់រង​ម្ដង​សម្រាប់​មង្គលការ​នៅ​ទីក្រុង​ប៉េកាំង។ Michelle បាន​ឲ្យ​ដឹង​ថា​ពួក​គេ​មិន​បង្ហើប​ប្រាប់​គ្នា​ឡើយ​អំពី​ការ​រៀប​ចំ​ក្នុង​មង្គលការ​នីមួយ​ៗ ដើម្បី​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ទាំង​អស់​គ្នា​តែ​ម្ដង​នៅ​ថ្ងៃ​នោះ។​​

 

ដោយ​សារ​តែ​រវល់​ការងារ​ច្រើន គូ​ស្នេហ៍​ដែល​ជួប​គ្នា​ក្រោយ​សម្ដែង​រឿង “ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍” មិន​អាច​ថត​រូប​ត្រៀម​សម្រាប់​ពិធី​មង្គលការ​បាន​ឡើយ។ Michelle បាន​និយាយ​ថា​នាង​គ្រាន់​តែ​ចង់​ថត​រូប​ខ្លះ​ៗ​នៅ Hainan ប៉ុន្តែ​រក​ពេល​មិន​បាន​សោះ។ “ប្រសិន​បើ​មាន​ពេល ពួក​យើង​ប្រហែល​ជា​ទៅ​ថត​នៅ​ឆ្នេរ​ខ្សាច់​នៅ​តៃវ៉ាន់​តែ​ម្ដង។ Chen Xiao និង​ខ្ញុំ​ចូលចិត្ត​បរិយាកាស​នៅ​ទី​នោះ​ដូច​គ្នា”។ តារា​ស្រី​វ័យ ៣៣ឆ្នាំ​រៀបរាប់ ៕

 

សៀវឡុងនី បង្ហើប​​រឿង​ភ្ញាក់ផ្អើល​ក្នុង​មង្គលការ​ខ្លួន​ទាំង​ពីរ​លើក​នៅ​ខែ​ក្រោយ​

 

ចុចអាន៖តារា​ស្រី​អាស៊ី​៦​នាក់​មាន​ទាំង ​សម្រស់ ចំណេះ​ខ្ពង់ខ្ពស់​​​និង​កើត​​ក្នុង​គ្រួសារ​អ្នក​មាន

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖jaynestars