ស្ដាប់​កុមារា​វ័យ​១០​ឆ្នាំ ​ជយលាភី​លេខ១​នៃ​កម្មវិធី Kingdom of Wow ច្រៀង​បទ “ថ្នម”

កុមារា​វ័យ​១០​ឆ្នាំ​ម្នាក់ បាន​ធ្វើ​សាល​មហោស្រព​ទាំង​មូល ទាំង​ខ្មែរ ទាំង​បរទេស ហ៊ោ​កញ្ជ្រៀវ ខណៈ​ដែល​កុមារា​ម្នាក់​នេះ បញ្ចេញ​សមត្ថភាព​ច្រៀង​ពិសេស​របស់​ខ្លួន​នៅ​ក្នុង​កម្មវិធី “​ការ​បង្ហាញ​ទេពកោសល្យ​ដ៏​អស្ចារ្យ ឬ Kingdom of Wow- Talent Show” កាល​ពី​ថ្ងៃ​សៅរ៍ សប្ដាហ៍​មុន​នេះ នៅ​សាល​មហោស្រព Back Box ក្នុង​សាលា​អន្តរជាតិ​ភ្នំពេញ ISPP។

ស្ដាប់​កុមារា​វ័យ​១០​ឆ្នាំ ​ជយលាភី​លេខ១​នៃ​កម្មវិធី Kingdom of Wow ច្រៀង​បទ “ថ្នម”

កុមារា ហាក់ ម៉េងហុង ច្រៀង​បទ “ថ្នម” ក្នុង​កម្មវិធី Kingdom of Wow

កុមារា ហាក់ ម៉េងហុង បាន​ច្រៀង​បទ “ថ្នម” តាម​លំនាំ​របស់​លោក ព្រាប សុវត្ថិ ដែល​ធ្វើ​ឲ្យ​គណៈកម្មការ និង​អ្នក​ចូលរួម​ទស្សនា​ទាំង​អស់​ភ្ញាក់​ផ្អើល​ រហូត​ដល់​ជាប់​ជា​ជយលាភី​លេខ​១ ផ្នែក​ចម្រៀង ក្នុង​កម្មវិធី​ខាង​លើ។

បើ​តាម​ការ​ឲ្យ​ដឹង​របស់​ម្ដាយ​របស់​ ម៉េងហុង ថា ម៉េងហុង ដែល​បច្ចុប្បន្ន​កំពុង​រៀន​ថ្នាក់​ទី​៥ នៃ​សាលា​ចំពុះ​ក្អែក ចេះ​ច្រៀង​តាំង​អាយុ ៣ ឆ្នាំ​មក​ម្ល៉េះ ហើយ​បន្ត​ច្រៀង​រហូត​ម​កដល់​វ័យ​១០​ឆ្នាំ​នេះ។

សូម​ស្ដាប់ ម៉េងហុង ច្រៀង​ក្រៅ​ឆាក ក្រោយ​ឈ្នះ​ជយលាភី​លេខ​១៖

Kingdom of Wow ជា​កម្មវិធី​បង្ហាញ​ទេពកោសល្យ​អស្ចារ្យ​របស់​ក្មេង​ក្រោម​អាយុ​១៨​ឆ្នាំ ទាំង​ការ​ច្រៀង សម្ដែង​រាំ សម្ដែង​ក្រុម​តន្ត្រី សៀក និង​ក្បាច់​គុណ។ កម្មវិធី​នេះ មាន​ការ​ចូលរួម​យ៉ាង​ផុសផុល​ពី​សាលា​រៀន​រដ្ឋ និង​ឯកជន ដោយមាន​បេក្ខជន​អាយុ​ក្រោម​១៨ ឆ្នាំ ២៤​ក្រុម មក​ច្រៀង និង​សម្ដែង។ Kingdom of Wow រៀប​ចំ​ឡើង​ដោយ Liger Learning Center។

* ការ​ច្រៀង ឬ Singing Performance

ជយលាភី​លេខ​១៖ កុមារ ហាក់ ម៉េងហុង ចម្រៀង​បទ “ថ្នម” មក​ពី​សាលា​ចំពុះ​ក្អែក

* ការ​សម្ដែង​ក្រុម​តន្ត្រី ឬ Band Performance

ជយលាភី​លេខ១៖ ក្រុម Who សម្ដែង​ original song “ដើម្បី​អូន” មក​ពី Liger learning Center

ជយលាភី​លេខ​២៖ ក្រុម Simphony Senior Band សម្ដែង​បទ “Cool Kids” មក​ពី Simphony School of Music

* សៀក និង​ក្បាច់​គុណ ឬ Magic & Martial Arts

ជយលាភី​លេខ​១៖ កុមារា Nilroth មក​ពី Liger Learning Center

* ការ​សម្ដែង​រាំ ឬ Dance Performance

ជយលាភី​លេខ​១៖ របាំ​កណ្ដូប​បុក​ស្រុក មក​ពី​ New York International School

* ពាន​រង្វាន់​ជម្រើស​ទស្សនិកជន ឬ Audience Choice Award ដែល​បោះ​ឆ្នោត​ដោយ​ទស្សនិក

កុមារា ហាក់ ម៉េងហុង មក​ពី​សាលា​ចំពុះ​ក្អែក។

ស្ដាប់​កុមារា​វ័យ​១០​ឆ្នាំ ​ជយលាភី​លេខ១​នៃ​កម្មវិធី Kingdom of Wow ច្រៀង​បទ “ថ្នម”

ក្រុម Who សម្ដែង​ original song “ដើម្បី​អូន” មក​ពី Liger learning Center

ស្ដាប់​កុមារា​វ័យ​១០​ឆ្នាំ ​ជយលាភី​លេខ១​នៃ​កម្មវិធី Kingdom of Wow ច្រៀង​បទ “ថ្នម”

ក្រុម Simphony Senior Band សម្ដែង​បទ “Cool Kids” មក​ពី Simphony School of Music

ស្ដាប់​កុមារា​វ័យ​១០​ឆ្នាំ ​ជយលាភី​លេខ១​នៃ​កម្មវិធី Kingdom of Wow ច្រៀង​បទ “ថ្នម”

របាំ​កណ្ដូប​បុក​ស្រុក មក​ពី​ New York International School

អត្ថបទ៖ សុផាត