សាយ សៀរ៉ា​ ទទួល​ទាន​អាហារ ប៉ះ​ចំ​​ជីឆាយកៅស៊ូ

មុន​នេះ​បន្តិច​តារា​សម្ដែង​ សាយ​ សៀរ៉ា​ ថ្លែង​មក​កាន់​Sabay ថា​លោក​ប៊ិះ​នឹង​ពុល​អាហារ​ដោយសារ​​ប៉ះ​ចំ​ម្ហូប​ជីឆាយកៅស៊ូនៅភោជនីយដ្ឋាន​​​មួយ​កន្លែង​។

 

“ខ្ញុំ​មិន​ទាន់​ញ៉ាំ​ចូល​ក្នុង​ពោះ​ច្រើន​ទេ ទើប​តែ​ញ៉ាំ​បាន​ប្រហែល​២​ម៉ាត់​ ចេះ​តែ​ឆ្ងល់​ម៉េច​ ជីឆាយ​ហ្នឹង​ស្វិត​ម៉េស​ ដល់​ពេល​ខាំ​មិន​ដាច់​ខ្ជាក់​ចេញ​មក​ទើប​ដឹង​ថា​ ជា​កៅស៊ូ”។ សៀរ៉ា ថ្លែង​។

 

សាយ សៀរ៉ា​ ទទួល​ទាន​អាហារ ប៉ះ​ចំ​​ជីឆាយកៅស៊ូ

 (ជីឆាយជ័រ ដែល​សៀរ៉ា​ញ៉ាំ​​ប៉ះមុន​នេះ ​​ក្នុង​ភោជនីយដ្ឋាន​មួយ)

 

តារា​មាន​កំណើត​មក​ពី​ខេត្ត​កំពង់ចាម​រូប​នេះ បន្ត​ឲ្យ​ដឹង​ទៀត​ថា​ ពី​មុន​​ធ្លាប់​តែ​ឃើញ​គេ​ផុស​ព្រោង​ព្រាត​ក្នុង​បណ្ដាញ​សង្គម​ ប៉ុន្តែ​ឥឡូវ​បាន​ជួប​ផ្ទាល់​ខ្លួន​ឯង​ទើប​​លោក​ជឿ​ច្បាស់​ថា​ ពិត​ជា​មាន​ករណី​បែប​នេះ​កើត​ឡើង​មែន​។

 

យ៉ាង​ណា​មិញ តួ​ប្រុស​ក្នុង​រឿង​ “ទេពធីតា​ម៉ានឺកាំង​” អះអាង​ថា​ ខាង​ភោជនីយដ្ឋាន​បាន​ធ្វើ​ការ​សុំទោស​មក​កាន់​លោក​រួច​ហើយ​ ដោយ​ខាង​គេ​ក៏​មិន​បាន​ដឹង​ថា​ ជីឆាយ ​នេះ​ជា​កៅស៊ូ​ដែរ​។

 

សាយ សៀរ៉ា​ ទទួល​ទាន​អាហារ ប៉ះ​ចំ​​ជីឆាយកៅស៊ូ

 

“បង​​អត់​ចង់​មានរឿង​អី​ទេ ហើយ​ខាង​ភោជនីយដ្ឋាន​ ក៏​បាន​សុំទោស​បង​រួច​រាល់​ហើយ​ដែរ​​។ ណាមួយ​ខាង​គាត់​ក៏​មិន​ដឹង​ដែរ​ថា ជីឆាយ ហ្នឹង​មាន​ជាតិ​កៅស៊ូ ព្រោះ​ទិញ​មក​ពី​ផ្សារ​ អត់​ដឹង​ថា​វា​ទៅជា​ចឹង។

 

ជាមួយ​គ្នា​នេះ​ផង​ដែរ​​ លោក សាយ សៀរ៉ា​ បាន​សំណូម​ពរ​ទៅ​ដល់​ក្រសួង​ខាង​ចំណី​អាហារ​សូម​មេត្តា​ត្រួត​ពិនិត្យ​ឲ្យ​បាន​ម៉ត់​ចត់​មុន​នឹង​ឲ្យ​ប្រជាពលរដ្ឋ​ដាក់ចរាចរណ៍​លក់​​លើ​ទី​ផ្សារ ​ព្រោះ​​​បង្ក​ផល​ប៉ះ​ពាល់​ខ្លាំង​ដល់​សុខភាព​ប្រជាជន​ទាំង​មូល​៕ ​

 

​​អត្ថបទ៖ ថា ម៉ាលីដា​