ហេតុផល​ដែល​បងប្អូន គួរ​ញ៉ាំ​ក្រូច​រាល់ថ្ងៃ​

ហេតុផល​ដែល​បងប្អូន គួរ​ញ៉ាំ​ក្រូច​រាល់ថ្ងៃ​

១. បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​
​ការ​ញ៉ាំ​ផ្លែក្រូច​ជាប្រចាំ អាច​ជួយ​កាត់បន្ថយ​កូឡេស​ស្តេ​រ៉ុល​អាក្រក់ និង​បង្កើន​កូឡេស​ស្តេ​រ៉ុល្អ​។​

២. ល្អ សម្រាប់​សុខភាព​ភ្នែក​
​ផ្លែ​ក្រូច សំបូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម និង​វីតាមីន ដែល​ជួយ​ពង្រឹង​ដល់​សុខភាព​ភ្នែក​។ វីតាមីន C ដែល​មាន​ក្នុង​ផ្លែ​ក្រូច អាច​ជួយ​កាត់បន្ថយ​ការ​ប្រឈម ទៅ​នឹង​ជំងឺភ្នែកឡើងបាយ និង​ការ​ខូច​ភ្នែក​ទៅតាម​អាយុ​។​

៣. ជួយ​ឲ្យ​ស្បែក និង​សក់​ស្អាត​
​សំបូរ​ទៅដោយ​វីតាមីន C ផ្លែឈើ​មួយ​នេះ អាច​ជួយ​ដល់​សុខភាព​ស្បែក និង​សរសៃសក់ បាន​យ៉ាងច្រើន ដូចជា កាត់បន្ថយ​ភាព​ចាស់ ធ្វើឲ្យ​ស្បែក និង​សក់​ភ្លឺរលោង​។​ល​។​

៤. ពង្រឹង​ដល់​ប្រព័ន្ធ​ការពារ​រាងកាយ​
​ប្រសិន​បើ​បងប្អូន​ឧស្សាហ៍​ឈឺ ចូរ​សាកល្បង​ញ៉ាំ​ក្រូច​ជាប្រចាំ ក្នុង​រយៈពេល​មួយ​ខែ នោះ​បងប្អូន​នឹង​ឃើញ​លទ្ធផល ថា​ប្រព័ន្ធ​ការពារ​រាងកាយ​របស់​បងប្អូន នឹង​ខ្លាំង​ជាង​មុន ហើយ​មិន​ងាយ​ឈឺ​នោះទេ​។​

៥. បង្កើន​សមត្ថភាព​ខួរក្បាល​
​ក្រូច សំបូរ​សារធាតុ phytonutrients និង​អាស៊ីតហ្វូលិ​ច ដែល​ចាំបាច់​បំផុត សម្រាប់​ការលូតលាស់​នៃ​ខួរក្បាល​។ ផ្លែ​ក្រូច ជួយ​ឲ្យ​ខួរក្បាល​ភ្លឺស្វាង ផ្តោតអារម្មណ៍​បានល្អ និង​ពង្រឹង​ដល់​ការចងចាំ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។