​បាក់តេរី​អាក្រក់ ធ្វើឲ្យ​មាត់របស់​បងប្អូន មាន​ក្លិនស្អុយ​

​បាក់តេរី​អាក្រក់ ធ្វើឲ្យ​មាត់របស់​បងប្អូន មាន​ក្លិនស្អុយ​

​នៅក្នុង​មាត់​របស់​បងប្អូន មាន​ទាំង​បាក់តេរី​ល្អ និង​បាក់តេរី​អាក្រក់ ដែល​វា​សុទ្ធតែ​ជះឥទ្ធិពល ទៅលើ​សុខភាព​មាត់​ធ្មេញ​របស់​បងប្អូន​។​

​បាក់តេរី​អាក្រក់ គឺជា​មូលហេតុ​ចំបង ដែល​ធ្វើ​មាត់​របស់​បងប្អូន មាន​ក្លិន​អាក្រក់ និង​បង្ក​ជា​បញ្ហា​ជាច្រើន ដល់​មាត់ និង​ធ្មេញ ដូចជា ជំងឺ​អញ្ចាញធ្មេញ ជំងឺ​ពុក​ធ្មេញ និង​មហារីក​ជាដើម​។ ការសិក្សា​បាន​បង្ហាញថា បាក់តេរី​អាក្រក់ H. Pylori ត្រូវ​បាន​ផ្សារភ្ជាប់​ទៅនឹង ការ​ធុំក្លិន​មាត់ (​ស្អុយ​មាត់​ខ្លាំង​)​។​

​ជាធម្មតា វា​រស់នៅ​លើ​អណ្តាត ជា​កន្លែង​មួយ ដែល​បងប្អូន​មើលរំលង នៅពេល​សម្អាត​ធ្មេញ ពីព្រោះ មនុស្ស​ភាគច្រើន បានត្រឹមតែ​ដុស​សម្អាត​ធ្មេញ និង​ខ្ពុរមាត់ ដោយ​ភ្លេច​កោស​អណ្តាត​។​

​ដូច្នេះ ចាប់ពី​ថ្ងៃនេះ​ទៅ បងប្អូន​គួរតែមាន​ទម្លាប់​កោស ឬ​សម្អាត​អណ្តាត រាល់ពេល​ដុស​សម្អាត​ធ្មេញ ហើយ​បងប្អូន​គួរ​ធ្វើ​បែប​នេះ ឲ្យបាន​ពីរ​បី​ដង​ក្នុង​មួយថ្ងៃ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។