សា​វិ​ន ហ្វី​លី​ព ពួតដៃគ្នា​ជាមួយ​លោក សាន ផានិត ផលិត​MV បទ​Original Song

សា​វិ​ន ហ្វី​លី​ព ពួតដៃគ្នា​ជាមួយ​លោក សាន ផានិត ផលិត​MV បទ​Original Song



ភ្នំពេញ ៖ ស្រប​ពេល​ដែល​ទីផ្សារ​ចម្រៀង​បទ​Original Song ផលិត​ដោយ​សា្នដៃ​កូន​ខ្មែរ​កំពុង​ទទួល​បាន​ការចាប់អារម្មណ៍​គាំទ្រ​ខ្លាំង​យ៉ាង​ផុលផុស ​ពី​សំណាក់​ទស្សនិកជន ព្រមទាំង​មិត្តៗ​យុវវ័យ​នា​បច្ចុប្បន្ន​នោះ ​ថ្មីៗ​នេះ ​តារា​សម្តែង​ប្រុស​លេចធ្លោ​តាមរយៈ​សកម្មភាព​មនុស្សធម៌​លោក សា​វិ​ន ហ្វី​លី​ព បាន​ប្រកាស​រួមដៃ​គ្នា​ជាមួយ​អតីត​តារា​ចម្រៀង​ម្ចាស់​បទ ទូរស័ព្ទ​ប្រាប់​ផង លោក សាន ផានិត ផលិត​MV បទ Original Song ដើម្បី​ប្រជែង​យក​ទីផ្សារ​គាំទ្រ​ពី​មហាជន​។

សា​វិ​ន ហ្វី​លី​ព ពួតដៃគ្នា​ជាមួយ​លោក សាន ផានិត ផលិត​MV បទ​Original Song

តារា​សម្តែង​ប្រុស​ល្បីឈ្មោះ​លើ​វិថី​សិល្បៈ​លោក សា​វិ​ន ហ្វី​លី​ព បាន​ប្រកាស​ប្រាប់​ឲ្យ​មហាជន​ដឹង​ជា​សាធារណៈ​ថា​ ផលិតកម្ម SP Films របស់លោក​នឹង​ផលិត​MV ថ្មី​របស់​លោក សាន ផានិត ដែល​ជា​បទ Original Song ក្រោម​ចំណងជើង​ថា ជីវិត ក្នុង​គោលបំណង​សំខាន់​គឺ អប់រំ​ដល់​យុវជន​ឲ្យ​ជៀស​ឆ្ងាយ​ពី​ការប្រើប្រាស់​គ្រឿងញៀន​ដែល​សង្គម​ស្អប់ខ្ពើម។

សា​វិ​ន ហ្វី​លី​ព ពួតដៃគ្នា​ជាមួយ​លោក សាន ផានិត ផលិត​MV បទ​Original Song

លោក សា​វិ​ន ហ្វី​លី​ព បាន​បញ្ជាក់​ថា ជីវិត ជា​បទ​ចម្រៀង​មួយ​ដែល​លើក​និយាយ​ពី​រឿង​ពិត​ និង​ការ​លង់ខ្លួន​មួយ​រយៈ​របស់​តារា​ល្បីឈ្មោះ​ម្នាក់​នេះ ​ដោយសារ​គ្រឿងញៀន​ តាមរយៈ​ការអូសទាញ​ពី​សំណាក់​មិត្តភក្តិ។

សា​វិ​ន ហ្វី​លី​ព ពួតដៃគ្នា​ជាមួយ​លោក សាន ផានិត ផលិត​MV បទ​Original Song

ប្រធាន​មូលនិធិ​កុមារ​សា​វិ​ន កម្ពុជា​លោក សា​វិ​ន ហ្វី​លី​ព ក៏បាន​បន្ថែម​ទៀត​ថា ​ក្នុងនាម​ខ្ញុំ​ជា​ផលិត​ករ​ និង​តារា​សម្ដែង​ម្នាក់​ខ្ញុំ​សង្ឃឹមថា ​បទ​ចម្រៀង​នេះ​ជា​ការបញ្ជូនសារ​មួយ​ដើម្បី​ចែករំលែក​បទ​ពិសោធន៍​ជីវិត​ដ៏​ជូរចត់​របស់​លោក សាន ផានិត ពី​អតីតកាល​ទៅដល់​យុវវ័យ​ទាំងអស់​ឲ្យ​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​គ្រឿងញៀន​ជា​អ្នក​បំផ្លាញ​អនាគត​អ្នក។

សា​វិ​ន ហ្វី​លី​ព ពួតដៃគ្នា​ជាមួយ​លោក សាន ផានិត ផលិត​MV បទ​Original Song

ក្រៅ​តែពី​ការផលិត​បទ​ជីវិត​ដែល​និយាយ​ពី​រស​ជាតិ​ជីវិត​ពិត​ពី​សំណាក់​តារា​ចម្រៀង​លោក សាន ផានិត នេះ​ដែរ​ផលិតកម្ម SP Films របស់​លោក សា​វិ​ន ហ្វី​លី​ព ក៏​បន្ត​ផលិត​បទ Original Song ជា​បន្តបន្ទាប់​ដើម្បី​ចេញ​លក់​ជាមួយ​ការ​បញ្ចូល​អត្ថន័យ​បែប​មនោ​សញ្ចេតនា និង​ការអប់រំ​ជាច្រើន​ទៀត​ផង​ដែរ​៕
សា​វិ​ន ហ្វី​លី​ព ពួតដៃគ្នា​ជាមួយ​លោក សាន ផានិត ផលិត​MV បទ​Original Song

សា​វិ​ន ហ្វី​លី​ព ពួតដៃគ្នា​ជាមួយ​លោក សាន ផានិត ផលិត​MV បទ​Original Song