វ៉ាន់ នី​ឡា ភ័យ​ខ្លួន​ពី​រឿង រូបអាក្រាត​កាយ

Videos


តារាចម្រៀង វ៉ាន់ នីឡា ដែលធ្លាប់បានប្រកាសប្រាប់អ្នកសារព័ត៌មានក្ដែងៗថា នាងបានបែកគ្នាជាមួយសង្សាបណ្ដូលចិត្តដែលធ្លាប់ស្រឡាញ់បើកចំហយ៉ាងផ្អែមល្ហែមនោះ ពេលនេះ នាងកំពុងភ័យខ្លួនហើយរត់រកប្រព័ន្ធច្បាប់ដើម្បីជួយពីរឿងលេចធ្លាយរូបថតអាក្រាតកាយរបស់នាងនៅក្នុងបណ្ដាញសង្គម ។

វ៉ាន់ នី​ឡា ភ័យ​ខ្លួន​ពី​រឿង រូបអាក្រាត​កាយ

នៅក្នុងគណនីហ្វេសប៊ុករបស់តារាចម្រៀងរូបនេះ នាងបានបញ្ចេញសារបង្កប់ទៅដោយវិប្បដិសារីថា «នាងខ្ញុំសូមយកឱកាសនេះជម្រាបជូនពុកម៉ែបងប្អូនមិត្តអ្នកគាំទ្រទាំងអស់នូវគណនីមួយចំនួន ដែលបានផុសរូបភាពរបស់ខ្ញុំ ដូចតទៅនេះ៖ រឿងនេះបានកើតឡើងប្រហែល 3 ខែមកហើយ តាំងពីខ្ញុំបានបញ្ជាក់ជូនទស្សនាវដ្តីមួយ ពីការបែកគ្នារវាងខ្ញុំនិងសង្សារ (គុយសិទ្ធិសក្តិ- ប្រវត្តិពិស្តានិងជម្រាបជូនលើកក្រោយ) ហើយទោះបីជាមានការចុះផ្សាយជាបន្តបន្ទាប់ថា ខ្ញុំ និង គេនោះជាគ្នាធម្មតា តែនោះមិនមែនជាសំដីរបស់ខ្ញុំទេ វាជាសំដីរបស់គេ ក្នុងបំណងលុបលាង ឬ បិទបាំងអ្វីមួយ ។

វ៉ាន់ នី​ឡា ភ័យ​ខ្លួន​ពី​រឿង រូបអាក្រាត​កាយ

ដោយសារខ្ញុំស្រឡាញ់គេខ្លាំង ហើយជឿលើពាក្យលួងលោម ផ្អែមល្ហែម ទើបខ្ញុំលង់ និង ជឿលើគេប៉ូលិសព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្តឹងរបស់ខ្ញុំនិងកំពុងបើកការស្រាវជ្រាវ និងចាប់ជនទុរយសមកផ្តន្ទាទោសតាមច្បាប់ ពីករណីគម្រាមកំហែង ចែកចាយរូប និងអ្នកពាក់ព័ន្ធចែកចាយរូប ។ ខ្ញុំជឿជាក់លើច្បាប់ និង សមត្ថកិច្ច ថា នឹងវែករកជនល្មើសមកផ្តន្ទាទោស ទោះបីគេជាមន្ត្រីប៉ូលីស កូនផ្កាយ កូនអ្នកមាន រស់ក្នុងវីឡាស្កឹមស្កៃក៏ដោយ សូមផ្តល់យុត្តិធម៌ដល់នាងខ្ញុំជាក្មេងទន់ខ្សោយ គ្រួសារក្រីក្រ តូចទាបផង ។ នាងខ្ញុំសំណូមពរ បងប្អូនក្នុងសង្គមហ្វេសប៊ុគសូមចៀសឆ្ងាយ ពាក់ព័ន្ធនឹងការចែកចាយ រឺ រក្សាទុករូបអាក្រាតរបស់នាងខ្ញុំ និង សូមសំណូមពរ ជួយសហការដើម្បីផ្តល់ព័ត៌មានជូនសមត្ថកិច្ច ក្នុងករណីមានការកោះហៅ ។ បងប្អូនដែលមិនពាក់ព័ន្ធ ហើយឃើញគណនីដែលផុស រឺ ចែកចាយ សូមជួយប្រមូលភស្តុតាងមកអោយនាងខ្ញុំផង ។ សូមបងប្អូនអធ្យាស្រ័យដល់ទង្វើខ្វះការពិចារណារបស់នាងខ្ញុំកន្លងមកនេះ ។ នេះជាមេរៀននិងរបួសដ៏ឈឺចាប់ជាទីបំផុតរបស់នាងខ្ញុំព្រមទាំងគ្រួសារ។ នាងខ្ញុំនឹងចេញមុខបកស្រាយ តែខណនេះទុកពេលដើម្បីសមត្ថកិច្ចធ្វើការ ។ ពីនាងខ្ញុំ Vanilla » ។

វ៉ាន់ នី​ឡា ភ័យ​ខ្លួន​ពី​រឿង រូបអាក្រាត​កាយ

ទោះបីជាមានការបញ្ចាក់ពីសាមីខ្លួនថា នាងមានរូបថតអាក្រាតកាយត្រូវបានគេផ្សព្វផ្សាយក្នុងបណ្ដាញសង្គមក៏ដោយ ក៏បញ្ហានេះហាក់មិនសូវជាផុសផុលនៅឡើយ ព្រោះមិនទាន់មានសារព័ត៌មានណាមួយទទួលបានរូបភាព អាក្រាតកាយរបស់នាងដើម្បីចុះផ្សាយនៅឡើយ ។ ទាក់ទងនឹងបញ្ហានេះ វាជាមេរៀនមួយគួរជៀងវាងសម្រាប់ បងប្អូនសុភាពនារីទាំងឡាយ មុននឹងសម្រេចចិត្តបង្ហាញរូបភាពអាក្រាតកាយបង្ហាញទៅបុរសណាម្នាក់ ត្រូវគិតឱ្យបានច្បាស់លាស់ជាមុនសិន ដើម្បីជៀសវាងមានវិប្បដិសារីដូចនាង ៕ ភូមិន្ទ

វ៉ាន់ នី​ឡា ភ័យ​ខ្លួន​ពី​រឿង រូបអាក្រាត​កាយ
វ៉ាន់ នី​ឡា ភ័យ​ខ្លួន​ពី​រឿង រូបអាក្រាត​កាយ