សាយ សៀ​រ៉ា ញ៉ាំ​សម្លរ​ជី​ឆាយ ប៉ះចំ ជី​ឆាយ​កៅស៊ូ​

Videos


តារាសម្ដែងស្រស់សង្ហារ សាយ សៀរ៉ា បានអំពាវនាវឱ្យបងប្អូនទាំងអស់ បើសិនជាអាច សូមឈប់ញ៉ាំសម្លរដាក់បន្លែជីឆាយ ព្រោះថា រូបលោកផ្ទាល់ បានទទួលទានសម្លរនេះ ប៉ះចំជីឆាយក្លែងក្លាយ ដែលជាកៅស៊ូ ។

សាយ សៀ​រ៉ា ញ៉ាំ​សម្លរ​ជី​ឆាយ ប៉ះចំ ជី​ឆាយ​កៅស៊ូ​

នៅក្នុងប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមលោក សាយ សៀរ៉ា បានរៀបរាប់ទាំងអារម្មណ៍ហួសចិត្តប្រាប់ដល់បង ប្អូនឱ្យដឹងថា «មកញ៉ាំបាយប៉ះចំសម្លរជីឆាយកៅស៊ូ សុំពុកម៉ែបងប្អូនទាំងអស់ បើអាចឈប់ញ៉ាំបាន ឈប់ញ៉ាំទៅ ព្រោះខ្ញុំញ៉ាំប៉ះចំជីឆាយកៅស៊ូ» ។ ទោះបីជាយ៉ាងណា លោក សាយ សៀរ៉ា ក៏មិនបានបញ្ចាក់ថា ហាងអាហារនោះ មានទីតាំងនៅម្ដុំ ណានោះដែរ ។

សាយ សៀ​រ៉ា ញ៉ាំ​សម្លរ​ជី​ឆាយ ប៉ះចំ ជី​ឆាយ​កៅស៊ូ​

ជីឆាយ ត្រូវបានគេដឹងថា ជាបន្លែមួយប្រភេទ ដែលមានអត្ថប្រយោជន៍ខ្ពស់ ចំពោះសុខភាព ដែលបងប្អូនគ្រប់គ្នាគួរ ទទួលទាន ប៉ុន្តែក្រោយពីចេញផ្សាយព័ត៌មាននេះសង្ឃឹមថា បងប្អូននឹងប្រយ័ត្នប្រយែងខ្ពស់ ចំពោះការទិញ អាហារប្រភេទនេះមកបរិភោគជៀងវាងការប៉ះរបស់ក្លែងក្លាយដូចករណីខាងលើនេះ ៕ ភូមិន្ទ

សាយ សៀ​រ៉ា ញ៉ាំ​សម្លរ​ជី​ឆាយ ប៉ះចំ ជី​ឆាយ​កៅស៊ូ​
សាយ សៀ​រ៉ា ញ៉ាំ​សម្លរ​ជី​ឆាយ ប៉ះចំ ជី​ឆាយ​កៅស៊ូ​
សាយ សៀ​រ៉ា ញ៉ាំ​សម្លរ​ជី​ឆាយ ប៉ះចំ ជី​ឆាយ​កៅស៊ូ​
សាយ សៀ​រ៉ា ញ៉ាំ​សម្លរ​ជី​ឆាយ ប៉ះចំ ជី​ឆាយ​កៅស៊ូ​
សាយ សៀ​រ៉ា ញ៉ាំ​សម្លរ​ជី​ឆាយ ប៉ះចំ ជី​ឆាយ​កៅស៊ូ​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត