វិធីគេងហាត់ប្រាណយកសាច់ដុំ…! ដោយមិនចាំបាច់ប្រើ ឧបករណ៍ហាត់ប្រាណ

បុរសភាគច្រើន តែងតែចង់បានសាច់ដុំធំៗ និងហាប់ណែនដើម្បីបង្អួតស្រីៗ។ ក៏ប៉ុន្តែពួកគេគ្មានពេលទៅហាត់ប្រាណ យកសាច់ទាំងនោះទេ។ ពេលនេះឈប់បារម្មណ៍ទៀតទៅ មិនថាអ្នកកំពុងធ្វើអ្វី ឬនៅទីណានោះទេ អ្នកអាចហាត់ប្រាណបានគ្រប់ពេលវេលាដោយមិនចាំបាច់ ចំណាយពេលច្រើន ឬហាត់ជាមួយនឹងឧបករណ៍ឡើយ អ្នកក៏អាចមានសាច់ដុំណែនហាប់ ស្រស់សង្ហារ បានដែរតាមរយៈការគេងហាត់ប្រាណទាំង៤វិធីនេះ៖

១. គេងផ្ងារ៖ នៅខណៈពេលដែលអ្នកគេងផ្ងារនៅលើគ្រែ មិនថាគេងលេង ឬគេសម្រាកភ្នែកទេ អ្នកគួរលើកជើងទាំងពីរមកដាក់ជិតគ្នា ហើយលើកចុះឡើងៗ (ដោយយកជង្គង់មកដាក់នៅជិតទ្រូង) ដោយរាប់ពី១ដល់១៥ (ឬអាចដល់២០ក៏បាន) នៅក្នុងចិត្ត។ ធ្វើបែបនេះឱ្យបាន៣នាទី នោះនឹងធ្វើឱ្យសាច់ដុំជើងរបស់អ្នកកើនឡើង។

២. គេងផ្កាប់៖ យកកែងដៃទាំងពីររបស់អ្នក ច្រត់ចុះក្រោមទ្រដងខ្លួន ហើយលើកជើងបង្ហើបបន្តិច ធ្វើហាក់ដូចជាទាហានកំពុងតែអាវ៉ង់យ៉ាងដូច្នោះដែរ។ លើកដងខ្លួនចុះឡើងៗ អោនងើបៗតាមបែបធម្មតា ប្រមាណជា៣ទៅ៥នាទី។ ធ្វើដូចនេះដើមដៃអ្នកនឹងឡើងសាច់ដុំធំ និងជួយពង្រាបក្បាលពោះអ្នកផងដែរ។

៣. គេងអែនខ្នង៖ ពេលគេងមើលទូរទស្សន៍ អ្នកអាចយកដៃទាំងពីរ ស៊ូក ម្រាមចូលគ្នា ហើយទ្រពីក្រោមក្បាល ដោយធ្វើចលនាងើបខ្នងអែនទៅមុខ អែនទៅក្រោយចុះឡើងៗហើយរាប់ពី ១ដល់១០ (នៅក្នុងចិត្ត) ឱ្យបានច្រើនដង នោះនឹងជួយឱ្យអ្នកមានក្បាលពោះរាបស្មើ និងឡើងសាច់ដុំដើមដៃ។

៤. គេងដាក់ជើងឱ្យត្រង់៖ អាចអនុវត្តវិធីនេះពេលអានសៀវភៅក៏បាន។ កុំភ្លេចពេលដែលអ្នកគេងដាក់ជើងលាតឱ្យត្រង់នោះត្រូវបង្វិលក.ជើងផង។ ធ្វើបែបនេះនឹងជួយបន្ថយនូវអាការៈចុកស្រពន់ជើង និងជួយពង្រឹងសាច់ដុំកំភួនជើង ឱ្យមានសភាពល្អប្រសើរជាងមុន។

សាកល្បងអនុវត្តទាំងអស់គ្នាទៅមើល! ទិចនិកនេះ អ្នកអាចធ្វើនៅផ្ទះបានដោយងាយ ហើយនឹងជួយធ្វើឱ្យអ្នកកើនសាច់ដុំ បានមួយចំណែកដែរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

វិធីគេងហាត់ប្រាណយកសាច់ដុំ...! ដោយមិនចាំបាច់ប្រើ ឧបករណ៍ហាត់ប្រាណ

វិធីគេងហាត់ប្រាណយកសាច់ដុំ...! ដោយមិនចាំបាច់ប្រើ ឧបករណ៍ហាត់ប្រាណ

  • វិធីគេងហាត់ប្រាណយកសាច់ដុំ…! ដោយមិនចាំបាច់ប្រើ ឧបករណ៍ហាត់ប្រាណ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/07  Category:ចំនេះដឹង