គ្រូ​អេស្ប៉ាញ មិន​ទាន់​​​ច្បាស់​ថា អ្នកចាំទី​​ណា​​ជា​​ជម្រើស​ដំបូង​នៅ Euro 2016

Vicente Del Bosque ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ ​បាន​លើក​ឡើង​ថា ​លោក​ពុំ​ទាន់​សម្រេច​ចិត្ត​ ក្នុង​ការ​​ជ្រើស​រើស​អ្នកចាំទី​ណា​មួយ ​សម្រាប់​ជម្រើស​១១​នាក់​ដំបូង​ នៅ​ Euro 2016 នៅ​ឡើយ​ទេ។

 

គ្រូ​អេស្ប៉ាញ មិន​ទាន់​​​ច្បាស់​ថា អ្នកចាំទី​​ណា​​ជា​​ជម្រើស​ដំបូង​នៅ Euro 2016

Vicente Del Bosque ​គ្រូ​បង្វឹក​​អេស្ប៉ាញ

 

អេស្ប៉ាញ ដែល​នៅ​ពូល​ D ជាមួយ​ក្រុម​​សាធារណរដ្ឋឆេក ​ទួរគី និង​ក្រូអាត ​នឹង​ត្រូវ​ប្រកួត​មិត្តភាព​មួយ​លើក​ទៀត​ប៉ះ​ ហ្សកហ្ស៊ី ​នៅ​យប់​នេះ​ វេលា​ម៉ោង​០១:៤៥​នាទី​រំលង​អាធ្រាត្រ មុន​ពេល​ប៉ះ សាធារណរដ្ឋឆេក​ នៅ​ Euro 2016 ​​​នា​ថ្ងៃ​ទី​១៣ ខែ​មិថុនា។

 

លោក​ Del Bosque ​បាន​កោះ​ហៅ​អ្នកចាំទី​៣​នាក់ សម្រាប់​ជួយ​ជម្រើស​ជាតិ​អេស្ប៉ាញ ដើម្បី​ការពារ​តំណែង​ជើង​ឯក​នៅ​ Euro ដោយ​ក្នុង​នោះ​មាន​ Iker Casillas របស់​ក្រុម​ FC Porto, David De Gea ​របស់​ក្រុម​ Manchester United និង​ Sergio Rico ​របស់​ក្រុម​ Sevilla។

 

គ្រូ​អេស្ប៉ាញ មិន​ទាន់​​​ច្បាស់​ថា អ្នកចាំទី​​ណា​​ជា​​ជម្រើស​ដំបូង​នៅ Euro 2016

Casillas (ឆ្វេង)  និង​ De Gea

 

គ្រូ​បង្វឹក​វ័យ​៦៥​ឆ្នាំ​រូប​នេះ បាន​​និយាយ​មុន​ប្រកួត​មិត្តភាព​​យប់​នេះ​ថា៖ “វា​ប្រាកដ​ជា​អាច​ទៅ​រួច​ ដែល​ De Gea ​នឹង​លេង​យប់​នេះ។ Casillas ​បាន​ចូល​លេង​ហើយ​ កាល​ប៉ះ​កូរ៉េខាងត្បូង។ ខ្ញុំ​មិន​ត្រូវ​ការ​ ការ​សម្រេច​ចិត្ត​ឥឡូវ​ទេ (ជម្រើស​ដំបូង​ Euro) ​​ហើយ​ខ្ញុំ​​នឹង​គិត​ជា​ថ្មី​ម្ដង​ទៀត​ឲ្យ​បាន​ល្អិតល្អន់ នៅ​​ថ្ងៃ​ខាង​មុខ”៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ espnfc

  • គ្រូ​អេស្ប៉ាញ មិន​ទាន់​​​ច្បាស់​ថា អ្នកចាំទី​​ណា​​ជា​​ជម្រើស​ដំបូង​នៅ Euro 2016已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/07  Category:កីឡា