អាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់ជនចែកចាយគ្រឿងញៀនម្នាក់ ទើបចេញពីគុក និងដកហូតថ្នាំជិតពាន់គ្រាប់

(បន្ទាយមានជ័យ)៖ កម្លាំងកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការបង្ក្រាបមុខសញ្ញា ចែកចាយគ្រឿងញៀន យ៉ាងសកម្ម ដែលទើបតែចេញពីគុកបាន១ឆ្នាំ និងដកហូតបានថ្នាំញៀនបានជិត ២០០០គ្រាប់។

លោក សរ ប៊ុនសឿន មេបញ្ជាការរងកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានប្រាប់ភ្នាក់ងារ Fresh News ថា ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិក្តិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកបានបន្ដថា ជនសង្ស័យ ជាមុខសញ្ញាចាស់ ចែកចាយគ្រឿងញៀន ទើបចេញពីគុកបាន១ឆ្នាំនេះឈ្មោះ យួន ចាន់ឌី អាយុ៥៣ឆ្នាំ ស្នាក់នៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្នពួក ក្នុងនោះដែរកម្លាំងរបស់លោកបានដកហូត បានថ្នាំញៀ១៩៩៣គ្រាប់ ទូរស័ព្ទដៃ ២គ្រឿង និងម៉ូតូ១គ្រឿង។ បច្ចប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនខ្លូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការ តាមនីតិវិធី៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ទាក់ទងនឹងករណីគ្រឿងញៀនេះដែរ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅ  កម្លាំងនគរបាលស្រុកមង្គលបូរី និងកម្លាំងនគរបាលស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្រោមការបញ្ជាផ្ទាល់ពី ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន ដោយឃាត់ជនសង្ស័យ ១០នាក់ និងដកហូតថ្នាំមួយចំនួនធំ ក្នុងនោះចាប់បាននៅស្រុកមង្គលបូរីបាន៤នាក់ និងនៅស្រុកមង្គលបូរីចំនួន៦នាក់។

ធិការស្រុកមង្គលបូរី លោក ស៊ី ឌី បានឲ្យភ្នាក់ងារ Fresh News កាលពីថ្ងៃទី៣១ ខែឧសភា នេះថា កម្លាំងនគរបាលប៉ុស្តិ៍ឫស្សីក្រោក បានធ្វើការបង្ក្រាបឃាត់ខ្លួនអ្នកប្រើប្រាស់ និងជួញដូរគ្រឿងញៀនចំនួន០៤នាក់ ទី១-ឈ្មោះ ស៊ីម មេសា ហៅ ថៃ អាយុ២០ឆ្នាំ ទី២-ឈ្មោះ សុង រទ្ធី ហៅធី អាយុ១៨ឆ្នាំ អ្នកទាំង២នាក់នេះនៅភូមិស្តីលើ ឃុំគយម៉ែង ទី៣-ឈ្មោះ យាន ប៉ូលីន ហៅសាល អាយុ១៨ឆ្នាំ នៅភូមិលួង ឃុំឫស្សីក្រោកនិងម្នាក់ទៀតមិនទាន់បង្ហាញអត្តសញ្ញាណ។

លោកបន្តថា ក្រោយពីឃាត់ខ្លួនមុខសញ្ញាជួញដូរម្នាក់ទៀតឈ្មោះ ពុធ អារ៉ាស៊ីម (ក្រោយរោងកុនមង្គលបូរី) ដកហូតបានថ្នាំញៀន ប្រភេទម្សៅក្រាមស២ថង់ ទូរសព្ទ័ដៃ០៣គ្រឿង លុយខ្មែរបួនម៉ឺនរៀល និងលុយដុល្លា១០ដុល្លារ។ ដោយឡែកនៅស្រុកម៉ាឡៃវិញ កម្លាំងនគរបាល បានបង្ក្រាបករណីជួញដូគ្រឿងញៀន កាលពីថ្ងៃទី៣០ ខែឧសភា ដោយឃាត់ខ្លួនជនសង្ស័យ៦នាក់ និងថ្នាំញៀន ចំនួន៥៧គ្រាប់ នៅចំណុចភូមិសង្កែឃុំ បឹងបេង។

លោក អៀម រីម អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យភ្នាក់ងារ Fresh News ដឹងនៅថ្ងៃទី៣១ ខែឧសភា នេះថា កម្លាំងប៉ុស្តិ៍បឹងបេង សហការជាមួយ កម្លាំងការពារព្រំដែនលេខ៨១៥ ចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់នូវសារធាតុគ្រឿងញៀន រឹបអូសបានថ្នាំញៀន ប្រភេទយ៉ាម៉ាចំនួន៥៧គ្រាប់ ឧបករណ៍សម្រាប់ជក់មួយចំនួន ទូរស័ព្ទ២គ្រឿង និងដាវសាំរ៉ៃ១ដើម។ សង្ស័យទី១-ឈ្មោះ សោ រុំ ភេទស្រី អាយុ៣០ឆ្នាំ នៅភូមិសង្កែ ឃុំបឹងបេង អ្នកជួញដូរថ្នាំញៀន ទី២-ឈ្មោះ ឈុន លាង អាយុ៣៦ឆ្នាំ នៅភូមិសង្កែ ឃុំបឹងបេង (ប្រើប្រាស់ថ្នាំញៀន) និងអនុវត្តន៍ដីកាចាប់ខ្លួនចុះថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៥ ទី៣-ឈ្មោះ មិញ សេរីវុធ ហៅញ៉ែម អាយុ២៦ឆ្នាំ ទី៤-ឈ្មោះ ផេង វណ្ណះ ហៅឡេក អាយុ៣៣ឆ្នាំ ទី៥-ឈ្មោះ មាស គា អាយុ១៧ឆ្នាំ និងទី៦-ឈ្មោះ សា ភឿន ហៅវម៉ាប់ អាយុ៣១ឆ្នាំ ទាំង៤នាក់នេះ (ប្រើប្រាស់ថ្នាំញៀន) រស់នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់ជនចែកចាយគ្រឿងញៀនម្នាក់ ទើបចេញពីគុក និងដកហូតថ្នាំជិតពាន់គ្រាប់

អាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់ជនចែកចាយគ្រឿងញៀនម្នាក់ ទើបចេញពីគុក និងដកហូតថ្នាំជិតពាន់គ្រាប់

អាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់ជនចែកចាយគ្រឿងញៀនម្នាក់ ទើបចេញពីគុក និងដកហូតថ្នាំជិតពាន់គ្រាប់

អាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់ជនចែកចាយគ្រឿងញៀនម្នាក់ ទើបចេញពីគុក និងដកហូតថ្នាំជិតពាន់គ្រាប់

អាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់ជនចែកចាយគ្រឿងញៀនម្នាក់ ទើបចេញពីគុក និងដកហូតថ្នាំជិតពាន់គ្រាប់