ប្រទះឃើញគ្រាប់ ​DK82​ ចំនួន១១គ្រាប់​នៅស្រុកជ័យសែន

ខេត្តព្រះវិហារ ៖​ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងជំហានដំបូងមកថា​ ប្រជាពលរដ្ឋម្នាក់​បានប្រទះឃើញ​គ្រាប់​ប្រភេទ DK82 ​ចំនួន១១គ្រាប់ ក្នុងចំការរបស់ខ្លួន​និងបានរាយការណ៍ទៅប៉ូលិសមូលដ្ឋានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១​និង៣០នាទីថ្ងៃត្រង់ថ្ងៃទី០៧ មិថុនា ២០១៦ នៅក្នុងភូមិអូរសំរោង ឃុំតស៊ូ ស្រុកជ័យសែន ។

សេចក្តីរាយការណ៍បានបន្តថា​ គ្រាប់ទំាង១១គ្រាប់នេះ ​នៅមានប្រសិទ្ឋភាពខ្ពស់​នៅឡើយ និងត្រូវបានប៉ូលិសមូល​ដ្ឋាន​យកមករក្សា​ទុក​​ឲ្យមន្រ្តីស៊ីម៉ាក់​យកទៅកម្ទេចចោល ៕

  • ប្រទះឃើញគ្រាប់ ​DK82​ ចំនួន១១គ្រាប់​នៅស្រុកជ័យសែន已关闭评论
  • 15 views
  • Hide Sidebar
    A+
Publish on:2016/06/07  Category:ក្នុងស្រុក
Tags: