នៅ​បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រៃវែង បាន​ប្រារព្ធ​ពិធី ផ្សព្វផ្សាយ​អប់រំ​ចិត្តសាស្ត្រ កងរជអាវុធហត្ថ​

ព្រៃវែង ​៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​០៧​ ខែ​មិថុនា ឆ្នាំ​២០១៦ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រៃវែង​ បាន​ប្រារព្ធ​ពិធី ផ្សព្វផ្សាយ អប់រំ​ចិត្តសាស្ត្រ កងរាជអាវុធហត្ថ ឆមាស​ទី​១ ឆ្នាំ​២០១៦ ក្រោម​អធិបតីភាព លោក វរសេនីយ៍ឯក ឈួន គឹម​សាន មេបញ្ជាការ​ស្ដីទី កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រៃវែង។

នៅ​ក្នុង​ពិធី​នោះ​ដែរ​មាន​ការចូលរួម​ពី មេបញ្ជាការរង​ខេត្ត ប្រធាន​មន្ទីរ ការិយាល័យ មេបញ្ជាការ ស្រុក ក្រុង ស្នាក់ការ និង​នាយ នាយរង ចំណុះ​អ្នកបញ្ជាការ​ខេត្ត និង នាយ នាយរង ពល កងអនុសេនាធំ​លេខ​៦ សរុប​ចំនួន​១៧៥ នាក់។ ខ្លឹមសារ​ផ្សព្វផ្សាយ​រួមមាន​៖ ១- ត្រួតពិនិត្យ​ការងារ​អនុវត្ត​តួនាទី​ភារកិច្ច និង​ការងារ​កងរាជអាវុធហត្ថ​ខែឧសភា និង​ទិសដៅ​ខែមិថុនា ឆ្នាំ​២០១៦ ២- ផ្សព្វផ្សាយ​សេចក្ដី​ថ្លែងការណ៍​របស់​អ្នក​នាំពាក្យ​ក្រសួងយុត្តិធម៌ ៣-​ការងារ​ផ្សព្វផ្សាយ​អប់រំ​ចិត្តសាស្ត្រ​កងរាជអាវុធហត្ថ ៤-ការងារ​ផ្សេងៗ​លោក វរសេនីយ៍ឯក ឈួន គឹម​សាន​ មេបញ្ជាការ​ស្ដីទី កងរាជអាវុធហត្ថ​ខេត្ត​ព្រៃវែង បាន​មាន​មតិ​ផ្ដាំផ្ញើ​ដល់​កងរាជអាវុធហត្ថ​ទាំងអស់ ​ត្រូវ​ខិតខំ​រៀន​សូត្រ ដើម្បី​ក្តាប់​ឲ្យ​បាន​រាល់​ខ្លឹមសារ​សំខាន់ៗ​ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ពេលនេះ៕