នគរបាល​ខេត្ត​បញ្ជូន​ជនសង្ស័យ​ចំនួន​៣​ ទៅ​តុលាការ​ ករណី​ជក់​ និង​ជួញដូរ​គ្រឿងញៀន​

នគរបាល​ខេត្ត​បញ្ជូន​ជនសង្ស័យ​ចំនួន​៣​ ទៅ​តុលាការ​ ករណី​ជក់​ និង​ជួញដូរ​គ្រឿងញៀន​



បន្ទាយមានជ័យ​ ៖ ​នៅ​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៦ ​ខែ​មិថុនា ​ឆ្នាំ​២០១៦​ ​កម្លាំង​​ការិយាល័យ​នគរបាល​ជំនាញ​ប្រឆាំង​គ្រឿងញៀន​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​អូរ​អំបិល ​​ចុះ​បង្ក្រាប​ករណី​ជួញ​ដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន​ដោយ​ខុសច្បាប់​មួយ​ នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ​ ឈ្មោះ​ មួរ​ សុខ​ឃឿ​ង ភេទប្រុស ​អាយុ​២៨​ឆ្នាំ​ មុខរបរ​ធ្វើចម្ការ​ នៅ​ចំណុច​ក្បែរ​មណ្ឌល​កុមារ​កំព្រា ក្នុងភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ។

លោក​វរសេនីយ៍ឯក ​ចាប ​សុ​ផា​រិ​ទ្ធ​ ស្នងការ​រង​ខេត្ត​បន្ទាយមានជ័យ​ទទួលបន្ទុក​គ្រឿងញៀន ​និង​អនីតិជន​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ទាំង​៣​នាក់​ ទី​១. ​ឈ្មោះ​ អូ ​ឃុន​នី ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ ​រស់នៅ​ភូមិ​ខ្លា​កូ​ន​ចាស់ សង្កាត់​កំពង់ស្វាយ ទី​២​.ឈ្មោះ​ វេត​ ពឿ​ន ភេទ​ប្រុស ​អាយុ​២៨​ឆ្នាំ ​មុខរបរ​កម្មករ​ រស់នៅ​ភូមិ​ខ្លា​កូន​ចាស់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ។ នៅ​ក្នុង​ការ​ឃាត់​ខ្លួន​នេះ​ កម្លាំង​បាន​រឹបអូស​វត្ថុ​តាង ​រួម​​មាន​ ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម្សៅ​ក្រាម ចំនួន​២​ថង់​តូច ​ស្មើ​នឹង​៣.២​ក្រាម ​រថយន្ត​មួយ​គ្រឿង ដែកកេះ​២ ដប​ច្នៃ​សម្រាប់​​ជក់​១ ទូរស័ព្ទ​១​គ្រឿង។​

លោក ​ចាប ​សុ​ផា​រិ​ទ្ធ​ បាន​បញ្ជាក់​ទៀត​ថា​ យោង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ម្នាក់​ឈ្មោះ​មួរ ​សុខ​ឃឿ​ង ​បាន​ឆ្លើយ​សារភាព​ថា ​ខ្លួន​ពិតជា​បាន​លួចលាក់​ថ្នាំញៀន​នៅក្នុង​ផ្ទះ​សម្រាប់​យក​ទៅ​ចែកចាយ​ឲ្យ​បក្ខពួក​ក្នុងភូមិ​​ពិត​ប្រាកដ​មែន​។

ក្រោយពី​បាន​ចម្លើយ​សារភាព​ហើយ​ ជនសង្ស័យ​ទាំង​៣​នាក់ ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ ដើម្បី​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់៕

នគរបាល​ខេត្ត​បញ្ជូន​ជនសង្ស័យ​ចំនួន​៣​ ទៅ​តុលាការ​ ករណី​ជក់​ និង​ជួញដូរ​គ្រឿងញៀន​

នគរបាល​ខេត្ត​បញ្ជូន​ជនសង្ស័យ​ចំនួន​៣​ ទៅ​តុលាការ​ ករណី​ជក់​ និង​ជួញដូរ​គ្រឿងញៀន​

​​​