សេចក្តីថ្លែងការណ៍៖ រដ្ឋសភាពុំអាចការពារអភ័យឯកសិទ្ធិសភារបស់តំណាងរាស្រ្ត ដែលប្រព្រឹត្តបំពានច្បាប់ជាធរមានឡើយ

(ភ្នំពេញ)៖ យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋសភាដែលអង្គភាព Fresh News ទើបទទួលនៅមុននេះបន្តិចបានឲ្យដឹងថា រដ្ឋសភា ពុំអាចការពារអភ័យឯកសិទ្ធិសភា របស់តំណាងរាស្រ្ត ដែលប្រព្រឹត្តបំពានច្បាប់ជាធរមានឡើយនោះ ហើយរដ្ឋសភាក៏ពុំស្ថិតក្រោម ការបង្គាប់បញ្ជារ ឬក្រោមការគាបសង្កត់ ឬក្រោមឥទ្ធិពលរបស់ស្ថាប័នណាមួយឡើយ។

ការចេញសេចក្តីថ្លែងការណ៍របស់រដ្ឋសភានៅពេលនេះ ដើម្បីឆ្លើយតបញតិ្តរបស់តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិថា ស្ថាប័នជាតិ មួយចំនួន កំពុងធ្វើសកម្មភាពរំលោភលើអភ័យឯកសិទ្ធិសភារបស់សមាជិកសភាទាំង៤រូបរួមមាន៖ លោក សម រង្សី, អ៊ុ សំអាន, លោក ហុង សុខហួរ និងលោក កឹម សុខា។

គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា សុំធ្វើការបដិសេធទាំងស្រុងចំពោះការលើកឡើងនេះ ដោយហេតុផលដូចមាននៅក្នុង សេចក្តីថ្លែងការណ៍៖

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់រដ្ឋសភា៖

សេចក្តីថ្លែងការណ៍៖ រដ្ឋសភាពុំអាចការពារអភ័យឯកសិទ្ធិសភារបស់តំណាងរាស្រ្ត ដែលប្រព្រឹត្តបំពានច្បាប់ជាធរមានឡើយ សេចក្តីថ្លែងការណ៍៖ រដ្ឋសភាពុំអាចការពារអភ័យឯកសិទ្ធិសភារបស់តំណាងរាស្រ្ត ដែលប្រព្រឹត្តបំពានច្បាប់ជាធរមានឡើយ

ប្រភពៈ freshnewsasia

  • សេចក្តីថ្លែងការណ៍៖ រដ្ឋសភាពុំអាចការពារអភ័យឯកសិទ្ធិសភារបស់តំណាងរាស្រ្ត ដែលប្រព្រឹត្តបំពានច្បាប់ជាធរមានឡើយ已关闭评论
  • 17 views
  • Hide Sidebar
    A+