រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ​នឹង​ចូល​ឆ្លើយ​បំភ្លឺ​ផ្ទាល់មាត់ ​ជូន​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា នៅ​ថ្ងៃ​០៩​មិថុ​នា

រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ​នឹង​ចូល​ឆ្លើយ​បំភ្លឺ​ផ្ទាល់មាត់ ​ជូន​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា នៅ​ថ្ងៃ​០៩​មិថុ​នា



ភ្នំពេញ ​៖ ​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​នៅ​ថ្ងៃ​ទី​០៦ ខែមិថុនា​​ បាន​ឲ្យ​ដឹង​ថា តប​តាម​សំណើ​របស់​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជូន​រាជរដ្ឋាភិបាល ឯកឧត្ត​ម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ នឹង​ចូល​ឆ្លើយ​បំភ្លឺ​ផ្ទាល់មាត់​ជូន​រដ្ឋសភា នៅក្នុង​សម័យ​ប្រ​ជុំ​ពេញអង្គ​លើក​ទី​៦ នីតិកាល​ទី​៥ ដែល​នឹង​បើក​ធ្វើ នៅ​ថ្ងៃ​ព្រហស្បតិ៍ ​ទី​០៩ ខែមិថុនា ឆ្នាំ​២០១៦ វេ​លា​ម៉ោង​៨​ព្រឹក ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា ក៏បាន​ឲ្យ​ដឹង​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៅ​​ព្រឹក​ថ្ងៃទី​៩ ខែមិថុនា​ដែរ​ថា ១.កិច្ចប្រជុំ​បាន​ធ្វើការ​ពិភាក្សា និង​អនុម័ត​យល់ព្រម​ប្រគល់​សេចក្ដីព្រាងច្បាប់ ស្ដីពី​ការ​អនុម័ត​យល់ព្រម​លើ​ពិធីសារ​អនុវត្ត​កញ្ចប់​កិច្ចសន្យា​ទី​៧ និង​ទី​៨ នៃ​សេវាកម្ម​ដឹកជញ្ជូន​តាមផ្លូវ​អាកាស ក្រោម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន ស្ដីពី​សេវាកម្ម ជូន​គណៈកម្មការ​សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​នៃ​រដ្ឋសភា ពិនិត្យ​ និង​សិក្សា ដោយ​សហការ​ជាមួយ​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​រដ្ឋសភា ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ​។ ២-​អង្គប្រជុំ​បាន​អនុម័ត​យល់ព្រម​ប្រគ​ល់​សេចក្ដីព្រាងច្បាប់ ស្ដីពី​ការ​អនុម័ត​យល់ព្រម​លើ ​៖ កិច្ចព្រមព្រៀង​ដឹកជញ្ជូន​តាមផ្លូវ​អាកាស រវាង​រដ្ឋាភិបាល នៃ​រដ្ឋ​សមាជិក​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ ពិធីសារ​ទី​១ ស្ដីពី​ការ​មិន​កំណត់​សិទ្ធិ​ហោះហើរ​ ទី​៣ និង​ទី​៤ រវាង​ចំណុច​ណាមួយ នៅក្នុង​ទឹកដី​បណ្ដា​ភាគី​ចុះ​កិច្ចព្រមព្រៀង​។ និង​ពិធីសារ​ទី​២ ស្ដីពី​សិទ្ធិ​ហោះហើរ​ទី​៥ រវាង​ភាគី​ចុះ​កិច្ចព្រម​ព្រៀង ជូន​គណៈកម្មការ​សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​នៃ​រដ្ឋសភា ពិនិត្យ​ និង​សិក្សា ដោយ​សហ​ការ​ជាមួយ​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​រដ្ឋ​ស​ភា ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ​។ ទី​៣-​អង្គប្រជុំ​បាន​អនុម័ត​យ​ល់​ព្រម​ប្រគល់​សេចក្ដីព្រាងច្បាប់ ស្ដីពី​ការ​អនុម័ត​យល់ព្រម​លើ​ពិធីសារ​វិសោធនកម្ម​កិច្ចព្រមព្រៀង​វិនិយោគ​ទូលំទូលាយ​អាស៊ាន ជូន​គណៈកម្មការ​សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​នៃ​រដ្ឋសភា ពិនិ​ត្យ​ និង​សិក្សា ដោយ​សហការ​ជាមួយ​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​រដ្ឋសភា ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ​។ ៤-​អង្គប្រជុំ​បាន​អនុម័ត​យល់ព្រម​ប្រគល់​សេចក្ដីព្រាងច្បាប់​ ស្ដីពី​ការគ្រប់គ្រង​លើ​ការ​បរិច្ចាគ ការ​ផ្សាំ​កោសិកា ជាលិកា និង​សរីរាង្គ​មនុស្ស ជូន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា​ពិនិត្យ និង​សិក្សា ដោយ​សហការ​ជាមួយ​គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីត​យុទ្ធជន យុវ​នីតិ​សម្បទា ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ច​ការនារី ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ​។ ៥-​អង្គប្រជុំ​បាន​អនុម័ត​យល់ព្រម​លើ​ការអនុញ្ញាត​របស់​រដ្ឋាភិបាល​ឲ្យ​ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ទៅ​ឆ្លើយ​បំភ្លឺ​ផ្ទាល់មាត់​នៅ​រដ្ឋសភា ចំពោះ​សំណើ​របស់​ក្រុម​តំ​ណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ជូនដំណឹង​ទៅ​រដ្ឋាភិបាល​អំពី​កាលបរិច្ឆេទ​នៃ​ការ​ឆ្លើយ​បំភ្លឺ​។ ៦-​អង្គប្រជុំ​បាន​អនុម័ត​យល់ព្រម​ប្រគល់​ភារកិច្ច​ជូន​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​រៀបចំ​ធ្វើ​សេចក្ដី​ថ្លែងការណ៍ អំពី​ញត្តិ​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៦ ស្ដីពី​អភ័យឯកសិទ្ធិសភា​របស់​តំណាងរាស្ត្រ ជូន​សាធារណជន​បាន​ជ្រាប​។ ៧-​អង្គប្រជុំ​បាន​អនុម័ត​យល់ព្រម​លើ​កាលបរិច្ឆេទ​បន្ត​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៦ នីតិកាល​ទី​៥ នៅ​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០​១៦ វេលា​ម៉ោង​៨ព្រឹក ដោយមាន​រៀប​វារៈ ​៖ ការ​ឆ្លើយ​បំភ្លឺ​ផ្ទាល់មាត់​របស់​ឯកឧត្តម អង្គ វង្ស​វឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ចូល​ជូន​រដ្ឋសភា​៕រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ​នឹង​ចូល​ឆ្លើយ​បំភ្លឺ​ផ្ទាល់មាត់ ​ជូន​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា នៅ​ថ្ងៃ​០៩​មិថុ​នា