ទម្លាយ​ទំនាក់ទំនង​ស្នេហា​របស់​តារា​ស្រី​ក្នុង​រឿង «​ប្រែកាយ​ផ្សង​ស្នេហ៍​»

Videos


ប្រជាប្រិយរបស់តារាសម្តែងស្រីអ្នកនាង អៃ ព្រីឆៈយ៉ា (Ice Preechaya) កាន់តែមានសន្ទុះខ្លាំងឡើងៗគួរឱ្យកត់សម្គាល់ នៅពេលដែលវត្តមានរបស់នាងបានមកចូលរួមសម្តែងក្នុងរឿង «ប្រែកាយផ្សងស្នេហ៍» (Leh Lub Salub Rarng) ដោយតួឯប្រុសស្រីគឺលោក ណៈដេត គូគីមីយ៉ា (Nadech Kugimiya) និងអ្នកនាង យ៉ាយ៉ា ឧរ៉ាសសាយ៉ា (Yaya Urassaya) ។

ទម្លាយ​ទំនាក់ទំនង​ស្នេហា​របស់​តារា​ស្រី​ក្នុង​រឿង «​ប្រែកាយ​ផ្សង​ស្នេហ៍​»

មុនចូលរួមសម្តែងក្នុងខ្សែភាពយន្តនេះ អ្នកនាង អៃ ព្រីឆៈយ៉ា ក៏ធ្លាប់បានរួមសម្តែងក្នុងខ្សែភាពនៅប៉ុស្តិ៍ទូរទស្សន៍ឯទៀតផងដែរ មានដូចជារឿង « Club Friday The Series វគ្គ សង្សារចាស់» ជាមួយលោក ភុត ភុតធីឆាយ (Put Puttichai) និង រឿង «ទឹកភ្នែកកាមទេព» (Namthaa Kammathep)។

ទម្លាយ​ទំនាក់ទំនង​ស្នេហា​របស់​តារា​ស្រី​ក្នុង​រឿង «​ប្រែកាយ​ផ្សង​ស្នេហ៍​»

ក្រៅពីកាងារសិល្បៈ រឿងបញ្ហាបេះដូងរវាងអ្នកនាង អៃ ព្រីឆៈយ៉ា និង តារាចម្រៀងហើយក៏ជាតារាសម្តែងលោក ហាន់ អ៊ីសៈរីយៈ (Hunz Isariy) ឬ Hunz The Star ក៏ជាទីចាប់អារម្មណ៍របស់មហាជនផងដែរ។ បន្ទាប់ពីអ្នកទាំងពីរបង្ហាញភាពស្និទ្ធស្នាលជាលក្ខណៈសម្តែងនៅលើឆាកប្រគំតន្ត្រី 7 Wonder មានគេប្រទះឃើញពួកគេទាំងពីរបាននាំគ្នាទៅទទួលទានអាហារបែបរ៉ូមែនទិកក្រោយពេលបញ្ចប់ការប្រគំតន្ត្រី។

ទម្លាយ​ទំនាក់ទំនង​ស្នេហា​របស់​តារា​ស្រី​ក្នុង​រឿង «​ប្រែកាយ​ផ្សង​ស្នេហ៍​»

បន្ទាប់ពីពិនិត្យមើលរូបថតដែលតារាទាំងពីរបានបង្ហោះមានលក្ខណៈ និង ទីកន្លែងស្រដៀងគ្នា ទើបអ្នកគ្រប់គ្រងរបស់ពួកគេព្រមសារភាពសារថា ក្រោយពេលបញ្ចប់ការប្រគំតន្ត្រី តារាទាំងពីររូបនេះ ពិតជាបានណាត់ជួបគ្នាទៅទទួលទានអាហារនៅភោជនីយដ្ឋាននោះពិតមែន។

ទម្លាយ​ទំនាក់ទំនង​ស្នេហា​របស់​តារា​ស្រី​ក្នុង​រឿង «​ប្រែកាយ​ផ្សង​ស្នេហ៍​»

សម្រាប់បច្ចុប្បន្ននេះ លោក ហាន់ អ៊ីសៈរីយៈ បានសារភាពថា លោកពិតជាស្រឡាញ់អ្នកនាង អៃ ព្រីឆៈយ៉ា ហើយបច្ចុប្បន្នគឺកំពុងសិក្សាពីគ្នា តែមានមិត្តអ្នកគាំទ្រមួយចំនួនហាក់មិនអបអរសាទរចំពោះទំនាក់ទំនងរបស់តារាទាំងពីរឡើយ រហូតលោក ហាន់ អ៊ីសៈរីយៈ បានបញ្ជាក់ថា រូបលោកគ្មានសិទ្ធិទៅបញ្ជាអារម្មណ៍របស់អ្នកផ្សេងឱ្យដូចលោកនោះទេ តែទោះជាយ៉ាងនេះក្តី លោកក៏សូមអរគុណចំពោះការគាំទ្រ និង ជួយជ្រោមជ្រែងរូបលោកកន្លងមក។

ទម្លាយ​ទំនាក់ទំនង​ស្នេហា​របស់​តារា​ស្រី​ក្នុង​រឿង «​ប្រែកាយ​ផ្សង​ស្នេហ៍​»

បច្ចុប្បន្ននេះដែរ លោក ហាន់ អ៊ីសៈរីយៈ បានបង្ហើបថា ដោយសារលោកជាប់រវល់ចូលរួមក្នុងការប្រគំតន្ត្រីរបស់ លោក ប៊ី ស៊ូគ្រីត (Bie Sukrit) ដូចនេះត្រូវចំណាយពេលហាត់សនច្រៀង រីឯអ្នកនាង អៃ ព្រីឆៈយ៉ា ក៏រវល់ជាប់ថតខ្សែភាពយន្តថ្មីជាបន្តបន្ទាប់ ដូចនេះគឺមិនសូវមានពេលវេលាសម្រាប់គ្នាឡើយ។ ទោះជាយ៉ាងនេះក្តី លោក ហាន់ អ៊ីសៈរីយៈ នៅតែអះអាងថា ទំនាក់ទំនងរបស់ពួកគេគឺពោរពេញដោយសេចក្តីសុខ និង រីករាយ៕ ខេរី
(ប្រភព៖ ញ៊ូផ្លាស់)

ទម្លាយ​ទំនាក់ទំនង​ស្នេហា​របស់​តារា​ស្រី​ក្នុង​រឿង «​ប្រែកាយ​ផ្សង​ស្នេហ៍​»