មេ​អធិការកិច្ច​ក្រសួង​ហិរញ្ញវត្ថុ​ដែល​ល្បី​ពុក​រលួយ​ ជា​កូនប្រុស​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​ ត្រូវ​បាន​ដកហូត​មុខ​តំណែង​ហើយ​

​អគ្គាធិការ​នៃ​អគ្គាធិការដ្ឋាន​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដ៏​មាន​ឥទ្ធិពល​ និង​ទ្រព្យសម្បត្តិ​មហាសាល​ ព្រមទាំង​ល្បីល្បាញ​ខាង​រង​ការ​រិះគន់​ពី​សំណាក់​មន្ត្រីរាជការ​ក្រោម​ឱវាទ​ថា​ ពុក​រលួយ​ គឺ​ឯកឧត្តម​ ឯក​ វីរ​ដេ​ដ្ឋ​ និង​ត្រូវជា​កូនប្រុស​បង្កើត​របស់​ឯកឧត្តម​ ឯក​ សំ​អុល​ សមាជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​ផង​នោះ​ ត្រូវ​បាន​ដកហូត​មុខ​តំណែង​ហើយ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៥១៦/៥៥៨​ ចុះ​ថ្ងៃ​ទី​២៧​ ខែឧសភា​ ឆ្នាំ​២០១៦​ ដោយ​មុខ​តំណែង​មេ​អធិការកិច្ច​ក្រសួង​ហិរញ្ញវត្ថុ​នេះ​បាន​ធ្លាក់​ទៅ​ក្នុង​ដៃ​ឯកឧត្តម​ ឆាយ​ រតនៈ​ វិញ​ (​ឯកឧត្តម​ ឆាយ​ រតនៈ​ ធ្លាប់​ទទួល​បានការ​តែងតាំង​ជា​ជំនួយការ​ឯកឧត្តម​ រស់​ សីល​វ៉ា​ សមាជិក​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​ មាន​ឋានៈ​ស្មើ​អគ្គនាយក​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១៥/៦១៤​ ចុះ​ថ្ងៃ​ទី​១០​ ខែមិថុនា​ ឆ្នាំ​២០១៥)​ ។​

​ឯកឧត្តម​ ឯក​ វីរ​ដេ​ដ្ឋ​ ទទួល​បានការ​តែងតាំង​ជា​អគ្គាធិការ​នៃ​អគ្គាធិការដ្ឋាន​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១០១៣/១០៤៧​ ចុះ​ថ្ងៃ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០១៣​ (​ក្រោយ​ការ​បង្កើត​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​)​ ។​ ក្រោយមក​ ឯកឧត្តម​ ឯក​ វីរ​ដេ​ដ្ឋ​ ទទួល​បានការ​តែងតាំង​ជាទី​ប្រឹក្សា​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ តែ​មិន​ទទួល​ប្រាក់​បំណាច់​ប្រចាំខែ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១៥/៦១៥​ ចុះ​ថ្ងៃ​ទី​១០​ ខែមិថុនា​ ឆ្នាំ​២០១៥​ ។​

​ទោះបី​បាត់បង់​តំណែង​ជា​អគ្គាធិការ​នៃ​អគ្គាធិការដ្ឋាន​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​​ ដែលមានឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ជាទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក៏​ដោយ​ ក៏​ឯកឧត្តម​ ឯក​ វីរ​ដេ​ដ្ឋ​ ត្រូវ​បាន​តែងតាំង​មុខ​តំណែង​ថ្មី​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​យ៉ាង​ហ៊ឺហា​ដដែល​ ខណៈ​អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​មាន​ចំនួន​១៨​នាក់​ ៕​

មេ​អធិការកិច្ច​ក្រសួង​ហិរញ្ញវត្ថុ​ដែល​ល្បី​ពុក​រលួយ​ ជា​កូនប្រុស​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​ ត្រូវ​បាន​ដកហូត​មុខ​តំណែង​ហើយ​

មេ​អធិការកិច្ច​ក្រសួង​ហិរញ្ញវត្ថុ​ដែល​ល្បី​ពុក​រលួយ​ ជា​កូនប្រុស​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​ ត្រូវ​បាន​ដកហូត​មុខ​តំណែង​ហើយ​មេ​អធិការកិច្ច​ក្រសួង​ហិរញ្ញវត្ថុ​ដែល​ល្បី​ពុក​រលួយ​ ជា​កូនប្រុស​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​ ត្រូវ​បាន​ដកហូត​មុខ​តំណែង​ហើយ​ មេ​អធិការកិច្ច​ក្រសួង​ហិរញ្ញវត្ថុ​ដែល​ល្បី​ពុក​រលួយ​ ជា​កូនប្រុស​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​ ត្រូវ​បាន​ដកហូត​មុខ​តំណែង​ហើយ​

Related