Forbes ប្រកាស​ឈ្មោះ​ស្ត្រី​ដែលមាន​ឥទ្ធិពល​បំផុត​លើ​លោក​

Videos


កាលពីពេលថ្មីៗនេះទស្សនាវដ្ដី Forbes របស់អាមេរិកបានប្រកាសឈ្មោះ និង ចំណាត់ថ្នាក់របស់ស្ត្រី ចំនួន ១០០ នាក់ដែលមានឥទ្ធិពលបំផុតនៅលើពិភពលោក ។ ក្នុងចំណោម ស្ត្រីទាំងនោះលោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel ជាប់ចំណាត់ថ្នាក់កំពូល រយៈពេល ៦ ឆ្នាំជាប់ៗគ្នា ។ Forbes បានពណ៌នាថា លោកស្រី Merkel មិនត្រឹមតែជាមេដឹកនាំសេដ្ឋកិច្ចពិភព លោកធំជាងគេលំដាប់ទី ៤ ប៉ុណ្ណោះទេព្រមទាំងបានជំទាស់ទៅនឹងផ្នែកនយោបាយ និង សេដ្ឋកិច្ចរបស់សហភាព អឺរ៉ុប ទៀតផង ។

Forbes ប្រកាស​ឈ្មោះ​ស្ត្រី​ដែលមាន​ឥទ្ធិពល​បំផុត​លើ​លោក​

លោកស្រីបានធានាដល់ប្រទេសក្រិក និង អេស្ប៉ាញ ព្រមទាំងប្រទេសដទៃទៀតដើម្បីដើរតាម គោលន យោបាយ និង សេដ្ឋកិច្ចរបស់លោកស្រីទៀតផង ។ ក្រៅពីនោះលោកស្រីក៏បានជួយចាត់ចែងនូវហានិភ័យ ផ្សេងៗក្នុងសហភាពអឺរ៉ុប ផងដែរ ដូចជាបញ្ហាជនភៀសខ្លួនជាដើម ។

Forbes ប្រកាស​ឈ្មោះ​ស្ត្រី​ដែលមាន​ឥទ្ធិពល​បំផុត​លើ​លោក​

ចំណាត់ថ្នាក់លេខ ២ ជាប់ៗគ្នា ២ ឆ្នាំ បានទៅលោកស្រី Hillary Clinton ហើយថ្វីត្បិតតែនៅពេលនេះលោកស្រីនៅមិនបានទាន់់បានជាប់ឈ្មោះជាបេក្ខជនជ្រើសរើសប្រធានាធិបតីអាមេរិក មកពីគណៈបក្សប្រជាធិប តេយ្យជាផ្លូវការក្តី ។ ប៉ុន្តែអ្នកវិភាគជាច្រើនបានមើលឃើញថា លោកស្រីអាចយកជ័យជំនះលើគូប្រកួត គឺលោក Sanders ដើម្បីតំណាងឲ្យគណៈបក្សប្រជាធិបតេយ្យក្នុងការបោះឆ្នោតនាខែវិច្ឆិកា ឆ្នាំ ២០១៦ ខាងមុខនេះ ។

Forbes ប្រកាស​ឈ្មោះ​ស្ត្រី​ដែលមាន​ឥទ្ធិពល​បំផុត​លើ​លោក​

ចំណាត់ថ្នាក់លេខ ៣ បានទៅប្រធានធនាគារកណ្តាលលោកស្រី Yelun ។ លេខ ៤ លោកស្រី Melinda Gates ដែលជាភរិយាលោក Bill Gates និងជាស្ថាបនិកនៃមូលនិធិ Bill Gates និងលេខ ៥ លោកស្រី Mary Barra នាយិការប្រតិបត្តិក្រុមហ៊ុន General Motors ។ ចំណែកស្ត្រីដែលមានឥទ្ធិបំផុតនៅអាស៊ី គឺលោកស្រីប្រធា នាធិបតីកូរ៉េខាងត្បូង Park Geun-hye ជាប់ចំណាត់ថ្នាក់លេខ ១២ ។ រីឯលោកស្រី Aung San Suu Kyi ជាប់ចំណាត់ថ្នាក់លេខ ២៦ ។

Forbes ប្រកាស​ឈ្មោះ​ស្ត្រី​ដែលមាន​ឥទ្ធិពល​បំផុត​លើ​លោក​

លោកស្រី Margaret Chan អគ្គនាយកអង្គការសុខភាពពិភព លោកជាប់ចំណាត់ថ្នាក់លេខ ៣៨ ។ លោកជំទាវទី ១ ចិន Peng Liyuan ដែលភរិយាលោកប្រធានាធិបតីចិន ស៊ី ជីងពីង ជាប់ចំណាត់ថ្នាក់លេខ ៥៨ ៕ គ ឡេង

Forbes ប្រកាស​ឈ្មោះ​ស្ត្រី​ដែលមាន​ឥទ្ធិពល​បំផុត​លើ​លោក​
Forbes ប្រកាស​ឈ្មោះ​ស្ត្រី​ដែលមាន​ឥទ្ធិពល​បំផុត​លើ​លោក​
Forbes ប្រកាស​ឈ្មោះ​ស្ត្រី​ដែលមាន​ឥទ្ធិពល​បំផុត​លើ​លោក​
Forbes ប្រកាស​ឈ្មោះ​ស្ត្រី​ដែលមាន​ឥទ្ធិពល​បំផុត​លើ​លោក​
Forbes ប្រកាស​ឈ្មោះ​ស្ត្រី​ដែលមាន​ឥទ្ធិពល​បំផុត​លើ​លោក​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត