តូចចិត្ត​នឹង​វាសនា ប្រហារជីវិត​ដោយ​អត្តឃាត

ខេត្តរតនគិរី ៖ ស្ត្រី​វ័យ​ចំណាស់​ជនជាតិ​គ្រឹ​ង​ម្នាក់​បញ្ចប់ជីវិត​ខ្លួនឯង​ដោយ​ចងក ព្រោះ​មាន​ជំងឺ​ប្រចាំ​កាយ​ប្រហែល​មើល​មិនជា ទើប​សម្រេចចិត្ត​ធ្វើ​បែប​នេះ ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ស​ថា​រង​ជង ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ ខេត្តរតនគិរី​។ តាម​សម្ដី​របស់​សមត្ថកិច្ច​បាន​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​ចងក​នោះ​មានឈ្មោះ វី ផ្លាំ អាយុ​៦៩​ឆ្នាំ ជនជាតិ​គ្រឹ​ង ក្រោយ​ពី​សមត្ថកិច្ច​ពិនិត្យ​សព​រួចរាល់​ហើយ​សមត្ថកិច្ច​បាន​បញ្ជាក់​ថាស​ពស្ត្រី​ខាងលើ​នេះ​ពិតជា​ចងក​ដោយ​ខ្លួនឯង​ពិតប្រាកដ​មែន ។ ក្រោយ​ពី​បាន​ធ្វើការ​ពិនិត្យ​សាកសព​រួច​មក សមត្ថកិច្ច​បាន​ប្រគល់​សព​ឲ្យ​ទៅ​សាច់ញាតិ​បងប្អូន ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ជនជាតិ​គ្រឹ​ង​៕