វិធីងាយៗ ក្នុងការព្យាបាលអាការៈក្អក នៅពេលយប់ដោយខ្លួនឯង

ការក្អកនាពេលអាធ្រាត គឺពិតជា មិនងាយធ្វើឲ្យអ្នកសម្រាកបានស្រួលនោះទេ។ នៅពេលដែលកុមារតូចៗ មានអាការៈនេះនោះជា ញឹកញយគេនឹងមានភាពពិបាក ក្នុងការគេងលក់ និង ឆាប់ភ្ញាក់ដឹងខ្លួន។ ការធ្វើឲ្យ រោគសញ្ញានៃការក្អកនេះមានភាពធូរស្រាលគឺនឹង អាចជួយឲ្យអ្នកសម្រាកបានលង់លក់ និង អាចធ្វើឲ្យអ្នក ឆាប់ជាសះស្បើយពីជំងឺគ្រុនផ្តាសាយ បានផងដែរ។

មានឱសថតាមវេជ្ជបញ្ជាជាច្រើន ដែលអាចជួយទប់ស្កាត់ នូវការក្អកនេះ និង ធ្វើឲ្យបញ្ហានេះបាត់ទៅវិញ តែក៏មានមនុស្សមួយ ចំនួនទៀត ងាកមកចាប់អារម្មណ៍នឹងការព្យាបាលដោយវិធីងាយៗ ដោយខ្លួនឯង ដែលពួកវា ហាក់នឹងមានភាពងាយស្រួល ក្នុងការអនុវត្តន៍ ដើម្បីបំបាត់នៅអាការៈក្អក នាពេលអាធ្រាតនេះ។

០១) ទឹកឃ្មុំ គឺជាឱសថព្យាបាលតាមបែបធម្មជាតិមួយដ៏ មានប្រសើរសម្រាប់បញ្ហា ក្អកនាពេលយប់។ ទឹកឃ្មុំ ត្រូវបានគេប្រើជាថ្នាំក្អក នៅក្នុងផ្ទះអស់រយៈកាលជាយូរលង់ណាស់មកហើយ។ ការផ្តល់ទឹកឃ្មុំដល់កុមារ គឹអាចជួយកាត់បន្ថយនូវ អាការៈក្អកនាពេលយប់ របស់គេនេះបាន។ ទឹកឃ្មុំគឺមានប្រសិទ្ធភាព ដូចគ្នាទៅ នឹងថ្នាំ ដែលមានសារជាតិ dextromethorphan ។ ប៉ុន្តែទោះបីជាយ៉ាងណា ក៏ដោយទឹកឃ្មុំមិនត្រូវ បានគេណែនាំ ឲ្យប្រើប្រាស់ ចំពោះកុមារដែលមានអាយុក្រោម ១ឆ្នាំនោះទេ ដោយសារតែវាអាចនឹងមានភាព មិនសុទ្ធនិងការប្រឈមនឹងការពុលរបស់កុមារ។ដាក់កល់ក្បាលរបស់អ្នក ឲ្យខ្ពស់ ទោះជាពេលដែលអ្នកកំពុងសម្រាកក៏ដោយ។

០២) ខ្ទឹមបារាំង គឹជាឱសថព្យាបាលដ៏ល្អមួយប្រភេទទៀតសម្រាប់អាការៈក្អកយប់ ។ វាអាចយកឈ្នះបញ្ហានេះ បានដោយវាបានជួយ សម្រួលផ្លូវដង្ហើមអ្នក ដោយការជួយបញ្ចេញស្លេស និងផ្តល់ឲ្យវអ្នកនូវភាពធូរ ស្រាល។ អ្នកគ្រាន់តែយកទឹកខ្ទឹមបារាំងដែលបានមកពី ខ្ទឹមបារាំងដែលបានចិញ្ច្រាំរួច យកលាយជាមួយ នឹងទឹកឃ្មុំជាច្រើនតំណក់  ហើយទុកវាឲ្យបានរយៈពេល ៤ឬ៥ម៉ោងមុនពេល អ្នកយកវាមកផឹក។

០៣) ខ្ញី គឺជាថ្នាំព្យាបាលអាការៈក្អក ដែលសាមញ្ញបំផុត ដែលវាតែងតែមាននៅក្នុងផ្ទះរបស់អ្នក។ អ្នកគ្រាន់តែ សកសំបកវាចេញ និងចិតជាចំណិតៗ រួចបន្ថែមអំបិលឲ្យច្រើនបន្តិចទៅលើវា ហើយបន្ទាប់មក អ្នក អាចយកវាមកទំពារ ដូចជាស្ករកៅស៊ូ។ វាអាចនឹងមាន រសជាតិហិល បន្តិច តែប្រសិនបើអ្នកមិនអាចញុំា វាបាននោះទេ នោះអ្នកអាចនឹងយកវាធ្វើជាតែជំនួសវិញ។ ដោយអ្នកយកវា ទៅស្ងោរក្នុងទឹកក្តៅ ដោយដាក់ផងដែរនូវ ស្លឹកតែ, ម្រេច និង ស្លឹកជីក្រហម។ អ្នកអាចផឹកវាឲ្យបាន ៣ ទៅ ៤ដងក្នុងមួយថ្ងៃ ។ ទឹកតែប្រភេទនេះ អាចជួយធ្វើឲ្យអាការៈក្អកយប់អ្នក បាត់ទៅវិញ និង ធ្វើឲ្យអ្នកគេងបានលក់ ស្រួល។

០៤) រមៀតក៏ជា ឱសថសម្រាប់ព្យាបាលអាការៈក្អកបានផងដែរ ដោយវាត្រូវបានគេនិយាយថា វាអាចកំចាត់ចោលនូវការរំខានដែល កើតមានដោយ អាការៈក្អកស្ងួតនាពេលថ្ងៃ។ ឥលូវនេះ អ្នកអាចធ្វើការលាយរមៀត ១ក្រាម ជាមួយនឹងទឹកឃ្មុំ១ស្លាបព្រាកាហ្វេរួចធ្វើ ការទទួលទានវា។អ្នកអាចព្យាបាលនូវអាការៈក្អកស្ងួត នេះបាននៅផ្ទះដោយខ្លួនអ្នក ដោយការទទួលទានវាឲ្យបាន យ៉ាងហោចណាស់ ៣ដងក្នុងមួយថ្ងៃ ៕

ប្រភព៖ khmertalking

  • វិធីងាយៗ ក្នុងការព្យាបាលអាការៈក្អក នៅពេលយប់ដោយខ្លួនឯង已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/06/07  Category:សុខភាព
Tags: