កញ្ជាន់អាចម៍ជ្រូក ព្យាបាលៈ គ្រុនផ្តាសាយ ចុកស្រពន់ រាកមួល អារហារមិនរលាយ ហើមទឹក ឈីឆ្អឹងឆ្អែងរលាកបំពង់ក ឈឺបំពង់ក គ្រុនពោះវៀន គ្រុនចាញ់ធ្លាក់សពស់ចឹក រលាកដោះ កើតពិស

លក្ខណៈរុក្ខជាតិ៖ ចុល្លព្រឹក្សខ្នាតតូច កំពស់ពី ៥០-១២០សមមាន រោមប្ញសពណ៌លឿងខ្ចី។

ស្លឹក៖ ដុះឆ្លាស់គ្នារាងមូលឆែករាក់ៗស្រួចចុងដើមខ្លះឆែកធំៗមាន ចង្អូរស្តើងៗខាងលើពណ៌បៃតងខាងក្រោមពណ៌ប្រផេះមានរោមមានស្លឹកតូចទ្រពីក្រោម។

ផ្កា៖ ពណ៌ផ្កាឈូកបែកជា៥ ដុះមួយទងឬពីទងចេញពីប្រគាបស្លឹក។

ផ្លែ៖ ផ្លែមូលទ្រុឌខាងចុង មានរោមទំពក់ជុំវិញផ្លែផ្លែមួយមាន៥ក្លែបក្នុងមួយក្លែបមានមួយគ្រាប់ ។
កន្លែងដាំដុះ ដុះដោយខ្លួនឯងតាមចិញ្ចើមផ្លូវ ឬកន្លែងវាល ។

ផ្នែកប្រើប្រាស់ រុក្ខជាតិទាំងមូល ។ រសជាតិៈ ផ្អែមឡែមៗ ហឺរ មិនក្តៅមិនត្រជាក់ (ធាតុស្មើ) ។

ការព្យាបាល៖ គ្រុនផ្តាសាយ ចុកស្រពន់ រាកមួល អារហារមិនរលាយ ហើមទឹក ឈីឆ្អឹងឆ្អែងរលាកបំពង់ក ឈឺបំពង់ក គ្រុនពោះវៀន គ្រុនចាញ់ធ្លាក់សពស់ចឹក រលាកដោះ កើតពិស ។

កំរិតនិងរបៀបប្រើ៖ រុក្ខជាតិស្ងួតៈប្រើពី១៥-៣០ក្រាមក្នុង១ថ្ងៃ ។

រុក្ខជាតិស្រស់៖ ប្រើពី៥០-១០០ ក្រាមក្នុង១ថ្ងៃ ។

បញ្ចាក់៖ ពស់ចិក និងរលាកដោះ បុកស្រស់បំពោក ៕
ដកស្រង់ពីសៀវភៅ រុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាលឧបត្ថមដោយJICA

ប្រភព៖ iknow

  • កញ្ជាន់អាចម៍ជ្រូក ព្យាបាលៈ គ្រុនផ្តាសាយ ចុកស្រពន់ រាកមួល អារហារមិនរលាយ ហើមទឹក ឈីឆ្អឹងឆ្អែងរលាកបំពង់ក ឈឺបំពង់ក គ្រុនពោះវៀន គ្រុនចាញ់ធ្លាក់សពស់ចឹក រលាកដោះ កើតពិស已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/07  Category:សុខភាព
Tags: