Asian Cup៖ កម្ពុជាឡើង​ទៅ​កាន់​ជុំទីបី​ក្រោយឈ្នះឆាយនីស តៃប៉ិ សរុប ៤-២ និពន្ធដោយ : អ៊ឹង ចំរើន       June-07-2016, 8:52 pm         6

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132Asian Cup៖ កម្ពុជាឡើង​ទៅ​កាន់​ជុំទីបី​ក្រោយឈ្នះឆាយនីស តៃប៉ិ សរុប ៤-២ក្រុម​កីឡា​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជាបាន​ផ្តល់​ក្តី​រំភើប​ដល់​ក្រុមអ្នក​គាំទ្រ​របស់​ខ្លួន​ជាមួយ​នឹង​ជ័យ​ជម្នះ ២-០ លើ​ភ្ញៀវឆាយនីស តៃប៉ិ ក្នុង​លទ្ធផល ២-០ នៅពហុកីឡដ្ឋាន​ជាតិក្នុងជំនួប​ជើង​ទីពីរវគ្គ Play-Off ពាន​រង្វាន់ AFC Asian Cup 2019 នា​ល្ងាច​ថ្ងៃ​អង្គារនេះ។ ជ័យ​ជម្នះនេះ នាំឲ្យ​កម្ពុជា​ឈាន​ទៅ​កាន់​ជុំទីបី ជាមួយ​នឹង​លទ្ធផលសរុប ៤-២ ក្រោយ​ក្រុម​ទាំងពីរ​ស្មើគ្នា ២-២ នៅទឹក​ដីឆាយនីស តៃប៉ិ។

ការ​ប្រកួតបាន​ត្រឹម​៦នាទី ចាន់ វឌ្ឍនាកា មាន​ឱកាស​ទាត់​បាល់ហ្វ្រីឃីតពីមុំខាង​ស្តាំ នាំឲ្យ​ខ្សែការពារ ហុង ផេង ដែល​ជាមិត្ត​រួម​ក្រុម​បឹងកេតអង្គរ​របស់​ខ្លួន តែត​បាល់​បញ្ចូលទី​នាំមុខ ១-០ ។ ឈាន​ដល់​នាទី ៥៨ ប្រាក់ មុន្នីឧត្តម មាន​ឱកាស​ទាត់​បាល់ប៉េណាល់​ទី បន្ទាប់ពីអ្នក​ចាំ​ទី​ឆាយនីស តៃប៉ិ Pan Wen Chieh ធ្វើឲ្យ​ ចាន់ វឌ្ឍនាកា ដួលក្នុង​តំបន់គ្រោះ​ថ្នាក់។

ឧត្តម ត្រូវ​បាន​លោកអាជ្ញាកណ្តាលជន​ជាតិ​ហ្ស៊ក​ដង់ Ahmed Faisal Mohammad Alali ត្រូវ​ឲ្យ​ទាត់​បាល់​ប៉េណាល់​ទី​សារជា​ថ្មី បន្ទាប់ពី​ការទាត់​លើក​ទីមួយ​ខុស​បច្ចេកទេស។ ទោះ​បី​ជាយ៉ាងណាក៏ ខ្សែប្រយុទ្ធ​ព្រះខ័នរាជ​ស្វាយ​រៀង​ដែល​ទើប​លេង​បាន​២នាទី រូបនេះ ធ្វើ​បាន​សម្រេច​ដោយ​ជោគជ័យ​នាំកម្ពុជានាំមុខ ២-០។

កម្ពុជា​រង់​ចាំមើល​ការ​ចាប់​ឆ្នោត​រើស​ពូល​សម្រាប់​ជុំទីបី ខណៈ​ឆាយនីស តៃប៉ិ ត្រូវ​ប៉ះ​ជាមួយជាមួយ​ទីម័រ​ខាងកើត​សម្រាប់​ការ​ប្រកួត Play-Off លើក​ទីពីរ។ ទីម័រខាងកើត ត្រូវ​បាន​ម៉ាឡេស៊ី បាន​ក្នុងលទ្ធផល​សរុប​ទាំងពីរ​ជើង​ ៦-០ ។

ជម្រើស​ជាតិ​កម្ពុជា៖ ស៊ូ យ៉ាទី (អ្នក​ចាំទី), ហុង ផេង, ណុប តុលា (សឿយ វិសាល ៧៨), រស់ សំអឿន, ហូយ ផល្លីន (ប្រាក់ មុន្នីឧត្តម ៥៦), កែវ សុខផេង, ចាន់ វឌ្ឍនាកា (ស៊ុន វណ្ណដេត ៩០+១), ទិត្យ ឌីណា, ច្រឹង ពល​រដ្ឋ, ឈិន ឈឿន, សុខ សុវណ្ណ (ប្រធាន​ក្រុម)។