៥​ចំណុច​​ជួយ​​ឲ្យ​អ្នក​ចេះ​​គ្រប់​គ្រង​កំហឹង​ខ្លួន​ឯង​​​​​បាន​ល្អ​

អារម្មណ៍ខឹងមួម៉ៅតែងកើតមាននាពេលណាមួយដែលមានទង្វើ ឬសកម្មភាពមិនល្អណាមួយប៉ះពាល់ដល់រាងកាយ ឬផ្លូវចិត្តរបស់អ្នក។ ស្ថានភាពនោះពេលខ្លះអាចបង្កឲ្យមានកើតមានទំនាស់ក្នុងខ្លួន ឬបង្កជាអំពើហិង្សាកើតឡើង តែយ៉ាងណាក្ដីអ្នកអាចគ្រប់គ្រងអារម្មណ៍នោះបាន។ តាមរយៈវិបសាយ Life Hacker បានបង្ហាញពីគន្លឹះមួយចំនួនដូចខាងក្រោម៖

៥​ចំណុច​​ជួយ​​ឲ្យ​អ្នក​ចេះ​​គ្រប់​គ្រង​កំហឹង​ខ្លួន​ឯង​​​​​បាន​ល្អ​

១. ទទួលស្គាល់ថាអ្នកមានអារម្មណ៍មិនល្អ

មានអារម្មណ៍មួម៉ៅ កុំលាក់បាំងអី ប្រាប់ខ្លួនអ្នកថា ពិតជាខឹងនឹងទង្វើមិនល្អនោះមកលើអ្នកមែន។ ការទទួលស្គាល់ការពិតបែបនោះនាំឲ្យអ្នកអាចរកដំណោះស្រាយល្អមួយធ្វើឲ្យអារម្មណ៍ខឹងបានរសាយ។

២. រំសាយអារម្មណ៍ខឹងតាមរយៈ…

ការរត់ហាត់ប្រាណ វាយបាវសាក់ រាំ លោត ឬធ្វើសកម្មភាពអ្វីដែលមានប្រយោជន៍ដូចជាធ្វើការងារផ្ទះជាដើម។ ត្រូវប្រាកដថាអ្នកមិនប្រើអំពើហិង្សាឲ្យនរណាម្នាក់ឈឺចាប់ ឬបោកបំផ្លាញទ្រព្យសម្បត្តិផ្សេងៗដើម្បីបន្ថយកំហឹង។ អ្នកអាចទៅកន្លែងស្ងាត់ រួចស្រែកឲ្យខ្លាំងអស់ពីចិត្ត នឹងជួយឲ្យអារម្មណ៍អ្នករសាយស្បើយពីភាពតានតឹងផងដែរ។

៥​ចំណុច​​ជួយ​​ឲ្យ​អ្នក​ចេះ​​គ្រប់​គ្រង​កំហឹង​ខ្លួន​ឯង​​​​​បាន​ល្អ​

៣. សរសេររៀបរាប់អារម្មណ៍ខឹងលើក្រដាស

បើអ្នកមានកំហឹងនិងមិនអាចចែករំលែករឿងនោះប្រាប់អ្នកដទៃបាន អាចសរសេរពីអារម្មណ៍នោះលើក្រដាសឬសៀវភៅមួយក្បាល។ ធ្វើរបៀបនេះ អ្នកអាចគ្រប់គ្រងអារម្មណ៍ខឹងបាន ដោយអ្នកនឹងយល់ពីអ្វីដែលធ្វើឲ្យអ្នកកើតទុក្ខ និងអាចលេចចេញពីគំនិតដើម្បីដំណោះស្រាយបញ្ហានោះបែបណាផងដែរ។

៥​ចំណុច​​ជួយ​​ឲ្យ​អ្នក​ចេះ​​គ្រប់​គ្រង​កំហឹង​ខ្លួន​ឯង​​​​​បាន​ល្អ​

៤. ចែករំលែករឿងនោះប្រាប់មនុស្សដែលអ្នកទុកចិត្ត

អ្នករួមការងារ សាច់ញាតិ មិត្តភ័ក្ដិ អាចជួយរំលែកទុក្ខសោកនៃអារម្មណ៍ខឹងរបស់អ្នកបាន។ ប៉ុន្តែអ្នកគួរដឹងដែរថាពេលខ្លះ មនុស្សណាអាចអុជអាលកំហឹងអ្នកកាន់តែខ្លាំង ឬយករឿងរបស់អ្នកទៅជាការលេងសើច។ ជាការល្អ អ្នកអាចនិយាយប្រាប់ ឪពុកម្ដាយ បងប្អូន ឬមនុស្សដែលអ្នកជឿជាក់។

៥. លំហែអារម្មណ៍

ពេលមានអារម្មណ៍ខឹងខ្លាំង អ្នកអាចសម្រួលចិត្ត ដកដង្ហើមឲ្យវែងៗ និងប្រាប់ខ្លួនឯងថាអ្វីៗនឹងល្អប្រសើរឡើងវិញ។ អ្នកអាចរើសបទចម្រៀងស្ដាប់លំហែអារម្មណ៍ លេងហ្គីតា ទស្សនាវីដេអូអប់រំខ្លីៗណាមួយដែលលើកទឹកចិត្ត ឬធ្វើអ្វីមួយជាការកម្សាន្តរបស់អ្នក៕

៥​ចំណុច​​ជួយ​​ឲ្យ​អ្នក​ចេះ​​គ្រប់​គ្រង​កំហឹង​ខ្លួន​ឯង​​​​​បាន​ល្អ​

ប្រភព៖ sabay

  • ៥​ចំណុច​​ជួយ​​ឲ្យ​អ្នក​ចេះ​​គ្រប់​គ្រង​កំហឹង​ខ្លួន​ឯង​​​​​បាន​ល្អ​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/06/07  Category:ចំនេះដឹង
Tags: