ពេជ្រ សោភា អាច​នឹង​ស្រក់​ទឹកភ្នែក ពេល​បាន​អាន​សារ​របស់ សាន ស្រី​ឡៃ ជា​កូនក្រុម​

Videos


បន្ទាប់ពីពញ្ញាក់អារម្មណ៍ប្រិយមិត្តអ្នកគាំទ្រ និង ទទួលបានលទ្ធផលជាទីគាប់ប្រសើរកាលពីសប្តាហ៍ទី ៤ កន្លងមក បេក្ខនារី សាន ស្រីឡៃ រឹតតែធ្វើឱ្យមហាជនស្គាល់ពីសមត្ថភាពរបស់នាងកាន់តែច្បាស់ ។ អ្វីដែលធ្វើឱ្យមហាជនកាន់តែភ្ញាក់ផ្អើលទ្វេដងទៀតនោះ គឺពាក្យពេចន៍ដ៏មានន័យមួយចំនួនដែលនាងបានបង្ហោះលើទំព័រហ្វេសប៊ុក និយាយដល់គ្រូបង្វឹករបស់ខ្លួនគឺអ្នកនាង ពេជ្រ សោភា ហើយបើអ្នកនាង ពេជ្រ សោភា បានអានសារនោះហើយ ប្រហែលជាអាចស្រក់ទឹកភ្នែកផងក៏មិនដឹង ។

ពេជ្រ សោភា អាច​នឹង​ស្រក់​ទឹកភ្នែក ពេល​បាន​អាន​សារ​របស់ សាន ស្រី​ឡៃ ជា​កូនក្រុម​

តើបេក្ខនារី សាន ស្រីឡៃ និយាយអ្វីខ្លះពីគ្រូបង្វឹកខ្លួន? ហើយពាក្យពេចន៍ទាំងនោះមានអត្ថន័យចាក់ដោតដួងចិត្តយ៉ាងណាដែរ?

ពេជ្រ សោភា អាច​នឹង​ស្រក់​ទឹកភ្នែក ពេល​បាន​អាន​សារ​របស់ សាន ស្រី​ឡៃ ជា​កូនក្រុម​

នេះជាសារដែលបេក្ខនារី សាន ស្រីឡៃ សរសេរបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ដែលនិយាយដល់គ្រូបង្វឹកឆ្នើមរបស់នាង ក្រោមអត្ថន័យគួរឱ្យរំភើបចិត្តដូច្នេះថា «ចង់ឱ្យដឹងថា ក្រៅពីម្ដាយរបស់ខ្ញុំគឺនៅមានបងស្រីម្នាក់នេះ (ពេជ្រ សោភា) ដែលខ្ញុំសែនស្រឡាញ់ ហើយនឹងគោរពគាត់បំផុត គាត់ៗគាត់ជាមនុស្សស្រីម្នាក់ដែលខ្ញុំស្រឡាញ់ និង គោរពបន្ទាប់ពីម្ដាយរបស់ខ្ញុំ ។ អរគុណខ្លាំងណាស់អ្នកគ្រូរបស់ខ្ញុំ សម្រាប់ខ្ញុំ (គ្រូមួយថ្ងៃ គឺគ្រូមួយជីវិត)» ។

ពេជ្រ សោភា អាច​នឹង​ស្រក់​ទឹកភ្នែក ពេល​បាន​អាន​សារ​របស់ សាន ស្រី​ឡៃ ជា​កូនក្រុម​

អានហើយពិតជារំភើបចិត្តខ្លាំងណាស់ ព្រោះសារនេះស្តែងឱ្យឃើញពីសន្តានចិត្ត និង ការគោរពស្រឡាញ់ដោយចិត្តស្មោះរបស់បេក្ខនារី សាន ស្រីឡៃ ចំពោះគ្រូបង្វឹក ពេជ្រ សោភា ។ ក្រោយពីប្រិយមិត្តអ្នកគាំទ្របានអានសាររបស់ សាន ស្រីឡៃ ហើយ ម្នាក់ៗបានលើកឡើងថា បើ ពេជ្រ សោភា បានអានសាររបស់ សាន ស្រីឡៃ នេះដែរ ប្រាកដជារំភើបចិត្តរហូតដល់ស្រក់ទឹកភ្នែកផងក៏មិនដឹង ។

ពេជ្រ សោភា អាច​នឹង​ស្រក់​ទឹកភ្នែក ពេល​បាន​អាន​សារ​របស់ សាន ស្រី​ឡៃ ជា​កូនក្រុម​

គួររំឭកថា សាន ស្រីឡៃ គឺជាបេក្ខនារីតែម្នាក់គត់ដែលនៅសល់ក្នុងក្រុម Coach ពេជ្រ សោភា ដែលជាប់ដោយសំឡេងគាំទ្រ និង ត្រូវទៅប្រកួតវគ្គបន្តទៀតនៅសប្តាហ៍ទី ៥ ជាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយបេក្ខជន អ៊ិន សិរីវង្ស៕ សាកល

ពេជ្រ សោភា អាច​នឹង​ស្រក់​ទឹកភ្នែក ពេល​បាន​អាន​សារ​របស់ សាន ស្រី​ឡៃ ជា​កូនក្រុម​