​សាលាឧទ្ធរណ៍ នឹង​បើកសវនាការ​លើ​រឿងក្តី​មន្ត្រី​អាដហុក​និង​មន្ត្រី​គ​.​ជ​.​ប នៅ​សប្តាហ៍​ក្រោយ​ និពន្ធដោយ : ម៉ៅ សុផា       June-07-2016, 8:59 pm         132

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132​សាលាឧទ្ធរណ៍ នឹង​បើកសវនាការ​លើ​រឿងក្តី​មន្ត្រី​អាដហុក​និង​មន្ត្រី​គ​.​ជ​.​ប នៅ​សប្តាហ៍​ក្រោយ​​ភ្នំពេញ​៖ ក្រោយ​សាលាដំបូង​រាជ​ធា​វី​ភ្នំពេញ ច្រានចោល​សំណើសុំ​នៅក្រៅ​ឃុំ សហ​មេធាវី​របស់​មន្ត្រី​អាដហុក​និង​មន្ត្រី​គ​.​ជ​.​ប បាន​បន្ត​ប្តឹងទៅ​សាលា​ឧ​ទ្ទ​រណ៍​។ សភា​ស៊ើបសួរ​នៃ​សាលាឧទ្ធរណ៍ នឹង​បើកសវនាការ លើ​សំណុំរឿង​របស់​មន្ត្រី​អាដហុក​និង​មន្ត្រី​គ​.​ជ​.​ប នៅ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៦ ។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក សំ សុ​គង់ មេធាវី​ការពារ​ក្តី​លោក នី ចរិយា អគ្គលេខាធិការរង​នៃ​គ​.​ជ​.​ប បាន​អះអាងថា តុលាការ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​សំណុំរឿង​របស់​កូនក្តី​ខ្លួន រួមទាំង​សំណុំរឿង​របស់​មន្ត្រី​អាដហុក​៤​រូប​ទៀត ទៅកាន់​សាលាទ​ឧទ្ធរណ៍​ហើយ​។

​លោក សំ សុ​គង់ បញ្ជាក់ថា សាលាឧទ្ធរណ៍​បានកំណត់​យក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​១០១៦ ជា​កាលបរិច្ឆេទ​នៃ​ការបើក​សវនាការ​លើ​សំណុំរឿង​របស់​អ្នក​ទាំង​៥​ខាងលើ​។ លោក​មេធាវី​រូបនេះ បន្ថែមទៀតថា ការប្តឹង​ឧទ្ធរណ៍​នេះ គឺ​ដើម្បី​ជំទាស់​នឹង​សេចក្តីសម្រេច​របស់​តុលាការ​ជាន់​ទាប ដែល​បដិសេធ​មិន​ឲ្យ​លោក នី ចរិយា និង​មន្ត្រី​អាដហុក មាន​សេរីភាព​ឡើងវិញ​។​

​ក្រោយពី​មន្ត្រី​អាដហុក​និង​មន្ត្រី​គ​.​ជ​.​ប ត្រូវបាន​បញ្ជូន​ខ្លួន​ទៅកាន់​ពន្ធនាគារ សហ​មេធាវី ក៏បាន​ស្នើ​ឲ្យ​តុលាការ អនុញ្ញាត​ឲ្យ​កូនក្តី​របស់ខ្លួន បាន​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​។ ប៉ុន្តែ​សំណើ​របស់​ក្រុម​មេធាវី ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ ទាត់ចោល​។

​សូម​រម្លឹកថា លោក នី ចរិយា ព្រមទាំង​មន្ត្រី​អាដហុក​៤​រូប​ទៀត គឺ លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វង់​ដា និង​លោ​ស្រី លឹម មុន្នី ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​នាំខ្លួន​ទៅ​ឃុំ​បណ្តោះអាសន្ន ក្រោយពី​ធ្វើការ​ចោទប្រកាន់​ពួកគាត់ កាលពី​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៦ កន្លងទៅ ។ មន្ត្រី​អាដហុក ត្រូវបាន​ចោទ​ពីបទ «​សូកប៉ាន់​សាក្សី​»  ហើយ​បញ្ជូន​ទៅកាន់​ពន្ធនាគារ​ព្រៃ​ស ទាក់ទិន​នឹង​សំណុំរឿង​របស់​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ​។ រីឯ​លោក នី ចរិយា ត្រូវបាន​ចោទ​ពីបទ «​សមគំនិត​ក្នុង​រឿង​សូកប៉ាន់​សាក្សី​» ហើយ​បញ្ជូន​ខ្លួន​ទៅកាន់​ពន្ធនាគារ​ភ្នំពេញ (PJ) ពាក់ព័ន្ធ​នឹង​រឿងក្តី​របស់​ស្រីមុំ​ដូចគ្នា​៕