ថៃ​ចង់​ទិញ​យន្តហោះ​ល្បាត​និង​ឈ្លបយកការណ៍​របស់​ជប៉ុន​ និពន្ធដោយ : ថ្មីៗ       June-07-2016, 9:19 pm         150

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ថៃ​ចង់​ទិញ​យន្តហោះ​ល្បាត​និង​ឈ្លបយកការណ៍​របស់​ជប៉ុន​​រដ្ឋាភិបាល​ថៃ​ចាប់ផ្តើម​ចរចា​សុំ​ទិញ​យន្តហោះ​ល្បាត​សមុទ្រ Kawasaki P-1​និង​យន្តហោះ ឈ្លបយកការណ៍​ShinMaywa US 2 ពី​ប្រទេស​ជប៉ុន​។ បើ​យោងតាម​របាយការណ៍ Nikkei Asia Review រដ្ឋមន្ត្រី​ការពារជាតិ​ប្រទេស​ទាំងពីរ​ចាប់ផ្តើម​ពិភាក្សា​ពី​កិច្ចព្រមព្រៀង​អាវុធ​នេះ​នៅ​ថ្ងៃ​អង្គារ​ទី​៧​មិថុនា​នេះ​។​

​យន្តហោះ​យោធា​របស់​ជប៉ុន​កំពុង​ទាក់ទាញ​រដ្ឋាភិបាល​ក្រុង​បាងកក ខណៈដែល​រដ្ឋាភិបាល​នេះ​កំពុង​ស្វះស្វែង​ទិញ​អាវុធ​ដើម្បី​ពង្រឹង​វិស័យ​ការពារជាតិ​របស់ខ្លួន​ផង​។ នៅ​ថ្ងៃ​អង្គារ​ទី ៧ មិថុនា​នេះ ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ការពារជាតិ​ថៃ  Prawit Wongsuwan នឹង​ជួប​ជជែក​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជប៉ុន​លោក Gen Nakatani ពី​ការបង្កើត​កិច្ចព្រមព្រៀង​លក់​សព្វាវុធ ង​ដែរ​។

​ក្រៅពី​ពិ​ភា​ល្សា​លើ​ការទិញ​-​លក់​សព្វាវុធ រដ្ឋមន្ត្រី​ការពារជាតិ​ទាំងពីរ​ក៏​នឹង​ផ្តោតលើ​កិច្ចពិភាក្សា​ស្តីពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​យោធា និង​បច្ចេកវិទ្យា​យោធា​ឲ្យ​កាន់តែ​ស៊ីជម្រៅ​នៅពេល​ខាងមុខ​ផង​។  ប៉ុន្តែ​ការពិភាក្សាគ្នា​នេះ​អាច​នឹង​សម្រេចបាន​កិច្ចព្រមព្រៀង​ឬ​អត់​នោះ​មិនទាន់​ត្រូវបាន​គេ​ដឹង​ច្បាស់​នៅឡើយ​ទេ​។​

​បើ​យោងតាម Nikkei Asia Review ក្រុង​បាងកក​ចង់​ទិញ​ប្រភេទ​យន្តហោះ​យោធា​សម្រាប់​ល្បាត​សមុទ្រ​និង​ឈ្លបយកការណ៍​របស់​ជប៉ុន​ដើម្បី​ពង្រឹងសមត្ថភាព​កងទ័ព​ជើង​ទឹក​របស់ខ្លួន​។ យន្តហោះ​របស់​ជប៉ុន​ទាំងនោះ​មានដូចជា​យន្តហោះ​ល្បាត​សមុទ្រ Kawasaki P-1​និង​យន្តហោះ ឈ្លបយកការណ៍​ShinMaywa US 2​។

​យន្តហោះ​ដែលមាន​ឈ្មោះ​ខាងលើនេះ ត្រូវបាន​ផលិតឡើង​ដោយ​ក្រុមហ៊ុន​ជប៉ុន ហើយ​វា​ក៏​ល្បីល្បាញ​ផងដែរ​សម្រាប់​ការប្រើប្រាស់​ក្នុង​វិស័យ​ការពារជាតិ​នៅ​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក​។ ជប៉ុន​ផ្តល់​សិទ្ធិ​ឲ្យ​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក​ទិញ​យន្តហោះ​ទំនើប​ដឹកជញ្ជូន និង​ឈ្លបយកការណ៍  ShinMaywa US 2 របស់ខ្លួន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ​។ ហើយ​ចាប់តាំងពី​ឆ្នាំ ២០១១ ឥណ្ឌា​ក៏បាន​បង្ហាញ​ចំណាប់អារម្មណ៍​ចង់​ទិញ​យន្តហោះ​នេះ​ពី​ជប៉ុន​ដែរ ប៉ុន្តែ​មកដល់​ឥឡូវ​មិនទាន់មាន​កិច្ចព្រមព្រៀង​ណាមួយ​ត្រូវបាន​ភាគី​បង្កើតឡើង​ឡើយ​។​

​ក្រៅពីនេះ អស់​មួយ​រយៈពេល​មកហើយ ជប៉ុន​បើ​ទ្វារ​សម្រាប់​លក់ យន្តហោះ​ល្បាត​ឬ​យន្តហោះ​ប្រមាញ់​នាវាមុជទឹក Kawasaki P-1 ។ យន្តហោះ P-1 នេះ​មាន​ម៉ាស៊ីន ៤ ដែល​អាច​ហោះ​បាន​ចម្ងាយ ៨​ពាន់​គីឡូម៉ែត្រ ក្នុង​ល្បឿន​៩៩៦​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ឯណោះ​។​ហើយដោយ​សារ​វា​មាន​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប យន្តហោះ​នេះ​អាចមាន​សមត្ថភាព​ខ្ពស់​ក្នុង​ការចាប់​សញ្ញា​នាវាមុជទឹក​និង​នាវាចម្បាំង​តូចៗ​ផងដែរ​។

​តាមពិតទៅ​វា​ជា​យន្តហោះ​ដែល​ត្រូវ​ផលិតឡើង​ដើម្បី​បន្ថែម​ជំរើស​ក្រៅ​យន្តហោះ​ល្បាត​សមុទ្រ P-3 Orion​។ ប្រទេស​ជាច្រើន​អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង ណូ​វែ​ល​សេ​ឡង់ កោះ​តៃវ៉ាន់ និង​ថៃ សុទ្ធ​តែមាន​យន្តហោះ P-3 Orion ប្រើប្រាស់​។​

​ត្រលប់​មកវិញ បើសិនជា​កិច្ចព្រមព្រៀង​ទិញ​លក់​សព្វាវុធ​នេះ ត្រូវបាន​បង្កើតឡើង​មែន កងទ័ពជើងទឹក​ថៃ​នឹងមាន​យន្តហោះ​ស៊េរី​ទំនើប​និង​មាន​សមត្ថភាព​ខ្ពស់​នេះ​ដើម្បី​ប្រើប្រាស់​។​

​ក្រៅពី​នាំចូល​សម្ភារៈ​យោធា​ពី​ជប៉ុន រដ្ឋាភិបាល​ថៃ​បច្ចុប្បន្នកំពុង​ស្ថិតក្នុង​ការចរចា​ជាមួយ​បណ្តា​ប្រទេស​ផលិត​អាវុធ​ផ្សេងទៀត​ដូចជា​ចិន និង​រុស្ស៊ី​ជា​ដើម្បី​ដើម្បី​នាំ​អាវុធ​ចូល​។ កន្លងមក​រដ្ឋាភិបាល​ក្រុង​បាងកក​ថា ខ្លូន​ចង់​នាំចូល​នាវាមុជទឹក​ពី​ចិន និង​រថក្រោះ​ផងដែរ​។ ហើយ​ថៃ​ក៏​ចុះ​កិច្ចព្រមព្រៀង​ទិញ​ឧទ្ធម្ភាគចក្រ​វាយប្រហារ​របស់​រុស្ស៊ី​ជាច្រើន​គ្រឿង​ផងដែរ​កាលពី​ខែ​មុន​៕