ចំហាយ​គីមី​ពី​រោងចក្រ ម៉េង​តុង ម៉េង​យ៉ាន បំពុល​សិស្ស​វិទ្យាល័យ​ស្វាយ​រលំ​

Videos


នៅពេលដែលធ្វើដំណើរ ចូលទៅដល់បរិវេណនៃសាលាអនុវិទ្យាល័យស្វាយរលំ ស្ថិតក្នុងភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល នោះ យើង នឹង មានអារម្មណ៍ងឿងឆ្ងល់ថា ហេតុអ្វីបានជាគ្រូ និងសិស្សគ្រប់រូប នៅវីទ្យាល័យ នេះ សុទ្ឋតែពាក់ម៉ាស់គ្រប់គ្នា ដែលយើងគិតថា ប្រហែលជាពួកគាត់កើតជម្ងឺផ្តាសសាយ មិនខានឡើយ ។

ចំហាយ​គីមី​ពី​រោងចក្រ ម៉េង​តុង ម៉េង​យ៉ាន បំពុល​សិស្ស​វិទ្យាល័យ​ស្វាយ​រលំ​

ប៉ុន្តែនេះមិនមែនជាជម្ងឺផ្តាសសាយទេ គឺការពាក់ម៉ាស់របស់ គ្រូនិង សិស្ស ទាំងអស់គ្នានោះ គឺបណ្តាលមកពីចំហាយពុលគីមីពីរោងចក្រម៉េងតុង ម៉េងយ៉ានទៅ វិញទេ។ទាំងគ្រូ និងសិស្ស សាលាអនុវិទ្យាល័យស្វាយរលំ បានឲ្យដឹងថា ពួកគាត់ កំពុងរងនូវបញ្ហាប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរបំផុត ពីចំហាយក្លិនឈ្ងៀម ឈួល ដល់ច្រមុះ បណ្តាលឲ្យរមាស់ និង កន្តាស់ ស្ងួតបំពង់ក ហូរទឹកភ្នែក ប្រឈមនឹងគ្រោះ ថ្នាក់បំផុត ស្ទើរតែដកដង្ហើមលែងរួច ។

ចំហាយ​គីមី​ពី​រោងចក្រ ម៉េង​តុង ម៉េង​យ៉ាន បំពុល​សិស្ស​វិទ្យាល័យ​ស្វាយ​រលំ​

អ្នកគ្រូមួយរូប បាននិយាយយ៉ាងដូច្នេះថា ចំពោះខ្ញុំជាគ្រូបង្រៀន ពេលខ្លះរង នូវចំហាយ ស្ងួតបំពង់ក ពិបាកដកដង្ហើម ខ្ញុំក៏បង្ខំចិត្តរត់ចេញពីសាលា ប៉ុន្តែអាណិត ដល់កូនសិស្ស ដែលកំពុងរៀនក្នុងមួយថ្នាក់ៗពី ៥០ ទៅ ៦០ នាក់ និងតិចបំផុតមួយថ្នាក់ ៤៥ នាក់ មានតែបង្ខំចិត្តពាក់ម៉ាស់ ទ្រាំបង្រៀននៅក្នុងថ្នាក់ឯគ្រូ និងសិស្សមួយចំនួនទៀត គាត់មិនចេះពាក់ម៉ាស ថប់ដង្ហើម គាត់ក៏ទ្រាំនៅក្នុងថ្នាក់លែងបានក៏មាន ។

ចំហាយ​គីមី​ពី​រោងចក្រ ម៉េង​តុង ម៉េង​យ៉ាន បំពុល​សិស្ស​វិទ្យាល័យ​ស្វាយ​រលំ​

លោកគ្រូ អ្នកគ្រូ ដែលបង្រៀននៅទីនោះ បានបញ្ជាក់ថា រាល់ដំណោះស្រាយតាំងពីថ្នាក់មូលដ្ឋានឃុំ-ស្រុក ជំនាញបរិស្ថានខេត្ត និងក្រសួង ប៉ុន្តែជាលទ្ធផលដដែលជាដដែល។ បានន័យថា ចុះមក បានត្រឹមតែមកពិនិត្យមើល រួចក៏ទៅវិញ សម្រាប់លទ្ធផលលោកគ្រូ អ្នកគ្រូ សិស្ស រួមទាំងប្រជាពលរដ្ឋមានលំនៅស្ថានក្បែរៗ រោងចក្រ ម៉េងតុង ម៉េងយ៉ាន រងផលប៉ះពាល់ពីចំហាយក្លិនជាតិគីមីនេះដដែល។

ទាំងគ្រូ ក៏ដូចជាប្រជាពលរដ្ឋទទួល យកគ្រប់ដំណោះស្រាយទាំងអស់ ដោយមិនគិតពីខាងណា ដើម្បីមានដំណោះស្រាយដល់សុខភាពជូនប្រជាពលរដ្ឋ តាមរយៈតម្រូវឲ្យខាងរោងចក្រខាងលើនេះ បញ្ឈប់សកម្មភាពជះក្លិនឈ្ងៀម ដោយ ជាតិគីមី ប៉ះពាល់មកលើពួកគាត់ ។

កាលពីពេលថ្មីៗកន្លងទៅនេះ ខាងក្រសួងបរិស្ថាន ខាងមន្ទីរ អាជ្ញាធរស្រុក និងជំនាញបាន ចុះទៅពិនិត្យធ្វើអធិការកិច្ច នៅក្នុងរោងចក្រមួយនេះ ប៉ុន្តែលោកគ្រូ អ្នកគ្រូ បានលើក ឡើងថា ពួកខ្ញុំ គ្មានជំនឿចំពោះដំណោះស្រាយ នោះឡើយ ព្រោះរឿងនេះ មានជាយូរ មកហើយ យ៉ាងតិចក៏ ៥ ទៅ ៦ ឆ្នាំ ដែលថ្នាក់លើ និងជំនាញប្រើរូបភាពដដែលៗមកហើយ ទៅវិញ ស្ងាត់ឈឹង ។ ចំណែកសិស្ស គ្រូៗ ប្រជាពលរដ្ឋទទួលផលប៉ះពាល់ពីក្លិនឈួល ដោយជាតិគីមីនេះដដែល ។

ទោះជាយ៉ាងណាក៏ដោយ ក៏មន្ត្រីជំនាញថា ជាក់ស្តែងគេពិនិត្យឃើញខាងរោងចក្រ បានបំពាក់ឧបករណ៍កាត់បន្ថយការបញ្ចេញនូវចំហាយឈ្ងៀមនេះបានមួយផ្នែក ។ ប៉ុន្តែ ខាងរោងចក្រ មិនទាន់បានបំពេញតាមបច្ចេកទេសណែនាំត្រឹមត្រូវពីក្រសួងនៅ ឡើយ ទេ ។ ដូច្នេះក្រុមការងារក្រសួង នឹងតម្រូវឲ្យគាត់រៀបចំរាល់បច្ចេកទេសជា បណ្តោះ អាសន្ន ការពារការសាយភាយជាតិគីមី ដោយការផលិតរបស់ខ្លួន ប៉ះពាល់ផ្លូវដង្ហើម ដល់គ្រូៗ សិស្ស និងប្រជាពលរដ្ឋ ដូចជាករណីឲ្យគាត់ដាក់សំណាញ់ ស្បៃ ពីរទៅ បីជាន់ ទប់បញ្ជៀសក្លិន និងឲ្យគាត់បំពេញបច្ចេកទេសបន្ថែម ៕ សុថាត់