នគរបាល​ចូល​និវត្ត​ន៏​ដ៏​កម្សត់ ដេក​ឈឺ​គ្មាន​ថ្នាំ​ព្យាបាល​

Videos


ដោយសារភាពអស់សង្ឃឹមនាជីវិតចូលនិវត្តន៍មន្ត្រីនគរបាលថ្នាក់ប៉ុស្ដិ៏នៅតាមមូលដ្ឋានម្នាក់បានផ្ញើរូបថតរួមទាំងប្រវត្តិខ្លះៗរបស់ខ្លួនសូមអោយជួយចុះផ្សាយក្រែងបានដឹងដល់ថ្នាក់ ដឹកនាំ និង អតីតមេៗរបស់គាត់ចុះទៅសួរសុខទុក្ខឬផ្ដល់ជំនួយឧបត្ថម្ភខ្លះៗគ្រាន់បានជួយ ដោះ ទាល់បានមួយគ្រា ។

នគរបាល​ចូល​និវត្ត​ន៏​ដ៏​កម្សត់ ដេក​ឈឺ​គ្មាន​ថ្នាំ​ព្យាបាល​

បច្ចុប្បន្នមន្ត្រីចូលនិវត្តន៏រូបនេះក្រៅពីខ្វះខាតជីវភាព ហើយ គឺមានជំងឺប្រចាំ កាយ ក្លាយទៅជាមនុស្សបាក់ទឹកចិត្តខុសពីមុន ដែលគាត់ធ្លាប់តែជាមន្ត្រីនគរបាលនៅមូល ដ្ឋានការពារសន្តិសុខ សុវត្ថិភាពជូនប្រជាជនដ៏អង់អាចមួយរូប ធ្លាប់ឆ្លងកាត់សមរភូមិប្រយុទ្ធជាមួយខ្មែរក្រហមភ្នំវល្លិរាប់មិនអស់ ។

លោក កែវ សារ៉ាន់ ធ្លាប់ធ្វើមន្ត្រីនគរបាលតាំងពីឆ្នាំ ១៩៧៩ គាត់ជាកម្លាំងស្នូលនិងខ្លាំងក្នុងការការពារមូលដ្ឋានជាកម្លាំងការពារមិនអាចខ្វះបាន ។ ក្រោយមកគាត់បានឡើងតូនាទីជាមេបុស្តិ៍ទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្ត កំពត នៃអធិការដ្ឋានស្រុកបន្ទាយមាសរហូតដល់ថ្ងៃចូលនិវត្តន៍ កាលពីប៉ុន្មានឆ្នាំមុននេះ តែពេលនេះគាត់ដេកឈឺនៅនឹងផ្ទះជាង១ឆ្នាំមកហើយ គ្មានឃើញថ្នាក់ដឹកនាំនគរបាលថ្នាក់ស្រុកឬខេត្តណាមកក្បែរគាត់ឡើយ។

ប្រពន្ធរបស់គាត់ធ្លាប់បានទៅអង្វរសុំរកជំនួយពីអធិការដ្ឋានស្រុកបន្ទាយមាសដែរ តែគេដឹងថា គាត់កំពុងមានទុក្ខអញ្ចឹងដែរ តែគ្មានខាងណាទៅក្បែរឬរាយការណ៍ទៅថ្នាក់លើដើម្បីចុះមកជួយមើលជួយផ្តល់កម្លាំងចិត្តដល់រូបគាត់ឡើយ ។ គេឆ្ងល់ថា ហេតុអ្វីមិត្តធ្លាប់រួមអាវុធមិនព្រមជួយគ្នាផង? ពេលនេះស្រុកសន្តិភាពហើយ ម្តេចក៏បែរជាបោះបង់មិត្តធ្លាប់តស៊ូជាមួយគ្នាចោលបែបនេះទៅវិញ ។

រឿងនេះបើបានឮដល់អគ្គស្នងការនគរបាលជាតិឬលោកស្នងការខេត្ត ប្រាកដជា លោកនឹងមិនបោះបង់អតីតមិត្តរួមអាវុធតាំងពីសម័យ៨០ចោលឡើយ តែគ្មាននរណាបញ្ជូនព័ត៌មានអំពីមន្ត្រីនគរបាលកំសត់រូបនេះទៅដល់អស់លោកទាំងនោះឡើយ។លោក កែវ សារ៉ាន់ សុំឲ្យ សម្តេច ក្រឡាហោម ស ខេង មេត្តាជួយដល់គាត់ផង បើមិនដូចនោះទេ គាត់ ឈឺស្លាប់ជាមិនខានឡើយ ៕ សុថាត់