រឿង​តែងតាំង​ជន​មានទ្រព្យ​សម្បត្តិ​លុយកាក់​ជា​ឧកញ៉ា​ គឺ​ប្រព្រឹត្ត​ទៅ​តាម​បួន​ច្រក​ផ្លូវ​

​ជន​មានទ្រព្យ​សម្បត្តិ​ លុយកាក់​ ដែល​ទទួល​បានការ​តែងតាំង​ជា​អ្នកឧកញ៉ា​ ឬ​ឧកញ៉ា​ក្នុង​សម័យ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នេះ​ មាន​ចំនួន​ជិត​១.០០០​នាក់​ហើយ​ ខណៈ​ការ​តែងតាំង​បាន​ប្រព្រឹត្ត​តាម​បួន​ច្រក​ផ្លូវ​ គឺ​ ៖​ ១-​តាម​រយៈ​ព្រះករុណា​ព្រះមហាក្សត្រ​ជាទី​សក្ការៈ​,​ ២-​តាម​រយៈ​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​,​ ៣-​តាម​រយៈ​ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​៤-​តាម​រយៈ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​មាន​ព័ស្តុតាង​បញ្ជាក់​ជា​ឧទាហរណ៍​ជាក់ស្តែង​ ដូច​ខាងក្រោម​ ៖

១-​ការ​តែងតាំង​លោក​ជំទាវ​ ទេព​ បុប្ផា​ ប្រសិទ្ធ​ ដែល​ជា​ភរិយា​របស់​ឯកឧត្តម​ ឧកញ៉ា​ ចម​ ប្រសិទ្ធ​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​(​អតីត​ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​)​ ជា​ឧកញ៉ា​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៧១៣/៨២២​ ចុះ​ថ្ងៃ​ទី​១១​ ខែកក្កដា​ ឆ្នាំ​២០១៣​ គឺ​ប្រព្រឹត្ត​ទៅ​តាម​រយៈ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​

២-​ការ​តែងតាំង​លោក​ ទ្រី​ ភាព​ ដែល​គេ​ស្គាល់​ថា​ជា​ឈ្មួញ​ឈើ​ដ៏​ល្បីឈ្មោះ​នៅ​កម្ពុជា​ ជា​ឧកញ៉ា​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៨០៤/២១៤​ ចុះ​ថ្ងៃ​ទី​១៤​ ខែសីហា​ ឆ្នាំ​២០០៤​ គឺ​ប្រព្រឹត្ត​ទៅ​តាម​រយៈ​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ ជា​ ស៊ី​ម​ អតីត​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​

៣-​ការ​តែងតាំង​ឯកឧត្តម​ ណៃ​ ឆេ​ង​ហៃ​ ទីប្រឹក្សា​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នីតិកាល​ទី​៥​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ ជា​ឧកញ៉ា​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៥១៤/៥៨០​ ចុះ​ថ្ងៃ​ទី​១៦​ ខែឧសភា​ ឆ្នាំ​២០១៤​ គឺ​ប្រព្រឹត្ត​ទៅ​តាម​រយៈ​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​

៤-​ការ​តែងតាំង​លោក​ឧត្តមសេនីយ៍ឯក​ លីវ​ ម៉ូ​វ​ នាយ​នគរបាល​ថ្នាក់ឧត្តម​សេនីយ៍​នៃ​ក្រសួងមហាផ្ទៃ​ អត្តលេខ​០៤០១(​បច្ចុប្បន្ន​មាន​ឋានន្តរស័ក្តិ​ឧត្តម​អគ្គានុរក្ស​ថ្នាក់​លេខ​១​ អត្តលេខ​០០០៤​ និង​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួងមហាផ្ទៃ​)​ ជា​ឧកញ៉ា​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០២១៥/១៣៨​ ចុះ​ថ្ងៃ​ទី​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ គឺ​ប្រព្រឹត្ត​ទៅ​តាម​រយៈ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​

​សរុបសេចក្តី​មក​ ការ​តែងតាំង​ជន​មានទ្រព្យ​សម្បត្តិ​ លុយកាក់​ ជា​អ្នកឧកញ៉ា​ ឬ​ឧកញ៉ា​ ដោយ​ព្រះរាជក្រឹត្យ​នោះ​ គឺ​មិន​បាន​ប្រព្រឹត្ត​ទៅ​ដោយ​មាន​ស្តង់ដារ​រួម​ ឬ​តាម​ច្រក​ផ្លូវ​តែ​មួយ​ឡើយ​ ៕​

Related