ជម្រើស​កម្ពុជា​បំបាក់​ក្រុម​ជម្រើស​ជាតិ​ឆាយនីស​តៃប៉ិ​ដោយ​គ្រាប់​បាល់​សរុប​៤​ទល់​២​(វីដេអូ)

ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ បាន​ប្រកួត​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​ឆាយនីសតៃប៉ិ​ក្នុង​លទ្ធផល​២​ទល់​០​ដោយ​សរុប​ទាំង​ពីរ​ជើង​៤​ទល់​២នា​ការ​ប្រកួត​ក្នុង​ពាន​រង្វាន់​ ​AFC Asian Cup ២០១៩ ​វគ្គ​ជម្រុះ​ដំបូង​ជើង​​ទី​២​បន្ទាប់​ពី​ជើង​ទី​មួយ​លទ្ធផល​ស្មើ​គ្នា​ ២-២។

ការ​ប្រកួត​នៅ​តង់​ទី​មួយ​ក្រុម​កម្ពុជា​បាន​នាំ​មុខ​ក្រុម​ឆាយនីស​តៃប៉ិ​មួយ​គ្រាប់​មុន​ ដោយ​ដោយ​កីឡាករ​ខ្សែ​ការពារ​ក្លឹប​បឹង​កេត​អង្គរ ​ហុង ផេង នៅ​នាទី​៦ ​ខណៈ​ក្រុម​ភ្ញៀវ​ឆាយនីស​តៃប៉ិ​ខិតខំ​យ៉ាង​ខ្លាំង​ ប៉ុន្តែ​គ្មាន​សំណាង។

ចូល​តង់​ទី​ពីរ​ក្រុម​ឆាយនីសតៃប៉ិ​បាន​ធ្វើ​ការ​វាយបក​កាន់​តែ​ខ្លាំង​ឡើងៗ ​រហូត​មាន​ឪ​កាស​ស៊ុត​ច្រើន​ដង ​ប៉ុន្តែ​ធ្វើ​មិន​បាន​សម្រេច​។ ​ចូល​ដល់​នាទី​៦០​កីឡាករ​ ប្រាក់ មុន្នីឧត្តម​ បាន​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​បាន​សម្រេច​ បន្ទាប់​ពី​អ្នក​ចាំ​ទី​ឆាយនីសតៃប៉ិ​បង្ក​កំហុស​លើ​ ចាន់ វឌ្ឃនាការ។

​លទ្ធផល​នេះ​បាន​បន្ត​រហូត​ដល់​ចប់​ការ​ប្រកួត​កម្ពុជា​ ​២​ ឆាយនិសតៃប៉ិ​០​នឹង​សរុប​គ្រាប់​បាល់​ទាំង​ពីរ​ជើង​កម្ពុជា​ឈ្នះ​៤​ទល់​២ មាន​ឪកាល​ឡើង​ទៅ​វគ្គ​ជម្រុះ​ជុំទីបី​ ខណៈ​នាយករដ្ឋមន្រ្តី ហ៊ុន សែន​និង​លោក​ជុំទាវ​ ឧបត្ថម្ភ​ទឹក​ប្រាក់​ចំនួន​ ៣៣,០០០ដុល្លារ ដល់គ្រូបង្វឹក និងកីឡាករទាំង៣៣រូប ដោយក្នុងម្នាក់ៗទទួលបាន ១០០០ដុល្លារ។

ប្រភព៖ kqube

  • ជម្រើស​កម្ពុជា​បំបាក់​ក្រុម​ជម្រើស​ជាតិ​ឆាយនីស​តៃប៉ិ​ដោយ​គ្រាប់​បាល់​សរុប​៤​ទល់​២​(វីដេអូ)已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/06/07  Category:កំសាន្ត
Tags: