គេង​ស្លៀក​ខោ​ក្នុង​រឹបៗ​ពេល​យប់​​​បង្ក​​គ្រោះថ្នាក់​ដល់​សុខភាព

អាកាសធាតុហប់ក្ដៅ មនុស្សជាច្រើនអាចស្លៀកតែខោឬអាវក្នុង នៅពេលគេង និងជាទម្លាប់របស់មនុស្សជាច្រើនផងដែរ។ យ៉ាងណាមិញ អ្នកជំនាញជាច្រើនបានបង្ហាញថាការស្លៀកខោក្នុងរឹបៗគេងពេល យប់អាចបង្កជាបញ្ហាដល់សុខភាពមួយចំនួន។

តាមសារព័ត៌មាន Daily Mail អ្នកជំនាញខាងសុខភាពជាច្រើនបានណែនាំថាការគេងដោយមិន ស្លៀកខោឬអាវនៅពេលយប់គឺជួយឲ្យតំបន់ខាងក្រោម (បរិវេណប្រដាប់បន្តពូជ) ត្រូវខ្យល់និងចៀសឆ្ងាយពីមេរោគផ្សេងៗ។ នោះគឺដោយសារបាក់តេរីអាចប្រមូលផ្ដុំនៅលើរាងកាយ ត្រង់កន្លែងដែលបែកញើសច្រើន។

អ្នកជំនាញជាច្រើនបានលើកឡើងផងដែរថា បញ្ហាខាងលើកើតឡើងលើបុរសៗខ្លាំងជាងស្ត្រីដោយសារតែវាអាច ជះឥទ្ធិពលដល់លទ្ធភាពធ្វើឲ្យមានកូនរបស់បុរស។

វេជ្ជបណ្ឌិត Alyssa Dweck អ្នកជំនាញខាងរោគស្ត្រីនៅមជ្ឈមណ្ឌលសុខភាពក្នុងទីក្រុង ញ៉ូវយកបានឲ្យដឹង៖ ” ខ្ញុំជាញឹកញាប់តែងប្រាប់ទៅអ្នកជំងឺរបស់ខ្ញុំគួរចូលគេងដោយ ពុំចាំបាច់ស្លៀកខោក្នុង។ ប្រសិនបើតំបន់នោះ(បរិវេណប្រដាប់បន្តពូជ) គ្របដណ្ដប់ដោយខោក្នុងសាច់ក្រណាត់ដែលមិនស្រូបសំណើម គឺបង្កជាកន្លែងឲ្យពពួកមេរោគនិងផ្សិតកើតឡើង។ ករណីនេះធ្វើឲ្យស្បែកបរិវេណ ប្រដាប់បន្តពូជរោលរលាក “។ ចំពោះករណីនេះអាចក្លាយជាបញ្ហាធ្ងន់ធ្ងរសម្រាប់ស្ត្រីឈប់មាន រដូវ។

វេជ្ជបណ្ឌិតDweck បានបន្ថែមឲ្យដឹងទៀតថា សម្រាប់ស្ត្រីដែលមិនអាចអត់ស្លៀកខោអាវទ្រនាប់ពេលគេងបានគឺ គួរតែជ្រើសរើសខោអាវក្នុងជាតិកប្បាសណាដែលរលង់ៗ។

ដោយឡែកបើតាមវេជ្ជបណ្ឌិត Brian Steixner ប្រធានវិទ្យាស្ថានសុខភាពបុរសនៃសមាគមសិក្សាផ្នែកតម្រងនោម ក្នុងរដ្ឋ New Jersey សហរដ្ឋអាមេរិកបានឲ្យដឹងថា សម្រាប់បុរសៗដែលស្លៀកខោក្នុងរឹបៗពេលគេងអាចធ្វើឲ្យប៉ះ ពាល់គុណភាពមេជីវិត(ទឹកកាម) របស់ពួកគេ ដោយសារតែការស្លៀកខោក្នុងធ្វើឲ្យមានសីតុណ្ហភាពក្ដៅត្រង់ ប្រដាប់បន្តពូជនៅពេលយប់។ ជាពិសេសខោក្នុងរឹបធ្វើឲ្យស្បែករលាកងាយឆ្លងមេរោគផ្សេងៗ។

ជាមួយការបង្ហាញពីអ្នកជំនាញសុខភាពដូចខាងលើដដែល រួមនិងការស្រាវជ្រាវជាច្រើនក៏បានណែនាំបង្ហាញពីអត្ថប្រយោជន៍ នៃ ការគេងដោយគ្មានសំលៀកបំពាក់ជាប់ខ្លួនផងដែរដែលអាចជួយកាត់ បន្ថយកម្ដៅ ធ្វើឲ្យគេងបានលឿន និងទទួលដំណេកយ៉ាងលក់ស្កប់ស្កល់។ គេងនៅក្នុងកន្លែងត្រជាក់ ស្ងួត និងស្អាត ដោយខ្លួនទទេ នឹងជួយកាត់បន្ថយកម្ដៅ ដែលអាចមានផលល្អចំពោះសុខភាព ពិសេសក្នុងរដូវក្ដៅ៕

ប្រភព៖ iknow

  • គេង​ស្លៀក​ខោ​ក្នុង​រឹបៗ​ពេល​យប់​​​បង្ក​​គ្រោះថ្នាក់​ដល់​សុខភាព已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/06/07  Category:សុខភាព
Tags: