កូរ៉េ​ផ្តល់ជំនួយ​៨​លាន​ដុល្លារ​ដល់​NBC លើ​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ទូទាត់​រាយ​ និពន្ធដោយ : ថ្មីៗ       June-07-2016, 10:13 pm         120

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132កូរ៉េ​ផ្តល់ជំនួយ​៨​លាន​ដុល្លារ​ដល់​NBC លើ​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ទូទាត់​រាយ​​ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៦​កន្លងទៅ បាន​ចុះហត្ថលេខា​លើ​កំ   ណ​ត់​ត្រា នៃ​កិច្ចពិភាក្សា​ស្តីពី​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ទូទាត់​រាយ​សម្រាប់​ប្រទេស​កម្ពុជា ក្រោម​ជំនួយ​ជា​ទឹកប្រាក់​៨​លាន​ដុល្លារ​អាមេរិក របស់​សាធារណៈរដ្ឋ​កូរ៉េ តាមរយៈ​KOICA​។

តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​របស់ NBC ជំនួយ​នេះ​ត្រូវបាន​រដ្ឋាភិបាល​ប្រទេស​កូរ៉េ អនុ     ម័ត​ឱ្យ​កម្ពុជា ក្រោម​ក្របខណ្ឌ​នៃ​ការចុះ​អនុស្សរណៈ​យោគយល់ រវាង​ធនាគារជាតិ​នៃ​កម្ពុជា និង​ធនាគារកណ្តាល​កូរ៉េ ស្តីពី​ការរៀបចំ​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​តម្លៃ​រាយ ក្នង​ប្រទេស​កម្ពុជា កាលពី​ខែធ្នូ​ឆ្នាំ​២០១៤ ។

បើតាម NBC ជំនួយ​នេះ​នឹង​ត្រូវបាន​ប្រើប្រាស់ សម្រាប់​អភិវឌ្ឍន៍​ប្រព័ន្ធ ការរៀបចំ​វិធាន និង​បទ​ប្បញ្ញត្តិ ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​ធនធានមនុស្ស ក្នុង​គោលដៅ​ធ្វើឱ្យ​ប្រព័ន្ធ​ទូទាត់​រាយ​នៅ​កម្ពុជា កាន់តែ​ទំនើប មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ ព្រមទាំង​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​។ ការអនុវត្ត​គម្រោង​នេះ ក៏​ជាការ​រួមចំណែក ពង្រឹង​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ រវាង​កម្ពុជា និង​សាធារណៈរដ្ឋ​កូរ៉េ ឱ្យ​កាន់តែ​ប្រសើរ ពិសេស​ទំនាក់ទំនងរ​វាង​ធនាគារកណ្តាល​ប្រទេស​ទាំងពីរ​៕