ហ៊ី​ឡា​រី គ្លី​ន​តុ​ន នឹងមាន​ប្រៀប​ច្រើន ពេល​លោក អូ​បា​ម៉ា ប្រកាស​គាំទ្រ​ជា​ចំហរ​ និពន្ធដោយ : សៅ ផលនិស្ស័យ       June-07-2016, 9:59 pm         222

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ហ៊ី​ឡា​រី គ្លី​ន​តុ​ន នឹងមាន​ប្រៀប​ច្រើន ពេល​លោក អូ​បា​ម៉ា ប្រកាស​គាំទ្រ​ជា​ចំហរ​​ទោះបី មនុស្ស​ភាគច្រើន​កំពុង​រង់ចាំ​មើល​លទ្ធផល​នៃ​ការបោះឆ្នោត​សាកល្បង​បក្ស​សាធារណរដ្ឋ​នៅ​រដ្ឋកា​លី​ហ្វ​រ​នីញ៉ា​នៅ​ថ្ងៃ​អង្គារ​នេះ​ក៏ដោយ គេ​វាយតម្លៃ​រួចជាស្រេច​ថា​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន រកបាន​តំណាង​គ្រប់គ្រាន់​ពោលគឺ ២៣៨៣ នាក់ ដើម្បី​ក្លាយជា​បេក្ខជន​ប្រធានាធិបតី​ស្ត្រី​តំណាង​បក្ស​ជា​លើកទីមួយ​ជា​ផ្លូវការ​។
លោក បា​រ៉ា​ក់ អូ​បា​ម៉ា កំពុង​ត្រៀម​ខ្លូន​ដើ​ម្ប​ផ្តល់​ការគាំទ្រ​ដល់​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ផងដែរ ហើយ​ការគាំទ្រ​ជា​សាធារណ​របស់​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​ដែល​នៅមាន​ប្រជាប្រិយភាព​ខ្ពស់​រូបនេះ​នឹងមាន​ទម្ងន់​ក្នុង​ការជួយ​គាំទ្រ​អតីតរដ្ឋមន្ត្រី​ការបរទេស ហ៊ី​ឡា​រី គ្លី​ន​តុ​ន ឲ្យ​ឈ្នះ​ក្នុងការ​បោះឆ្នោត​ខែវិច្ឆិកា​ខាងមុខ​។ អាមេរិក​ក៏​ប្រហែលជា​នឹងមាន​ប្រធានាធិបតី​ស្រី្ត​ទីមួយ​ដែរ​។

​ថ្វីបើ​ការបោះឆ្នោត​សាកល្បង​នៅ​រដ្ឋ​ធំៗ​ដូចជា កាលី​ហ្វ​រ​នីញ៉ា និង New Jersey មិនទាន់​ធ្វើ​រួចរាល់​ក៏ដោយ គេ​វាយតម្លៃ​ជាមុន​ទៅហើយ​ថា​បច្ចុប្បន្ន​លោកស្រី​រកបាន​អ្នកតំណាង​គ្រប់​ចំនួន​ល្មម​អាច​រក្សាបាន​នូវ​ការតែងតាំង​ពី​បក្ស​សម្រាប់​ការចូលរួម​ប្រជែង​យក​តំណែង​ប្រធានាធិបតី​បាន​។ យោងតាម​របាយការណ៍​ទីភ្នាក់ងារ​ព័ត៌មាន AP លោកស្រី​គ្លី​ន​តុ​ន មាន​អ្នកតំណាង​ច្រើនជាង ហើយ​សូម្បីតែ​ក្រុម​តំណាង​ដែល​ឯករាជ្យ (Super Delegate) ឬ​ជា​មេដឹកនាំ​បក្ស​ប្រជា​ធិ​តេ​យ្យ​នោះ​ក៏​សុទ្ធតែ​គាំទ្រ​លោកស្រី​ដែរ​។​

 ក្នុងការ​ប្រកួតប្រជែង​កន្លងមក​មកដល់​ប​ច្ចុ​ប្បន្ន​លោកស្រី​រក​តំណាង​បាន​គ្រប់​ចំនួន ២៣៨៣​ដែលជា​ចំនួន​កំណត់​ដើម្បី​ទទួលបាន​ការតែងតាំង​ពី​បក្ស ខណៈដែល​លោក ប៊ែ​នី សេន​ដឺ ទើបបាន​ទទួល​១៥៦៩​នាក់​ប៉ុណ្ណោះ​។ អ្វីដែល​សំខាន់​ក្នុងចំណោម​តំណាង​ទាំង ២៣៨៣​របស់លោក​ស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន មាន ៥៧១ នាក់​ជា​ក្រុម​មេដឹកនាំ​បក្ស​ប្រជាធិបតេយ្យ​ថែមទៀត​។ ដូច្នេះ ទោះជា​បានទទួល​ជ័យជម្នះ​នៅក្នុង​ការបោះឆ្នោត​សាកល្បង​នៅ​រដ្ឋ​កាលី​ហ្វ​រ​នីញ៉ា សមាជិក​ព្រឹទ្ធសភា​រដ្ឋ Vermont លោក ប៊ែ​នី សេន​ដឺ ក៏ ពិបាក​សង្ឃឹម​ឈ្នះ​លោកស្រី គ្លី​ន​តុ​ន​ដែរ​។ ប៉ុន្តែ​គេ​ក៏​មិនអាច​មើលស្រាល​ការបោះឆ្នោត​បន្តបន្ទាប់​នៅ​រដ្ឋ​ដែល​សេសសល់​ដែរ ព្រោះ​ក្រុម​មេដឹកនាំ​បក្ស​ប្រជាធិបតេយ្យ​ដែល​ចាំ​គាំទ្រ​លោកស្រី គ្លី​ន​តុ​ន​នៅ​សមាជិក​បក្ស​ខែកក្កដា​នៅ​រដ្ឋ Philadelphia នោះ​អាច​ផ្លាស់ប្តូរ​ចិត្ត​គ្រប់ពេល​។

១.​ប៊ែ​នី សេ​ដឺ គួរ​គាំទ្រ​លោកស្រី គ្លី​ន​តុ​ន ដើម្បី​ជ័យជម្នះ​របស់​បក្ស​ក្នុងការ​បោះឆ្នោត​សកល​
​ដូច​បញ្ជាក់​ខាងលើ​ស្រាប់ លោក ប៊ែ​នី សេន​ដឺ ប្រហែលជា​ត្រូវ​ត្រៀម​ចិត្ត​ដើម្បី​ទទួលយក​លទ្ធផល​នេះ​។ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ លោក​ក៏​ប្រហែល​ជាមាន​ទឹកមាត់ប្រៃ​ដែរ​ក្នុង​ការជួយ​លើ​ប្រជាប្រិយភាព​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ក្នុងករណី​លោក​មិនអាច​ទទួលបាន​ការតែងតាំង​ពី​បក្ស​មែន​។ នេះ​ក៏ដោយ​សារ​យុ​វ័យ​អាមេរិក​ច្រើនណាស់​ដែលមាន​ទំនោរ​ទៅលើ​សមាជិក​ព្រឹទ្ធសភា​វ័យ ៧៤​ឆ្នាំ​រូបនេះ​។

​ថ្វីបើ​ភាគរយ​ច្រើន​ដែល​បង្ហាញថា លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន នឹង​ឈ្នះ​ការតែងតាំង​ពី​បក្ស​ក្តី កន្លងមក​ក្រុម​អ្នកគាំទ្រ លោក ប៊ែ​នី សេន​ដឺ​បាន​ប្តេជ្ញា​ថា លោក​នឹង​បន្ត​ពុះពារ​ដល់​សមរភូមិ​ចុងក្រោយ​ដែលជា​សមាជ​បក្ស​នោះ​។ លោក​ក៏​ប្រឹង​ចែរ​ចូ​វ​ក្រុម​មេដឹកនាំ​បក្ស​ប្រជាធិបតេយ្យ​ដែល​ប្រកាស​គាំទ្រ​លោកស្រី ហ៊ី​ឡា​រី ឲ្យ​មក​គាំទ្រ​លោកស្រី​ដែរ​។ 

​ប៉ុន្តែ​យ៉ាងណាក៏ដោយ ក្រុម​អភិជន​បក្ស​ប្រជាធិបតេយ្យ ចង់ឃើញ​អតីត​ស្រី​ទី​១ និង​អតីរដ្ឋមន្ត្រី​ការបរទេស​នេះ​ទេ​ក្លាយជា​បេក្ខជន​ប្រធានាធិបតី​របស់​បក្ស​ជា​ផ្លូវការ និង​ឈ្នះ​ការប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ជាមួយ​បេក្ខជន​បក្ស​សាធារណរដ្ឋ ដូ​ណា​ល់ ត្រាំ​ផងដែរ​។

​ទាក់ទិន​ការប្រកាស​ក្រុម​អ្នកគាំទ្រ សេន​ដឺ ថា​បន្ត​ក្រា​ញន​រនាល​ប្រជែង​ជាមួយ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន រហូតដល់​ទីបញ្ចប់​នេះ អ្នកនាំពាក្យ​សេត​វិមាន​លោក Jose Earnest បានបញ្ជាក់​ម្សិលមិញ​ថា វា​ជា​រឿង​គ្រោះថ្នាក់​សម្រាប់ គណបក្ស​ប្រជាធិបតេយ្យ​។​នេះ​ក៏ដោយ​សារ បើ​ប្រឹង​ហែកហួរ​គ្នា​បក្ស​ខ្លាំងពេក វា​មិន​ខុសពី​ជួយ​បើកផ្លូវ​ឲ្យ​បេក្ខជន​បក្ស​សាធារណរដ្ឋ​ឈ្នះឆ្នោត​ទៅវិញ​ទេ​។ ចង់​មិន​ចង់​លោក ប៊ែ​នី សេន​ដឺ ត្រូវ​បង្ខំចិត្ត​បង្ហាញ​ការគាំទ្រ និង​ជួយ​បង្រួបបង្រួម​សមាជិក​បក្ស​ប្រជាធិបតេយ្យ​ដើម្បី​ជ័យជម្នះ​ខាងមុខ​។​

​កន្លងមក សូម្បីតែ​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ក៏​អន្ទះសារ​ចង់​ចេញមុខ​គាំទ្រ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ដែរ ប៉ុន្តែ​ដោយសារ​ការ​ប្រជែង​គ្នា​ក្នុង​បក្ស​ដ៏​ស្វិតស្វាញ​នេះ​មិនទាន់​ចប់​។​ទំនាក់ទំនង​ជិតស្និទ្ធ​ក្នុង​ការងារ​និង​ទំនាក់ទំនង​ផ្ទាល់ខ្លួន​ក្នុងពេល​ធ្វើការ​ជាមួយគ្នា​ជាច្រើន​ឆ្នាំ​ជំរុញ​ឲ្យ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា គាំទ្រ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ។ ដោយសារ​ស្ថិតក្នុង​បក្ស​តែមួយ លោក អូ​បា​ម៉ា ព្យាយាម​រក្សា​ជំហរ​មិន​គាំទ្រ​អ្នកណាម្នាក់​ឡើយ ទម្រាំ​ដល់​ការជ្រើសតាំង​បេក្ខជន​របស់​បក្ស​ជា​ផ្លូវការ​មកដល់​។

២.​ប្រជាប្រិយភាព​លោក អូ​បា​ម៉ា នឹង​ជួយ ហ៊ី​ឡា​រី គ្លី​ន​តុ​ន ដណ្តើម​កៅអី​ប្រធានាធិបតី​
​តាមពិតទៅ​សេត​វិមាន​មើលឃើញ​ពី​ជោគជ័យ​របស់លោក​ស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន រួចទៅហើយ​ក្នុង​ការទទួល​បានការ​តែង​តាំងពី​បក្ស​។ តែ​ពេលវេលា​នៃ​ការចេញមុខ​ឃោសនា​និង​ទាក់ទាញ​ការគាំទ្រ​សម្រាប់​លោកស្រី គ្លី​ន​តុ​ន​មិនទាន់​មកដល់​។ លោក អូ​បា​ម៉ា និង​ភរិយា​លោក ស្ត្រី​ទីមួយ កន្លងមក​មិនបាន​និយាយ​រឿង​បេក្ខជន​បក្ស​ប្រ​ធា​ធិបតេយ្យ​ឡើយ តែ​ពួកគេ​ឆ្លៀត​វាយប្រហារ​សេដ្ឋី​អចលនទ្រព្យ ដូ​ណា​ល់​ត្រាំ​ប៉ុណ្ណោះ​។​

​ដូច្នេះ​ក្នុងការ​ឃោសនា​ខាងមុខ​ក្រោយ​សមាជ លោក អូ​បា​ម៉ា និង​ភរិយា រួមទាំង​បណ្តា​មេដឹកនាំ​បក្ស​ប្រជាធិបតេយ្យ​ផ្សេងទៀត​នឹងមាន​តួនាទី​ស្នូល​ក្នុង​ការកំណត់​ភាពជោគជ័យ​របស់លោក​ស្រី​បេក្ខជន​បក្ស​។ មូលហេតុ​ដែល​និយាយ​ដូច្នេះ​ក៏ដោយ​សារ ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​នេះ មាន​ប្រជាប្រិយភាព​ខ្ពស់​ក្នុងចំណោម​អ្នកបោះឆ្នោត​អាមេរិក ជាពិសេស​យុ​វ័យ និង​ស្ត្រី​តែម្តង និង​អ្នកប្រជាធិបតេយ្យ​។ នេះ​ក៏​ដោយសារ​គោលនយោបាយ​សេដ្ឋកិច្ច សង្គម និង​ការបរទេស​របស់លោក​មាន​លក្ខណៈ​ប្រសើរ​។

​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ការស្ទង់មតិ​របស់​ស្ថាប័ន​ស្រាវជ្រាវ Gallup  បង្ហាញថា ប្រជាប្រិយភាព​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា ស្ថិតនៅ​កម្រិត​មួយ​ខ្ពស់​ពោលគឺ ៥១% ដែល​ស្ទើរតែ​ស្មើ​២​ដង​នៃ​ប្រជាប្រិយភាព​លោក ច​ច ដា​ប៊ិ​ល​យូ​ប៊ូ​ស ពេល​លោក​ជិត​ចប់​អាណត្តិ​។​យោងតាម​របាយការណ៍​ស្ថាប័ន​ដដែល​ខាងលើ ក្នុងចំណោម​អ្នកប្រជាធិបតេយ្យ​សេរី ប្រជាប្រិយភាព​លោក អូ​បា​ម៉ា ខ្ពស់​រហូតដល់ ៩២​ភាគរយ​ឯណោះ​។​

​ហើយ​មួយទៀត លោក អូ​បា​ម៉ា មាន​ទឹកមាត់ប្រៃ ដោយសារ​លោក​ជា​ប្រធានាធិបតី​អាមេរិក​ដំបូង​បំផុត​ដែល​ចេញ​មកពី​ក្រុម​ភាគតិច (​ស្បែក​ខ្មៅ​)​។ ដូច្នេះហើយ បណ្តា​ប្រជាជន​ភាគ​ផ្សេងទៀត​ដូចជា​ប្រជាជន​អាហ្វ្រិក ប្រជាជន​អាស៊ី និង​អាមេរិក​ឡាទីន​ដែល​រស់នៅ​សហរដ្ឋអាមេរិក​នោះ​ច្បាស់​ជា​នាំគ្នា​គាំទ្រ​លោកស្រី គ្លី​ន​តុ​ន បើសិន​លោក អូ​បា​ម៉ា ជួយ​ឃោសនា​ឲ្យ​មានការ​គាំទ្រ​នោះ​៕