ប្រធានាធិបតី​អ៊ូ​ហ្ក​ង់​ដា ដាក់​ឲ្យ​ភរិយា​ខ្លួន​កាន់កាប់​ក្រសួង​សំខាន់​ និពន្ធដោយ : សៅ ផលនិស្ស័យ       June-07-2016, 10:19 pm         378

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ប្រធានាធិបតី​អ៊ូ​ហ្ក​ង់​ដា ដាក់​ឲ្យ​ភរិយា​ខ្លួន​កាន់កាប់​ក្រសួង​សំខាន់​​ប្រធានាធិបតី​អ៊ូ​ហ្ក​ង់​ដា លោក Yoweri Museveni បានដាក់​ឈ្មោះ​ភរិយា​លោក​ក្នុងចំណោម​សមាជិក​គណរដ្ឋមន្ត្រី​ថ្មី ដែល​ត្រូវ​បានប្រកាស​ជា​ផ្លូវការ​ថ្ងៃ​ចន្ទ​ទី ៦​ខែមិថុនា​ម្សិលមិញ​នេះ​។ មិនមាន​ការផ្លាស់ប្តូរ​សមាសភាព​រដ្ឋមន្ត្រី​ច្រើន​ឡើយ តែ​អ្វីដែល​សំខាន់ ភរិយា​ប្រធានាធិបតី​ដែល​កាន់តំណែង ៣​ទសវត្សរ៍​មកនេះ​នឹង​កាន់កាប់​ក្រសួង​អប់រំ​ដែលជា​ក្រសួង​ស្នូល និង​ចាយលុយ​ច្រើនជាងគេ​។​

​លោកស្រី Janet Museveni ភរិយា​ប្រធានាធិបតី​អ៊ូ​ហ្ក​ង់​ដា​ក្លាយជា​រដ្ឋមន្ត្រីក្រសួង​អប់រំ ក្នុងគណ​រដ្ឋមន្ត្រី​ថ្មី​ដែល​ត្រូវបាន​ប្រកា​សនា​ថ្ងៃ​ចន្ទ​ម្សិលមិញ​។ គេ​ដឹង​ច្បាស់​ថា លោក Yoweri Museveni ដាក់ឈ្មោះ​ភរិយា​លោក​ឲ្យ​កាន់​ក្រសួង​អប់រំ​ដោយសារតែ​ក្រសួង​នេះ​ជា​ក្រសួង​សំខាន់​មួយ ហើយ​ប្រើប្រាស់​ថវិកាជាតិ​ច្រើន​ជា​គេ​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters មិនមាន​ការផ្លាស់ប្តូរ​សមាស​សភាព​ច្រើនឡើង​ក្នុងគណ​រដ្ឋមន្ត្រី​ថ្មី​នេះ​។ លោក Yoweri Museveni ដែល​កាន់តំណែង​អស់​ប្រហែល ៣​ទសវត្សរ៍​មកហើយ​នោះបាន​សម្រេច​តែងតាំង​ឡើងវិញ​អនុ​ប្រធានាធិបតី​, នាយករដ្ឋមន្ត្រី​ដដែល និង​រដ្ឋមន្ត្រីក្រសួង​សំខាន់​ពីរ​ក្នុងនោះ​មាន​ក្រសួង​ហិរញ្ញវត្ថុ និង​ក្រសួង​ថាមពល​។​

​ការប្រកាស​ឈ្មោះ​សមាជិក​គណរដ្ឋមន្ត្រី​ថ្មី​នេះ​ធ្វើឡើង​ជិត​មួយខែ​ក្រោយ​លោក Yoweri Museveni  ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី ក្នុងពេលដែល​ស្ថានភាព​នយោបាយ​តានតឹង​ខ្លាំង​។ ហើយ​ក្នុង​ខែកុម្ភៈ អ្នកនយោបាយ​ជើងចាស់​ម្នាក់នេះ​បានប្រកាស​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​ដោយ​សំឡេងគាំទ្រ ៦០​ភាគរយ ប៉ុន្តែ​គូប​ដិ​បក្ស​របស់លោក  Kizza Besigye ទាត់ចោល​លទ្ធផល​បោះឆ្នោត​នេះ ព្រោះ​មាន​ភាពមិនប្រក្រតី​ច្រើន ជាពិសេស​ការកេងបន្លំ​សន្លឹកឆ្នោត​, ការគំរាមកំហែង និង​បញ្ហា​ផ្សេងទៀត​ជាច្រើន​។​

​ក្រោយ​មានការ​ចោទប្រកាន់​និង​ទាត់ចោល​លទ្ធផល Kizza Besigye ត្រូវ​អាជ្ញាធ​ចាប់​ឃុំ​ក្នុងផ្ទះ តែមាន​ការប៉ះទង្គិច​គ្នា​ជារឿយៗ​កើតឡើង​រវាង​សន្តិសុខ​ជាមួយ​អ្នកគាំទ្រ​មេដឹកនាំ​បក្សប្រឆាំង​នេះ​។ ក្រោយមកទៀត មួយថ្ងៃ​ក្រោយ​ការស្បថ​កាន់តំណែង​រប​ស់​ប្រធានាធិបតី​ជា​ផ្លូវការ Besigye ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​ក្បត់ជាតិ ដោយសារ​មាន​រៀបចំ​ពិធី​ស្បថ​កាន់តំណែង​ក្លែងក្លាយ​មួយ ដោយ​សមាជិក​គណបក្ស​លោក​អះអាងថា Besigye បាន​ស្បថ​ចូលកាន់​តំណែង​រួចរាល់​ហើយ​។ អាជ្ញាធរ​ឃុំឃាំង​មេដឹកនាំ​បក្សប្រឆាំង​រហូតដល់​ពេល​បច្ចុប្បន្ន​៕