រថយន្ត​សាំ​យ៉ុង​បុក​ម៉ូតូ​កាប់​ជ្រូក ស្លាប់​ម្នាក់ នៅ​ស្រុក​ក្រគរ​

Videos


មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តសាំយ៉ុងដឹកបន្លែ ពីភ្នំពេញមកលក់នៅ ពោធិ៍សាត់ បានបុកជាមួយម៉ូតូអ្នកកាប់ជ្រូក បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែង កាលពីវេលាម៉ោង ២ និង ៤៥ នាទីទៀបភ្លឺថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០១៦ នៅចន្លោះបង្គោល គីឡូម៉ែត្រលេខ ១៥៣ និង ១៥៤ ស្ថិតក្នុងភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្ត ពោធិ៍សាត់ ។

រថយន្ត​សាំ​យ៉ុង​បុក​ម៉ូតូ​កាប់​ជ្រូក ស្លាប់​ម្នាក់ នៅ​ស្រុក​ក្រគរ​

លោក ឯម រុន អធិការនគរបាលស្រុកក្រគរ បាន ឲ្យដឹងថា ករណីនេះ បានកើតឡើង រវាងរថយន្តដឹកបន្លែ ម៉ាកសាំយ៉ុង ព័ណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2N-3884 បើកបរដោយឈ្មោះ រ៉េត កឺ ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិបោសរាំង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ បានបុកជាមួយម៉ូតូសង់កូរ៉េចាស់ គ្មានស្លាក លេខ ដឹកកញ្ឆេរមាន ពូថៅ កាំបិត របស់កម្មករកាប់ជ្រូក បើកបរដោយឈ្មោះ ឈូក ដា ភេទ ប្រុស អាយុ ១៨ ឆ្នាំ រស់នៅភូមិប៉ប៉ិត ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់បណ្តាល ឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ ។

រថយន្ត​សាំ​យ៉ុង​បុក​ម៉ូតូ​កាប់​ជ្រូក ស្លាប់​ម្នាក់ នៅ​ស្រុក​ក្រគរ​

លោកអធិការបានបន្តថា សាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ឯអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ ចំណែកវត្ថុតាងម៉ូតូ និង រថយន្ត ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅអធិការស្រុក ដើម្បីរងចាំការដោះស្រាយតាមច្បាប់៕ សុថាត់

រថយន្ត​សាំ​យ៉ុង​បុក​ម៉ូតូ​កាប់​ជ្រូក ស្លាប់​ម្នាក់ នៅ​ស្រុក​ក្រគរ​
រថយន្ត​សាំ​យ៉ុង​បុក​ម៉ូតូ​កាប់​ជ្រូក ស្លាប់​ម្នាក់ នៅ​ស្រុក​ក្រគរ​