ជម្រើស​កម្ពុជា​បំបាក់​ក្រុម​ជម្រើស​ជាតិ​ឆាយនីស​តៃប៉ិ​ដោយ​គ្រាប់​បាល់​សរុប​៤​ទល់​២​

ក្រុមជម្រើសជាតិកម្ពុជា បានប្រកួតឈ្នះក្រុមជម្រើសជាតិឆាយនីសតៃប៉ិក្នុងលទ្ធផល២ទល់០ដោយសរុបទាំងពីរជើង៤ទល់២នាការប្រកួតក្នុងពានរង្វាន់ AFC Asian Cup ២០១៩ វគ្គជម្រុះដំបូងជើងទី២បន្ទាប់ពីជើងទីមួយលទ្ធផលស្មើគ្នា ២-២។
ជម្រើស​កម្ពុជា​បំបាក់​ក្រុម​ជម្រើស​ជាតិ​ឆាយនីស​តៃប៉ិ​ដោយ​គ្រាប់​បាល់​សរុប​៤​ទល់​២​
ការប្រកួតនៅតង់ទីមួយក្រុមកម្ពុជាបាននាំមុខក្រុមឆាយនីសតៃប៉ិមួយគ្រាប់មុន ដោយដោយកីឡាករខ្សែការពារក្លឹបបឹងកេតអង្គរ ហុង ផេង នៅនាទី៦ ខណៈក្រុមភ្ញៀវឆាយនីសតៃប៉ិខិតខំយ៉ាងខ្លាំង ប៉ុន្តែគ្មានសំណាង។
ចូលតង់ទីពីរក្រុមឆាយនីសតៃប៉ិបានធ្វើការវាយបកកាន់តែខ្លាំងឡើងៗ រហូតមានឪកាសស៊ុតច្រើនដង ប៉ុន្តែធ្វើមិនបានសម្រេច។ ចូលដល់នាទី៦០កីឡាករ ប្រាក់ មុន្នីឧត្តម បានស៊ុតបាល់ពិន័យ១១ម៉ែត្របានសម្រេច បន្ទាប់ពីអ្នកចាំទីឆាយនីសតៃប៉ិបង្កកំហុសលើ ចាន់ វឌ្ឃនាការ។
លទ្ធផលនេះបានបន្តរហូតដល់ចប់ការប្រកួតកម្ពុជា ២ ឆាយនិសតៃប៉ិ០នឹងសរុបគ្រាប់បាល់ទាំងពីរជើងកម្ពុជាឈ្នះ៤ទល់២ មានឪកាលឡើងទៅវគ្គជម្រុះជុំទីបី ខណៈនាយករដ្ឋមន្រ្តី ហ៊ុន សែននិងលោកជុំទាវ ឧបត្ថម្ភទឹកប្រាក់ចំនួន ៣៣,០០០ដុល្លារ ដល់គ្រូបង្វឹក និងកីឡាករទាំង៣៣រូប ដោយក្នុងម្នាក់ៗទទួលបាន ១០០០ដុល្លារ។
ផ្តល់សិទ្ធដោយ៖ Kqube

មតិយោបល់របស់ប្រិយមិត្ត

  • ជម្រើស​កម្ពុជា​បំបាក់​ក្រុម​ជម្រើស​ជាតិ​ឆាយនីស​តៃប៉ិ​ដោយ​គ្រាប់​បាល់​សរុប​៤​ទល់​២​已关闭评论
  • 79 views
  • Hide Sidebar
    A+
Publish on:2016/06/07  Category:កីឡា  ព័ត៌មាន
Tags: