តើ​នាង​មានការ​ឈឺចាប់ ពេលដែល​ស៊ក​លិង្គ​បញ្ចូល ?

ការឈឺចាប់បែបនេះអាចមានការផ្សារភ្ជាប់ជាមួយនឹងកត្តាមួយចំនួនដែលរួមមានដូចជា៖

ការបញ្ចេញទឹករំអិលមិនបានគ្រប់គ្រាន់៖ ជាញឹកញាប់វាគឺជាលទ្ធផលនៃការរូមភេទដែលមិនមានការបបោសអង្អែលអោយបានគ្រប់គ្រាន់។ ទឹករំអិលមិនគ្រប់គ្រាន់ក៏អាចត្រូវបានបង្កឡើងដោយការធ្លាក់ចុះនូវកម្រិតអ័រម៉ូនEstrogenបន្ទាប់ពីអស់រដូវ ឬបន្ទាប់ពីសម្រាលកូនឬក្នុងអំឡុងពេលបំបៅដោះកូនផងដែរ។

លើសពីនេះទៀតការប្រើថ្នាំមួយចំនួនត្រូវបានគេដឹងថាអាចទប់ស្កាត់ភាពស្រើបស្រាល ឬការសម្រើបដែលអាចកាត់បន្ថយការបញ្ចេញទឹករំអិលនិងធ្វើអោយការរួមភេទមានការឈឺចាប់ជាខ្លាំង។ ដែលវារួមមានថ្នាំបន្ថយទុក្ខព្រួយថ្នាំជំងឺសម្ពាធឈាមឡើងខ្ពស់ថ្នាំសណ្តំ(វះកាត់) ថ្នាំផ្តាសាយនិងថ្នាំពន្យារកំណើតមួយចំនួនផងដែរ។

_ការរងរបួសរបួសឬការរលាក៖ នេះអាចរួមបញ្ចូលទាំងការរងរបួសឬការរលាកដែលបណ្តាលមកពីគ្រោះថ្នាក់ណាមួយការវះកាត់ឆ្អឹងអាងត្រគាកឬភាពខុសប្រក្រតីពីកំណើតជាដើម។

_ការរលាកការឆ្លងមេរោគឬមានជំងឺស្បែក៖ ការឆ្លងមេរោគនៅក្នុងតំបន់ប្រដាប់ភេទឬផ្លូវទឹកនោមអាចបណ្តាលអោយមានការឈឺចាប់ពេលរួមភេទបាន។ ជំងឺ ឬបញ្ហាស្បែកផ្សេងទៀតនៅក្នុងតំបន់ប្រដាប់ភេទរបស់អ្នកក៏អាចជាបញ្ហា។

_ទ្វារមាសកន្ត្រាក់ជាប់៖ ការកន្ត្រាក់សាច់ដុំនៃជញ្ជាំងទ្វារមាសដោយឯកឯងអាចធ្វើអោយមានការឈឺចាប់នៅពេលដែលព្យាយាមស៊កលិង្គបញ្ចូលទៅខាងក្នុង៕

ប្រភព៖ cen

  • តើ​នាង​មានការ​ឈឺចាប់ ពេលដែល​ស៊ក​លិង្គ​បញ្ចូល ?已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/06/08  Category:សុខភាព
Tags: