ចាប់​រំលោភ​ក្មេង​ស្រី​អាយុ​១១​ឆ្នាំ​ តាំង​ពី​ឆ្នាំ​២០១៤ ​ទើប​តែ​បែក​ធ្លាយ​ ​ត្រូវ​ឃាត់​ខ្លួន

ចាប់​រំលោភ​ក្មេង​ស្រី​អាយុ​១១​ឆ្នាំ​ តាំង​ពី​ឆ្នាំ​២០១៤ ​ទើប​តែ​បែក​ធ្លាយ​ ​ត្រូវ​ឃាត់​ខ្លួន



កណ្ដាល ៖ លោក លឹម សុគ​ន្ថា​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កណ្តាល​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទីព្រឹក ​ថ្ងៃ​ទី​០៧ ​ខែមិថុនា​ ឆ្នាំ​២០១៦​ នេះ​បាន​បញ្ជា​ឲ្យ​នគរបាល​ស្រុក​ស្អាង​ធ្វើការ​ឃាត់ខ្លួន​យុវជន​ម្នាក់​ពាក់ព័ន្ធ​បទល្មើស​រំលោភ​សេពសន្ថវៈ​លើ​អនីតិជន​ ដែល​បាន​កើត​ឡើង កាលពី​អំឡុង​ឆ្នាំ​២០១៤​កន្លងមក​នោះ។
លោក​វរសេនីយ៍​ទោ​សេង សុជាតិ​ អធិការ​នគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ឈ្មោះ​ស៊ី​ណា ទាង​ឡេ​ន ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួលសាលា ឃុំស្អាង​ភ្នំ ស្រុក​ស្អាង ខេត្ត​កណ្តាល មុខរបរ​កម្មករ​រោងចក្រ​។

ជនសង្ស័យ​ត្រូវ​បាន​ម្តាយ​របស់​ក្មេង​ស្រី​អាយុ​១០​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​ឃុំ​ជាមួយគ្នា​ប្តឹង​ចោទប្រកាន់​លួងលោម​ជន​រង​គ្រោះ(​ក្មេង​ស្រី​អាយុ​១០​ឆ្នាំ​)​រំលោភ​បានសម្រេច​ចំនួន​២​លើក​ក្នុងអំឡុង​ឆ្នាំ​២០១៤​កន្លង​មក​។

លោក អធិការ​បាន​ឲ្យ​ដឹង​ថា ​ការ​បែក​ធ្លាយ​រឿង​ចាប់​រំលោភ​ជនរងគ្រោះ​រហូត​ឈាន​ដល់​មាន​ពាក្យ​បណ្តឹង​សុំ​ជួយ​អន្តរាគមន៍​នេះ​ ដោយសារតែ​ជនសង្ស័យ​បាន​គំរាម​និង​ព្យាយាម​ចាប់​រំលោភ​ជនរងគ្រោះ​ទើប​ធ្វើ​ឲ្យ​ជនរងគ្រោះ​និយាយ​ការពិត​ប្រាប់​ម្តាយ។

លោក​អធិការ​បន្ត​ថា ​បន្ទាប់ពី​ទទួល​បាន​ពាក្យ​បណ្តឹង​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើ​ការ​អញ្ជើញ​ជនសង្ស័យ​មក​សាកសួរ​នៅ​ព្រឹក​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៦​។ ជ​នស​ង្ស័យ​បាន​សារភាព​ពិតជា​បាន​រំលោភ​មែន។ ដូច្នេះ​នគរបាល​យុត្តិធម៌​បាន​ធ្វើ​របាយការណ៍​រាយ​ការណ៍​តាម​ឋានានុក្រម​រវាង​នគរបាល​យុត្តិធម៌​ជាមួយ​អយ្យា​ការ​តុលាការ​លោក លឹម​សុគ​ន្ថា​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល ហើយ​បាន​បញ្ជា​ឲ្យ​ធ្វើ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង។

បើ​តាម​នគរបាល​បាន​ដកស្រង់​ចម្លើយ​សារភាព​ជនសង្ស័យ​ថា កាលពី​ថ្ងៃខែ​មីនា​​ឆ្នាំ​២០១៤​វេលា​ម៉ោង​១១​ព្រឹក ខ្លួន​បាន​បបួល​លួងលោម​ក្មេង​ស្រី​រងគ្រោះ​ទៅ​មើល​ទូរទស្សន៍​នៅ​លើ​ផ្ទះ​ខ្លួន​។ ពេល​ដល់​លើ​ផ្ទះខ្លួន បាន​ចាប់​ស្រាត​ខោ​ចង្កេះ​កៅស៊ូ ពី​ជនរងគ្រោះ​ត្រឹម​ភ្លៅ រួច​យកដៃ​ស្តាំ​ស្ទាប​ប្រដាប់​ភេទ បន្ទាប់មក​ឈ្មោះ​ទាង ​ឡេ​ន ​បាន​ធ្វើ​សកម្មភាព​រំលោភ​ជនរងគ្រោះ​រហូត​បានសម្រេច។

រំលង​បាន​០៧​ថ្ងៃក្រោយ​នៅ​វេលា​ម៉ោង​១១​ព្រឹក ឈ្មោះ​ទាង ​ឡេ​ន​ បាន​ជួប​ក្មេង​ស្រី​រងគ្រោះ​កំពុង​ដងទឹក​ស្រះ​ងូត​ ស្ថិតនៅ​ខាងជើង​ភូមិ​ប្រហែល​១០០​ម៉ែត្រ ​ពេលនោះ​ឈ្មោះ​ទាង​ ឡេ​ន ​បាន​លូកដៃ​ស្ទាប​ប្រដាប់​ភេទ​ក្មេង​ស្រី​រងគ្រោះ​ម្ដងទៀត តែ​មិនបាន​រំលោភ​ទេ។

ក្រោយៗ​មក​ទៀត​ជនសង្ស័យ​តែងតែ​ព្យាយាម​ប៉ុនប៉ង​រំលោភ​ជនរងគ្រោះ​ធ្វើ​ឲ្យ​ជនរងគ្រោះ​ភ័យខ្លាច​ក៏​និយាយ​រឿងរ៉ាវ​ប្រាប់​ម្តាយ។

លុះ​មកដល់​ព្រឹក​ថ្ងៃ​ទី​០៧​ ខែមិថុនា​ ឆ្នាំ​២០១៦ ទើប​ម្ដាយ​ក្មេង​ស្រី​រងគ្រោះ ប្តឹង​មក​នគរបាល​ពី​សកម្មភាព​របស់​ឈ្មោះ​ស៊ី​ណា ទាង​ឡេ​ន រំលោភ​សេពសន្ថវៈ​កូនស្រី​របស់​ខ្លួន​។ ក្រោយពេល​ទទួល​បាន​បណ្ដឹង​ខាងលើ នគរបាល​ប៉ុស្តិ៍​ស្អាង​ភ្នំ បាន​ហៅ​ឈ្មោះ​ទាង​ ឡេ​ន​មក​ធ្វើការ​សាកសួរ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ឈ្មោះ​ស៊ី​ណា ​ទាង​ឡេ​ន​ បាន​សារភាព​ថា ​ខ្លួន​ពិតជា​បាន​រំលោភ​សេពសន្ថវៈ​ជនរងគ្រោះ​បាន​ចំនួន​ពីរ​លើក​កាលពី​ឆ្នាំ​២០១៤​ពិតប្រាកដ​មែន។

នៅ​វេលា​ម៉ោង​១១​និង​២០​នាទី​ ថ្ងៃទី​០៧​ ខែមិថុនា​ ឆ្នាំ​២០១៦ លោក​លឹម សុគ​ន្ថា​ ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​កណ្តាល​បញ្ជា​ឲ្យ​ឃាត់​ខ្លួន​ឈ្មោះ​ស៊ី​ណា ទាង​ឡេ​ន ដើម្បី​បន្ត​ប្រមូលផ្តុំ​សំណុំរឿង​បញ្ជូន​តាម​នីតិវិធី​៕