រថយន្តដឹកអុសកៅស៊ូ ក្រឡាប់សង្កត់ស្លាប់ និងរបួសច្រើននាក់ គួរអោយអាណោចអាធមបំផុត

ខេត្តត្បូងឃ្មុំ ៖ កាលពីវេលាម៉ោងជិត២រៀលថ្ងៃទី៧ខែមិថុនាឆ្នាំ២០១៦ករណី គ្រោះថ្នាក់ចររាចរណ៍ដ៍រន្ឋត់គឺរថយន្តដឹកអុសកៅស៊ូបានក្រឡាប់ផ្ងារជើងសង្កត់ កម្មករស្លាប់និងរបួសច្រើននាក់នៅតាមផ្លូវលំស្ថិតនៅភូមិ៦ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

មន្ត្រីនគរបាលចររាចរណ៍បានឲ្យដឹងថារថយន្តបង្ករម៉ាកហ៊ីយ៉ាន់ដាយពាក់ស្លាក លេខកំពង់ចាម3A.4205 ដឹកអុសកៅស៊ូចុះចំណោតដាច់ហ្វាំង ក្រឡាប់ដោយ ខ្លួនឯងសង្កត់លើកម្មករស្លាប់ យ៉ាងអាណោចអាធម ឈ្មោះ ប៊ាន រ៉ុន ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិត្រពាំងខ្លាឃុំរកាពប្រាំស្រុកត្បូងឃំ្ម ខេត្តត្បូងឃំ្ម។អ្នករងរបួសធ្ងន់ឈ្មោះ ស្រ៊ាន ឃន់ ភេទប្រុសអាយុ៣៨ឆ្នាំ។ដោយឡែកអ្នកបើក បរក្រោយពេលកើតហេតុរត់គេចខ្លួនបាត់ស្រមោល។ រថយន្តបង្ករយកមករក្សា ទុកនៅអធិការដ្ឋាន នគរបាលស្រុកត្បូងឃ្មុំ ចងក្រងសំណុំរឿងតាមនីតិវិធី៕

 រថយន្តដឹកអុសកៅស៊ូ ក្រឡាប់សង្កត់ស្លាប់ និងរបួសច្រើននាក់ គួរអោយអាណោចអាធមបំផុត រថយន្តដឹកអុសកៅស៊ូ ក្រឡាប់សង្កត់ស្លាប់ និងរបួសច្រើននាក់ គួរអោយអាណោចអាធមបំផុត