នគរបាល​ប្រឆាំង​គ្រឿងញៀន​បង្ក្រាប​ករណី គ្រឿងញៀន​យ៉ាងសកម្ម​នៅ​ក្រុង​សៀមរាប​

នគរបាល​ប្រឆាំង​គ្រឿងញៀន​បង្ក្រាប​ករណី គ្រឿងញៀន​យ៉ាងសកម្ម​នៅ​ក្រុង​សៀមរាប​



សៀមរាប ៖ នៅ​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០១៦ កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​ឆ្មក់​បង្ក្រាប​ករណី​ជួញដូរ​និង​ប្រើប្រាស់ គ្រឿងញៀន​ពីរ កន្លែង​ផ្សេងគ្នា ស្ថិតនៅ ក្រុមទី​៨​ភូមិ​ស្វាយដង្គំ សង្កាត់​ស្វាយដង្គំ​ក្រុង ខេត្ត​សៀមរាប ដោយ​ក្នុ​ងនោះ យុវជន​៣​នាក់​ដែល​ជួញដូរ​និង​ប្រើប្រាស់​ថ្នាំញៀន​ដោយ​ខុសច្បាប់ ត្រូវ​បាន​ឃាត់ខ្លួន​នាំមក កាន់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ដើម្បី​ចាត់ការ​បន្តទៅ​តាមផ្លូវ​ច្បាប់។

លោក​វរសេនីយ៍ទោ អ៊ុំ​ សា​អាត ​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​បង្ហាញ​ឈ្មោះ​ជនសង្ស័យ​ទាំង​៣​នាក់​ពាក់​ព័ន្ធ​នឹង​ករណី​ជួញដូរ​គ្រឿងញៀន​ដ៏​សកម្ម រួមមាន​១.​ឈ្មោះ​ឃ្លោក និមល ភេទ​ប្រុស អាយុ​២២​ឆ្នាំ​រស់នៅ​ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០១៦ ទី​២. ឈ្មោះ ប្រ៉ុ​ញ ទ្បុ​ង ភេទ ប្រុស អាយុ ២៧​ឆ្នាំ ស្នាក់នៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់ ស្លក្រាម ក្រុង​សៀមរាប ទី​៣. ឈ្មោះ សំបូរ ភេទ ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ​ជាង​ផ្សារដែក រស់នៅ​ភូមិ​ច្រេស ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ហើយ​យុវជន​ទាំង​៣​នាក់​នេះ​ត្រូវ​បាន​សមត្ថកិច្ច​យើង​ធ្វើការ​ឃាត់ខ្លួន ខ​ណៈ​ពួកគេ​កំពុង​ធ្វើ​សកម្មភាព​ជយ​ញ​ដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​។

ក្នុង​ករណី​បង្ក្រាប​ករណី​ជួញដូរ​ និង ​ប្រើប្រាស់​ថ្នាំញៀន​របស់​សមត្ថកិច្ច​ប្រឆាំង​គ្រឿងញៀន ខាងលើ​នេះ​ដែរ សមត្ថកិច្ច​បាន​ដកហូត​ម្សៅ​មេ​តំ​ហ្វេ​តា​មីន ម៉ា​ទឹកកក​ចំនួន​០១​កញ្ចប់ ជញ្ជីង​ថ្លឹង​០១​គ្រឿង​ព្រមទាំង​ឧបករណ៍​ប្រើប្រាស់​និង​សម្ភារៈ​វេច​ខ្ចប់​ថ្នាំញៀន​មួយ​ចំនួន​ទូរស័ព្ទ​ដៃ០១​គ្រឿង។

លោក​ប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿង​បាន​បន្ត​ទៀត​ថា ក្រោយពី​ធ្វើការ​សួរនាំ​រួច​សមត្ថ​កិច្ច​បាន​រៀបចំ​សំណុំរឿង​ជនសង្ស័យ​ទាំង​៣​នាក់​រួម​នឹង​វត្ថុ​តាង​បញ្ជូន​ទៅកាន់​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី០៧ ខែមិថុនា ឆ្នាំ​២០១៦​ដើម្បី ចាត់ការ​បន្ត៕