គ្រឿងញៀន​ជិត​២.០០០​គ្រាប់ ​និង​ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​បង្ក្រាប​

គ្រឿងញៀន​ជិត​២.០០០​គ្រាប់ ​និង​ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​បង្ក្រាប​



បន្ទាយមានជ័យ ៖ នៅ​ល្ងាច​ថ្ងៃ​ទី​៦ ​ខែមិថុនា ឆ្នាំ​២០១៦ កម្លាំង​មូលដ្ឋាន​ស្រុក​ថ្មពួក​ចំនួន​៧​នាក់​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ស​ប៊ុន​សឿង​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ទទួលបន្ទុក​ផ្នែក​គ្រឿងញៀន ​និង​អនីតិជន​បាន​ចុះ​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ករ​ណី​ជួញដូរ​គ្រឿង​ញៀន​ខុសច្បាប់​នៅ​ចំណុច​តាម​ដង​ផ្លូវ ស្ថិត​ក្នុង​ភូមិ ក្តឹប​ថ្ម ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ព្រមទាំង​ដកហូត​វត្ថុ​តាង​រួមមាន គ្រឿងញៀន​មេតំ​ហ្វេ​តា​មីន​គ្រាប់​ចំនួន​១០​ថង់​ខៀវ ស្មើ​នឹង ១.៩៩៣​គ្រាប់ ទូរស័ព្ទ​ចំនួន​២​គ្រឿង ម៉ូតូ​ចំនួន​១​គ្រឿង។ ក្រោយ​ឃាត់​ខ្លួន ​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​មក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ដើម្បី​សាកសួរ។

លោក​ស ​ប៊ុន​សឿង​ បាន​និយាយ​ថា ​ជនសង្ស័យ​មានឈ្មោះ​យួន​ចាន់​ឌី ប្រុស​អាយុ​៥៣​ឆ្នាំ​មុខរបរ​រត់​ម៉ូតូឌុប រស់នៅ​ក្នុង​ភូមិ​បន្ទាយ​មាន​រិ​ទ្ធ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ។

លោក​ស​ ប៊ុន​សឿង​ បាន​បញ្ជាក់​ទៀត​ថា ​មុន​ពេល​កើតហេតុ​នោះ​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​ថ្មពួក​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា ​មាន​ករណី​លក់​គ្រឿងញៀន​នៅ​ចំណុច​ខាងលើ។ ក្រោយពី​បាន​ទទួល​ព័ត៌មាន​ហើយ​កម្លាំង​អាវុធហត្ថ​ចំនួន​៧​នាក់​ដឹកនាំ​ដោយ​លោក ស​ប៊ុន​សឿង​ចុះទៅ​បង្ក្រាប​ជនសង្ស័យ​នេះ​បាន​នៅ​ចំណុច​កើតហេតុ​តែម្តង​។

លោក​ស​ ប៊ុន​សឿង​ បាន​បញ្ជាក់​ទៀត​ថា ​នៅចំពោះមុខ​កងរាជអាវុធហត្ថ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ​គ្រឿងញៀន​ទាំងអស់​នេះ​ខ្លួន​បាន​ស៊ី​ឈ្នួល​កាន់​ឲ្យ​គេ​បាន​ចំនួន​៣​លើក​រួច​មក​ហើយ​ហើយ​ក្នុង​មួយ​លើកៗ​បាន​កម្រៃ​ប្រាក់​ឈ្នួល​ចំនួន​២.០០០​បាត​។ លោក​ស​ប៊ុន​សឿង​បាន​បញ្ជាក់​ទៀត​ថា​ យោង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​រួចមក ​កម្លាំង​អាវុធហត្ថ​ខេត្ត​បាន​កសាង​សំណុំរឿង​​​​ បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ដើម្បី​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់​៕

គ្រឿងញៀន​ជិត​២.០០០​គ្រាប់ ​និង​ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​បង្ក្រាប​ គ្រឿងញៀន​ជិត​២.០០០​គ្រាប់ ​និង​ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​បង្ក្រាប​ គ្រឿងញៀន​ជិត​២.០០០​គ្រាប់ ​និង​ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​បង្ក្រាប​