ក្រ​ហើយ ថែម​មាន​ជម្ងឺ​ប្រចាំកាយ​ទៀត​

Videos


ស្ត្រីវ័យ ៣៩ ឆ្នាំម្នាក់ ដែលកំពុងមានជម្ងឺប្រចាំកាយ អស់រយៈពេលជាច្រើនឆ្នាំ ដែលកំពុងមានកូនប្រុសស្រី ក្នុងបន្ទុកគ្រួសារចំនួន ២ នាក់ ដែលប្ដីមានមុខរបរជាកម្មករលីសែងរស់នៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ កំពុងដង្ហោយស្វែករកការជួយឧបត្ថម្ភពីអាជ្ញាធរ និងសប្បុរសជននានា ។

ក្រ​ហើយ ថែម​មាន​ជម្ងឺ​ប្រចាំកាយ​ទៀត​

ស្ត្រីរូបនេះឈ្មោះ លឹម ឆែម បានឲ្យដឹងថា គាត់ចាប់ផ្តើមធ្លាក់ខ្លួនឈឺ អស់ រយៈពេល ២ ឆ្នាំមកហើយ គឺចាប់តាំងពីឆ្នាំ ២០១៤ មកម្ល៉េះ ដោយសារគ្រួសាររបស់គាត់ មានជីវភាពក្រីក្រខ្លាំងពេក ពោលគឺបានព្រឹក ខ្វះល្ងាច បានល្ងាច ខ្វះព្រឹក គ្មានលទ្ធភាព និងគ្មានថវិកាគ្រប់គ្រាន់ក្នុងការព្យាបាលជម្ងឺពោះវៀនដុះខ្នែងនោះទេ ដោយទុករហូតបណ្ដាលឲ្យមានអាក្ការៈជម្ងឺកាន់តែធ្ងន់ ទើបយកទៅព្យាបាលនៅមន្ទីរពេទ្យ ។ ពេលនោះក្រុមគ្រូពេទ្យបានប្រាប់ថា ពោះវៀនធំរលាក់រហូតដល់រលួយហើយ មិនអាចព្យាបាលបានទេ ទើបពេទ្យសម្រេចចិត្តកាត់ពោះវៀនចោលតែម្តង។

ក្រ​ហើយ ថែម​មាន​ជម្ងឺ​ប្រចាំកាយ​ទៀត​

ដោយសព្វថ្ងៃនេះ គាត់មិនអាចកំរើក ឬដើរទៅណាមកណាបានដូចមនុស្សធម្មតាបានឡើយ គឺបត់ជើងតូចធំ ចេញតាមពោះវៀនតែប៉ុណ្ណោះ ។ លោក ប៉ែន លេន ត្រូវជាប្ដីរបស់គាត់ មានមុខរបរមិនពិតប្រាកដ ពេលខ្លះក៏ទៅធ្វើជាកម្មករស៊ីឈ្នួលលីសែងឲ្យគេ ពេលខ្លះទៀតក៏ឆ្លៀតទៅធ្វើនេះធ្វើនោះ ដើម្បីប្ដូរយកប្រាក់កម្រៃបន្តិចបន្តួច យកមកសម្រាប់ផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារ និងព្យាបាលជំងឺប្រពន្ធប្រចាំថ្ងៃ ព្រមទាំងដើរតួនាទីជាម្ដាយមើលថែទាំកូនៗ តូចទាំង ២ នាក់ទៀតផង ។

ក្រ​ហើយ ថែម​មាន​ជម្ងឺ​ប្រចាំកាយ​ទៀត​

គ្រួសារទុរគត៌មួយនេះ មានប្រពន្ធឈ្មោះ លឹម ឆែម និងប្តី ឈ្មោះ ប៉ែន លេន បានសុំឲ្យសប្បុរសជនទាំងឡាយ មេត្តាជួយពួកគាត់ផង ព្រោះពួកគាត់គ្មានលទ្ឋភាពទទួលទាន និង រកប្រាក់ដើម្បីព្យាបាលជំងឺឡើយ។ដូចនេះពួកគាត់សុះឲ្យសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិតិព្រឺទ្ធបណ្ឌិតមេត្តាជួយពួកគាត់ផង បើមិនដូចនោះទេ ពួកគាត់នឹងឈឺស្លាប់ ជាមិនខានឡើយ។ហើយម្យ៉ាងទៀតផ្ទះក៏បានឆេះអស់ទៅហើយ មិនទាន់មានលុយធ្វើវិញឡើយ គ្រាន់តែយកសង្សីដែលឆេះនោះមកបាំបិតនៅជាបណ្តោះអាសន្នប៉ុណ្ណោះ ៕ សុថាត់